More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ​ឆ្នាំ​ថ្មី គ្រូបង្រៀន​នឹង​បាន​ប្រាក់ខែ​តិច​បំផុត ៩៥ ម៉ឺន​រៀល​
    Posted Friday, December 30, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 1981


    ភ្នំពេញ​៖ នៅក្នុង​ឆ្នាំ ២០១៦ ប្រាក់ខែ​អប្ប​រិ​មា​របស់​គ្រូបង្រៀន​ប្រមាណ ៨០ ម៉ឺន​រៀល​។ នៅ​ឆ្នាំ ២០១៧ រដ្ឋាភិបាល នឹង​ដំឡើង​ប្រាក់ខែ​អប្ប​រិ​មា​ដល់​គ្រូបង្រៀន ៩៥ ម៉ឺន​រៀល​។ នេះ​បើតាម​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ។​

    ​លោក ហង់ ជួនណា​រ៉ុ​ន  រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានលើកឡើង​ពី​គោលនយោបាយ​ពង្រឹងសមត្ថភាព​គ្រូ​ផ្តោតលើ ចំណុច​សំខាន់​ចំនួន ៥ ដើម្បី​ធានា​គុណភាព​អប់រំ​នៅ​កម្ពុជា​។ ចំណុច​សំខាន់​ដែល​លោក​រដ្ឋមន្ត្រី​អប់រំ​បានលើកឡើង​ក្នុង​ទិវា​គ្រូបង្រៀន​ឆ្នាំ ២០១៦ កាលពី​ថ្ងៃទី​៩ ខែតុលា​កន្លងទៅ រួមមាន ១, ការទាក់ទាញ​អ្នកមាន​សមត្ថភាព​ឲ្យ​ចូល​ធ្វើជា​បង្រៀន ២, ការលើកកម្ពស់​សមត្ថ​ភាព​គុណភាព​គ្រូបង្រៀន  ៣, ការលើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការបំពេញ ការងារ​របស់​គ្រូបង្រៀន ៤, ការអភិវឌ្ឍ​វិជ្ជាជីវៈ​គ្រូបង្រៀន និង​៥, ការលើកទឹកចិត្ត និង​ការ លើកកម្ពស់​លក្ខខណ្ឌ​ធ្វើ​ការងារ និង​ការរស់នៅ​របស់​គ្រូបង្រៀន ការទទួលស្គាល់​ស្នាដៃ និង​ជូន​រង្វាន់​ដល់​គ្រូបង្រៀន​មាន​ស្នាដៃ​ល្អ និង​រៀបចំ​គន្លង​អាជីព​គ្រូបង្រៀន​។
     
    ​ក្នុង​ទិវា​គ្រូបង្រៀន ក្រោម​ប្រធានបទ គ្រូបង្រៀន​គឺជា​អ្នក​សម្រួច​អនាគត​របស់​សិស្ស នៅ​សាលា​តិច​ណូ លោក​រដ្ឋមន្ត្រី​អប់រំ​រូបនេះ បាន​បន្ថែមថា រដ្ឋាភិបាល​បានសម្រេច​ដំឡើង​ប្រាក់​បំណាច់​មុខងារ​ជូន​គ្រូបង្រៀន​គ្រប់​កម្រិត និង​ប្រាក់​តំបន់​សម្រាប់​គ្រូ​កំពុង​បម្រើ​ការងារ​នៅក្នុង​តំបន់​ជួប​ការលំបាក និង​តំបន់​ដាចស្រយាល​ដែរ​។ ជាងនេះទៀត រដ្ឋាភិបាល​បាន និង​កំពុង បង្កើន​ប្រាក់បៀវត្ស​គ្រូបង្រៀន​ថែមទៀត ដើម្បី​ធានា​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអប់រំ​។
     
    ​លោក​រដ្ឋមន្ត្រី បន្ត​លើកឡើងថា បច្ចុប្បន្ន គ្រូបង្រៀន​ក្របខណ្ឌ​ប្រភេទ គ ទទួល​ប្រាក់បៀវត្ស​អប្បរ​មា​ថ្មី​ចំនួន ៨០០ ៥០០​រៀល​។ រីឯ គ្រូ​ក្របខណ្ឌ (​ក​) ចំនួន ៩៦៦ ៥០០​រៀល ក្នុង​មួយខែ ដោយ​មិន​គិត​បញ្ចូល​ប្រាក់​បន្ទាប់បន្សំ​ផ្សេងៗ​ទៀត​។ បើតាម​រដ្ឋមន្ត្រី​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋាភិបាល មាន​ផែនការ​ដំឡើង​ប្រាក់បៀវត្ស​អ​ប្បរមា​គ្រូបង្រៀន​ជាថ្មី​ចំនួន ៩៥​ម៉ឺន​រៀល នៅ​ឆ្នាំ ២០១៧ ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​ពី​ខែមេសា​ទៅ​៕
    (all readers's comments can help improve the information, as well as better social)