More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • លោក ជួន ណា​រិន្ទ ប្រតិកម្ម​ចំពោះ​វីដេអូ​ឃ្លី​ប ប៉ូលិស​ចរាចរណ៍​ខេត្ត​ព្រះសីហនុ​ផាក​ទារលុយ​ជនបរទេស​
    Posted Saturday, December 31, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 2354


    ​ខេត្ត​ព្រះសីហនុ ៖ ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ មានប្រតិកម្ម​នៅ​ម៉ោង​១២ និង​៤២​នាទី​ថ្ងៃទី​៣១ ធ្នូ ២០១៦​នេះ ចំពោះ​ព័ត៌មាន​នៅលើ​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន យក​វីដេអូ​ឆ្នាំ​ចាស់​មក​ផុស​ធ្វើ​ថ្មី ដែលមាន​ចេតនា​ចង់​បំពុលបរិយាកាស ជាពិសេស​បង្ខូច​កេរ្តិ៍ឈ្មោះ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ តែម្តង ។​

    ​លោកស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​ចែករំលែក​ភ្ជាប់​មកជា​មួយ​គណនី Facebook មួយ​ឈ្មោះថា Sothy Kim បានអោយដឹងថា «​សូមបញ្ជាក់​បងប្អូន​ទាំងអស់ ឲ្យ​បាន​ជ្រាបថា ករណីនេះ​កើតឡើង​តាំងពី​ឆ្នាំ 2012 ត្រូវបាន​លោក​ស្នងការរង​នគរបាល​ខេត្ត និង​ជា​ប្រធានការិយាល័យ​កណ្ដាល​សណ្តា​ប់​ធ្នាប់​សាធារណៈ និង​លោក​-​លោកស្រី នាយ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​កោះហៅ លោក​ព្រិន្ទបាលឯក ឡេង លី មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​ខេត្ត មក​ធ្វើការ អប់រំ ណែនាំ និង​ដាក់វិន័យ តាម​វិន័យ​កងកម្លាំង​នគរបាលជាតិ ។ សូម​អធ្យាស្រ័យ​ដល់​បងប្អូន​ទាំងអស់ ដែល​កម្លាំង​មួយចំនួន​តូច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​បងប្អូន » ។​

    ​លោក ជួន ណា​រិន្ទ ចេញមក​ប្រតិកម្ម​បកស្រាយ​បែបនេះ បន្ទាប់ពី​មាន​ហ្វេ​ស​ប៊ុ​កមួយ ដាក់ឈ្មោះថា Sothy Kim លោក​បាន​ផុស​វីដេអូ​អមដោយ​ការ​សរសេរថា «​ប៉ូលីស​ខ្មែរ​នៅ​កំពង់សោម ចរិត​ថោកទាប​ល្បី​មួយ​សាកលលោក​...​ឃាត់​ជនបរទេស​ជិះ​ម៉ូតូ​ជំរិត​ទារលុយ ១០​ដុល្លា ទាំង​មិនមាន​កំហុស ។ ជនបរទេស​ចំអក​ឡក​ឡយ​ដៀមដាម ប្រមាថមើលងាយ នៅ​នឹង​មុខ​មកពី​ប៉​លី​ស​ខ្មែរ​មាន​ចរិត​ថោក​ពេក​។ ពិតជា​មុខ​ក្រាស់​មែន​ប៉ូលីស​ខ្មែរ មិន​ខុសពី​មេដឹកនាំ​ប៉ុន្មាន​ទេ ។ ...​ប៉ូលីស​ចង់រក​ចាប់​អ្នក​ថត​វីដេអូ គេ​ចំអក​ដាក់អោយ "​អ្នកអែង​ចង់​ធ្វើ​អី ហា់​"...​គួរអោយ​អស់សំណើច​មែ​ន។​ទេសចរ​ណ៏​បរទេស​លួច​ថត ប៉ូលីស​កំពង់សោម​ទារលុយ​ត្រង់ៗ គាត់​មាន​កាត​គ្រី បើកបរ​មែន តែបើ​ចង់​មាន​សិទ្ធ​បើក​ម៉ូតូ​នៅក្នុង​ទីក្រុង​កំពង់សោម ទាល់តែ​អោយ​លុយ​ប៉ូលីស​... នេះហើយ​ប៉ូលីស​ខ្មែរ​....» ។​
    (all readers's comments can help improve the information, as well as better social)