More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • មន្ត្រី​ក្រសួងមហាផ្ទៃ​ថា ប៉ូលីស​ថៃ​កំពុង​តាម​ចាប់​អ្នក​បញ្ចេញ​វីដេអូ​ដើរ​យ៉ាង​ប្រ​ងើយ​របស់លោក ឈាន ពិសិដ្ឋ នៅ​ប្រទេស​ថៃ
    Posted Saturday, December 31, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 4284


    ​មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​ក្រសួងមហាផ្ទៃ និង​ជា​សកម្មជន​ហ្វេ​ស​ប៊ុ​កលោក ផែង វណៈ បានលើកលើង​ឱ្យដឹងថា ការ​​បង្ហោះ​វី​ដេ អូ​ឃ្លី​ប​ទម្លាយ​ពី​សកម្មភាព​របស់លោក ឈាន ពិសិដ្ឋ ទៅ​ស្នាក់​នៅក្នុង​ផ្ទះសំណាក់​ប្រទេស​ថៃ​ក្រោយ​ប្រកាស​​ថា រងរបួស​ដោយសារតែ​ឡាន​បុក​គឺជា​រឿង​ខុសច្បាប់​។​

    ​លោក ផៃ វណ្ណៈ បាន​អះអាងថា ក្រុម​ប៉ូលីស​របស់​ប្រទេស​ថៃ​កំពុងតែ​ស្វែង​រកមុខ និង​ចាប់ខ្លួន​លើ​ជន​ណា​ដែលជា​អ្នក​​បង្ហោះ​វី​ដេ អូ ភ្ញៀវ​ដែល​បាន​ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់ ពីព្រោះ​ការធ្វើ​បែបនេះ គឺ​ខុសពី​គោល​ការ​ច្បាប់​របស់​ប្រទេស​​ថៃ ។ មន្ត្រីជាន់ខ្ពស់​ក្រ សួង​មហាផ្ទៃ​រូបនេះ​បាន​សរសេរ​លើកឡើង​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​ថ្ងៃទី​៣០​ធ្នូ ថា ការ​បង្ហោះ​វីដេអូ​របស់​ភ្ញៀវ ដែល​ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​ទាំង​គ្មាន​ការអនុញ្ញាត​យ៉ាង​ដូច្នេះ គឺជា​ទង្វើ​ខុសច្បាប់​​ដែល​បាន​រំលោភ​ទៅលើ​សិទ្ធិ​ឯកជន​របស់​ភ្ញៀ វ​យ៉ាងធ្ងន់ធ្ងរ​៖«​ប៉ូលីស​ថៃ​កំពុង​តាម​ចាប់ខ្លួន​ដែល​លួច​បញ្ចេញ​វីដេអូ​ភ្ញៀវ​​ស្នាក់នៅ​ផ្ទះសំណាក់​ខុស​គោល​ការ​ច្បាប់​នៅ​ប្រទេស​ថៃ ។ ការបញ្ចេញ​វីដេអូ​ភ្ញៀវ​ដោយ​គ្មាន​ការអនុញ្ញាតិ​គឺជា​ការ​រំ​​លោភ​សិទ្ធិ​ឯកជន​របស់​ភ្ញៀវ យ៉ាងធ្ងន់ធ្ងរ ។ ព្រោះតែ​បំរើ​ហេតុផល​នយោបាយ ទង្វើ​ថោកទាប​បែបណា​ក៏​ពួក​អស់នេះ​​ហ៊ាន​បំពាន​ទេ ។ បទល្មើស​កើន​ថែមទៀត​ហើយ ចាំមើល​អ្នកណាខ្លះ​ពាក់ព័ន្ធ​ត្រូវ​យកមក​បង្ហាញមុខ ។ សង្ឃឹមថា ជន​​ល្មើស​និង​បក្សពួក​រត​មិន​រួច​ទេ »​។​

    ​កាលពី​ថ្ងៃទី​២៩ ខែធ្នូ មាន​ឃ្លី​ប​វីដេអូ ចំនួន​៣​ត្រូវបាន​ក្រុមអ្នកលេង​ហ្វេ​ស​ប៊ុ​ក​ធ្វើការ​ចែករំលែក​ព្រោងព្រាត​ដែល​បាន​​បង្ហាញ​ពីស កម្ម​ភាព​របស់លោក ឈាន ពិសិដ្ឋ និង​ស្ត្រី​ម្នាក់​ចេញពីផ្ទះ​សំណាក់​មួយកន្លែង​ស្ថិតនៅក្នុង​ប្រទេស​ថៃ​ដោយ​​ធ្វើដំណើរ​យ៉ាង​ប្រ​ងើ យ​ហាក់ដូចជា​គ្មាន​របួស​ដូច​គ្រា​ដែល​អះអាងថា រងគ្រោះ​ដោយសារ​ការបើក​ឡាន​បុក​របស់លោក​​ឌិន ពុ​ទ្ធី នោះឡើយ ។ តាមរយៈ​វីដេអូ​ឃ្លី​ប​ទាំង​៣​ដែល​បង្ហោះ​ឡើង​តាំងពី​ថ្ងៃទី​២៩​នោះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មិន​ត្រឹមតែ​​ចែករំលែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម ទាំង​ចំអក​ដាក់​តុលាការ និង​ក្រសួងមហាផ្ទៃ​ដែល​សន្ម​ត់​ថា លោក ឈាន ពិសិដ្ឋ ពិត​​ជា​រឿង​របួស​ដោយសារ​ឡាន​លោក ឌិន ពុ​ទ្ធី បុក ខណៈដែល​មហាជន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​រិះគន់​លើ​ករណីនេះ​​ថា មិន​ប្រក្រតី​។  ប៉ុន្តែ​យ៉ាងណា​វីដេអូ​ឃ្លី​ប​នេះ​មិនទាន់ ត្រូវបាន​លោក ឈាន ពិសិដ្ឋ សាមីខ្លួន​ផ្ទាល់​ចេញមុខ​បកស្រាយ​​យ៉ាងណា​នៅឡើយ​ទេ​។​

    ​នៅក្នុង​សេចក្ដីថ្លែងការណ៍ ​ចេញផ្សាយ​ដោយ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ​បាន​អះអាងថា តាមរយៈ​ភស្តុ​​តាង​ជាបឋម​ដែល​ទាក់​បាន​គឺ​បង្ហាញឱ្យឃើញថា ឈ្មោះ ឈាន ពិសិដ្ឋ​ពិតជា បាន​រងរបួស​នៅ​ជើង​ស្ដាំ​ដោយសារ​ការបុក​​ដោយ​រថយន្ត​ឈ្មោះ ឌិន ពុ​ធ្ធី ពិតមែន រហូតដល់​ដួលសន្លប់​ពិតមែន ហើយ​មិនមែនជា​ការធ្វើ​ពុត​របស់​ឈ្មោះ ឈាន​​ពិសិដ្ឋ ដើម្បី​ទម្លាក់កំហុស​ឱ្យ​លោក ឌិន ពុ​ធ្ធី  ដូច​ការផ្សព្វផ្សាយ​រប​ស់​បណ្ដាញសារព័ត៌មាន មួយចំនួន និង​សង្គម​ហ្វេ​ស​​ប៊ុ​ក​នោះទេ ។ ចំណែកឯ​ក្រសួង​ម ហា​ផ្ទៃ​វិញ​នោះ​ក៏បាន​ចេញ​លិខិត​មួយ​ដូចគ្នា​ដោយបាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ជឿ​​ជាក់​លើ​ស្ថាប័ន​តុលាការ ហើយ​រងចាំ​ការសម្រេច​ក្ដី​នេះ៕
    (all readers's comments can help improve the information, as well as better social)