ភ្នំពេញ៖ លោក ស្រី ចំរើន ដែលគេស្គាល់ថាជាប្រធានក្រុមនិស្សិតប្រឆាំងនឹង លោក កឹម សុខា នៅពេលនេះ បានបញ្ចេញវិដេអូមួយ ដោយច្រាលចោលព័ត៌មាននានាដែលថា លោកមានការបែកបាក់ នៅក្នុងក្រុមជាមួយកញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជន ដើម្បីសង្គម។
លោក ស្រី ចំរើន «ខ្ញុំបាទ ស្រី ចំរើន សូមធ្វើការឆ្លើយតបទៅកាន់វិទ្យុអាស៊ីសេរី ដែលបានចុះផ្សាយកាលពីថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០៦ នេះថា មានគេគំរាមសម្លាប់រូបខ្ញុំនោះ គឺមិនពិតនោះទេ។ ខ្ញុំសូមបដិសេធទាំងស្រុងចំពោះព័ត៌មាននេះ តាមរយៈទំព័រហ្វេសប៊ុកមួយចំនួនបានចុះផ្សាយព័ត៌មានមិនពិតចំពោះរូបខ្ញុំបាទ។ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នេះផ្ទាល់ ក្រោមការដឹកនាំនិងចង្អុលបង្ហាញ របស់កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម បានអោយរូបខ្ញុំបាទ ចុះមកពិនិត្យ ការថែទាំ ជួសជុល និងពង្រីកផ្លូវ ស្ថិតនៅ ស្រុកថ្មបាំង ខេត្តកោះកុង ។ ខ្ញុំបាទសូមបញ្ជាក់ជូនថា ខ្ញុំនិងកញ្ញា ធី សុវណ្ណថា ពុំមានបញ្ហា ឬទំនាស់អ្វីនិងគ្នាឡើយ ពោលគឺកំពុងធ្វើការជាមួយគ្នាជាធម្មតា។ ខ្ញុំបាទ សូមស្នើទៅកាន់វិទ្យុវអាស៊ីសេរី មេត្តាកែតំរូវ ខ្លឹមសារអត្ថបទទាំងមូលចំពោះការចោទប្រកាន់នេះ ។ សូមបងប្អូនជនរួមជាតិ មេត្តាជ្រាប។ សូមអរព្រះគុណ និងសូមអរគុណ»។
ការចេញមុខបដិសេធព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បាននិយាយថា លោក និង លោក ផែ សុវណ្ណរិទ្ធ បានបែកបាក់នៅក្នុងក្រុមជាមួយកញ្ញា ធី សុវណ្ណថា ហើយវាយប្រហារ គ្នាទៅវិញទៅមក។

(all readers's comments can help improve the information, as well as better social)