More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • បទល្មើស​ចរាចរណ៍ ៩ ករណី អ្នកនឹង​ត្រូវ​ចាប់​បញ្ជូនទៅ​តុលាការ​
    Posted Sunday, January 01, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 3470


    ​បើ​ផ្អែម​តាម​ឯកសារយោង សម្រាប់​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក គឺមាន ៩ ចំណុច បើ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោគ​ថ្មី នឹងត្រូវ​ចាប់​បញ្ជូនទៅ​តុលាការ​។ ចំណុច​ទាំង ៩ នោះ​រួមមាន​៖
     
    ១. គ្មាន​ប័ណ្ណបើកបរ ឬ​ត្រូវ​ដកហូត​-​ព្យួរទុក ឬ​ត្រូវ​មោ​ឃៈ (​រថយន្ត​) ២. គ្មាន​ប័ណ្ណ​សម្គាល់​រថយន្ត ឬ​គ្មាន​ផ្លាកលេខ ៣. ប្រើ​ឬ​ក្លែង​ប័ណ្ណ​សម្គាល់​យាន​-​ផ្លាកលេខ ឬ​លិខិត​ផ្សេងៗ ៤. មិន​បញ្ឈប់​យាន​ឱ្យ​ត្រួតពិនិត្យ​ជាតិ​អាកុល – សារធាតុ​ញៀន ឬ​ផ្ទៀងផ្ទាត់​យាន ៥. ស្រវឹង​ចាប់ពី ០,៤០ ម​.​ក្រ​/​ល​.​ខ្យល់ ឬ ០,៨០ ម​.​ក្រ​/​ល​.​ឈាម ឡើងទៅ ៦. មិន​គោរព​សញ្ញា​បញ្ជា​របស់​ស​ម​ត្ថ​កិច្ចការពារ​ក្បួន​ប្រតិភូ ឬ​ថ្នាក់ដឹកនាំ បង្ក​ឱ្យ​ខូចខាត ៧. រារាំង​ឬ​ប្រើ​មធ្យោបាយ​ណាមួយ​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ៨. បង្ក​របួស​ធ្វើឱ្យ​អសមត្ថភាព​ធ្វើ​ការងារ ស្មើ​ឬ​លើស ៨ ថ្ងៃ​ឬ​ស្លាប់ ៩. រំលោភ​លើ​រាងកាយ កិត្តិយស​សេចក្ដីថ្លៃថ្នូរ​មន្ត្រី​អនុវត្ត​ច្បាប់ កំពុង​បំពេញភារកិច្ច។
    (all readers's comments can help improve the information, as well as better social)