តារាចម្រៀងល្បីឈ្មោះរូបស្រស់វ័យក្មេង កញ្ញា សុខ ពិសី ត្រូវបានគេដឹងថាទៅច្រៀង Concert អោយក្រុមហ៊ុនស្រាបៀរ Ganzberg នៅខេត្តសៀមរាប ប៉ុន្តែនាងបានជិះយន្តហោះមកផាត់មុខធ្វើសក់នៅភ្នំពេញ រួចហើយទើបជិះយន្តហោះត្រលប់ទៅសៀមរាបវិញដើម្បីច្រៀងបន្តថ្ងៃទី២។ តាមការសាកសួរពីកញ្ញា រំដួលលិចទឹក ដែលបានធ្វើការបង្ហោះរូបថតកញ្ញា សុខ ពិសី ដោយគាត់ជាអ្នកផាត់មុខអោយនោះ បានអោយដឹងថា នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៦ នាងបានអោយរំដួលលិចទឹកផាត់មុខធ្វើសក់អោយ ទើបធ្វើការជិះយន្តហោះទៅច្រៀងនៅសៀមរាប។
រំដួលលិចទឹកបានបន្តអោយដឹងទៀតថា នៅថ្ងៃ ១ មករា ២០១៧ នេះកញ្ញា សុខ ពិសី នឹងជិះយន្តហោះពីសៀមរាប មកធ្វើភ្នំពេញអោយ រំដួលលិចទឹក ផាត់មុខធ្វើសក់អោយម្តងទៀត ទើបនាងជិះយន្តហោះ ទៅសៀមរាប វិញដើម្បីបញ្ចប់ភារកិច្ចច្រៀង Concert អោយក្រុមហ៊ុន Ganzberg ដែលជាថ្ងៃទី២នៃការប្រគុំតន្ត្រីដើម្បីអបអរបុណ្យចូលឆ្នាំសកលនេះ៕

(all readers's comments can help improve the information, as well as better social)