កាលពីពេលថ្មីៗមានការរិះគន់មួយទាក់ទងជាមួយនឹងសាលារៀនអន្តរទ្វីបអាមេរិកកាំង (AIS) ក្រោយសិស្សម្នាក់ត្រូវបានជួបគ្រោះថ្នាក់នៅពេលចុះទស្សនកិច្ចសិក្សានៅខេត្តកណ្តាល។ ក្នុងនោះគណៈគ្រប់គ្រងសាលាខាងលើ ក៍បានធ្វើការបកស្រាយលើករណីខាងលើដូចគ្នា ដែលមានខ្លឹមសារដូចខាងក្រោម៖
គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង សូមគោរពជូនមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សឈ្មោះ ពិទាយ រ័ត្នពិសិដ្ឋ
កម្មវត្ថុ : ការឆ្លើយតបចំពោះបញ្ហាគ្រោះថ្នាក់ជាយថាហេតុកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ។ តបតាមកម្មវត្ថុខាងលើ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សូមជម្រាបជូនមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សឈ្មោះ ពិទាយ រ័ត្នពិសិដ្ឋ មេត្ដាជ្រាបថា ដោយយោងលើស្ថានភាពជាក់ស្តែងដែលបានកើតឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ គណៈគ្រប់គ្រងសាលាសូមអះអាងចំពោះការយកចិត្តទុកដាក់របស់សាលាក្នុងការរៀបចំដំណើរទស្សនកិច្ចសិក្សា ដូចខាងក្រោម ៖
១. មុនពេលចុះទស្សនកិច្ចសិក្សា
គណៈគ្រប់គ្រងសាលាបានចុះសិក្សាទីតាំងជាក់ស្តែងមុនពេលដឹកនាំសិស្សានុសិស្សចុះទស្សនកិច្ចសិក្សា។សាលាបានចេញលិខិតទៅកាន់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សអំពីដំណើរការរៀបចំកម្មវិធី និងការរំឭកចំពោះសិស្សានុសិស្សលើការយកចិត្តទុកដាក់មួយចំនួនក្នុងដំណើរទស្សនកិច្ចសិក្សា រួមទាំងចុះតាមថ្នាក់ដើម្បីផ្តល់ព័ត៌មានបន្ថែមដល់សិស្ស។
សាលាបានរៀបចំការប្រជុំគ្រូ និងបុគ្គលិកពាក់ព័ន្ធដើម្បីមើលការខុសត្រូវដល់ប្អូនៗសិស្សានុសិស្ស។
សាលាបានចាត់តាំងបែងចែកលោកគ្រូ អ្នកគ្រូមើលការខុសត្រូវតាមក្រុមនីមួយៗ មានសន្តិសុខ និងមានគិលានុបដ្ឋាកតាមមើលជាប្រចាំក្នុងដំណើរការទស្សនកិច្ចសិក្សា។
២. ក្នុងពេលចុះទស្សនកិច្ចសិក្សា
គណៈគ្រប់គ្រងសាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងសន្តិសុខតាមក្រុមនីមួយៗបានណែនាំ និងរំឭកសិស្សានុសិស្សទាំងអស់ទូទៅជារឿយៗ ឱ្យយកចិត្តទុកដាក់ចំពោះសេចក្តីសុខសុវត្ថិភាពផ្ទាល់ខ្លួនរបស់សិស្សដូចជា ការមើលលើស្ថានភាពសុវត្ថិភាពផ្ទាល់ខ្លួន ការញ៉ាំអាហារ ការដើរ ការរត់ ផ្លូវដើរ សត្វល្អិត និងការលេងជាដើម ហើយសិស្សានុសិស្សដទៃបានយកចិត្តទុកដាក់អនុវត្តដោយប្រុងប្រយ័ត្នតាមមានសុវត្ថិភាពល្អ តែដោយឡែកប្រហែលជាប្អូនលេង ឬមានធុរៈអ្វីចាំបាច់ណាមួយដែលនាំឱ្យប្អូនប្រុស ពិទាយ រ័ត្នពិសិដ្ឋ បានរត់ដួលលើទីជម្រាលជណ្តើរជាយថាហេតុ។
ក្នុងពេលមានបញ្ហាកើតឡើងជាយថាហេតុភ្លាមៗ អ្នកគ្រូ លាង សុធារី សន្តិសុខ និងគិលានុបដ្ឋាកបានស្ទុះស្ទាលើករូបប្អូនឡើង ដើម្បីធ្វើការពិនិត្យ និងសង្គ្រោះបឋម និងហៅរថយន្តដើម្បីដឹកបញ្ជូនប្អូនប្រុសទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដោយសារយើងមិនអាចវាស់ស្ទង់ស្ថានភាពគ្រោះថ្នាក់កម្រិតណាបានច្បាស់។ ភ្លាមនោះ ចាងហ្វាងទទួលបន្ទុកបានទាក់ទងតាមរយៈទូរសព្ទទៅកាន់មាតាសិស្ស ដើម្បីផ្តល់ព័ត៌មានអំពីបញ្ហានេះ និងសម្រេចធ្វើការបន្ត ហើយចាងហ្វាងទទួលបន្ទុកចំនួន០២រូបនៅតែបន្តដំណើរយ៉ាងយកចិត្តទុកដាក់ជាមួយប្អូនប្រុសជានិច្ច បើទោះបីជាមានមាតាបិតាសិស្សនៅជាមួយហើយក៏ដោយ។
៣. ក្នុងពេល និងក្រោយពេលបញ្ហាគ្រោះថ្នាក់ជាយថាហេតុកើតឡើង
នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យសាលាក៏មានការចូលរួមដំណើរពីគិលានុបដ្ឋាក ជាពិសេសមានចាងហ្វាងទទួលបន្ទុកចំនួន០២រូប និងសន្តិសុខ។
ក្នុងកំឡុងពេលជួបប្រឹក្សាជាមួយពេទ្យជំនាញ ចាងហ្វាងទទួលបន្ទុកនៅតែបន្តការចូលរួមយកចិត្តទុកដាក់ និងខ្វល់ខ្វាយរហូតទាល់តែដឹងពីព័ត៌មានថាប្អូនមានសុវត្ថិភាព សុខទុក្ខ និងភាពកក់ក្តៅពីពេទ្យជំនាញ និងមាតាបិតារបស់ប្អូនផ្ទាល់ ទើបចាងហ្វាងទទួលបន្ទុកប្រគល់ប្អូនជូនមាតាបិតា ហើយពួកគាត់ត្រឡប់មកវិញ។
ចាងហ្វាងទទួលបន្ទុកនៅតែបន្តការយកចិត្តទុកដាក់ និងក្តីព្រួយបារម្ភដោយការហៅទូរសព្ទសួរសុខទុក្ខប្អូនតាមរយៈមាតាសិស្សនៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១០ព្រឹក ហើយបានទទួលព័ត៌មានថាប្អូនប្រុសមិនអីទេនៅតាមដានអាការៈបន្ត។
ជាមួយគ្នានេះដែរ ចាងហ្វាងទទួលបន្ទុកក៏បានរៀបចំសំណុំឯកសារធានារ៉ាប់រងជូនដល់មាតាបិតាសិស្ស និងបានពន្យល់យ៉ាងច្បាស់អំពីការធានារ៉ាប់រងចំនួន៣០០ដុល្លារ គឺជាការធានារ៉ាប់រងលើការព្យាបាលគ្រោះថ្នាក់ មិនមែនជាការធានារ៉ាប់រងអាយុជីវិតទេ។ គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំសិក្សាសាលាបានចែកជូនមាតាបិតាសិស្សនូវលិខិតស្តីអំពីលក្ខន្តិកៈលម្អិតក្នុងការផ្តល់ការធានារ៉ាប់រងគ្រោះថ្នាក់រួចមកហើយ។
គណៈគ្រប់គ្រងសាលា និងមាតាសិស្សក៏បានជួបពិភាក្សាជាមួយគ្នាអំពីហេតុការណ៍ និងបានបញ្ចប់ការសន្ទនាដោយការយោគយល់គ្នាទៅវិញទៅមកផងដែរ ហើយមាតាសិស្សបានទទួលឯកសារធានារ៉ាប់រង និងសន្យាថានឹងឆ្លើយតបវិញបន្ទាប់ពីមានការប្រឹក្សាជាមួយស្វាមី។
រហូតមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ សាលានៅពុំទាន់បានទទួលនូវការឆ្លើយតបពីមាតាបិតានៅឡើយទេ ប៉ុន្តែបែរជាទទួលបាននូវការរិះគន់តាមបណ្តាញសង្គមហ្វេសប៊ុកទៅវិញ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សឈ្មោះ ពិទាយ រ័ត្នពិសិដ្ឋ មេត្តាជ្រាបជាព័ត៌មាន។
សូមលោក លោកស្រី មេត្ដាទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីយើងខ្ញុំ។

(all readers's comments can help improve the information, as well as better social)