More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ក្រោយពី​លត់​ជង្គង់​សុំ​ស្នេហ៍​សិស្សស្រី នាយក​សាលា​ហៅ​ធ្វើ​កិច្ចសន្យា​ផ្តិត​ស្នាម​មេដៃ​
    Posted Wednesday, January 04, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 10501


    បន្ទាប់ពី​មានការ​ចែកចាយ​វីដេអូ​ក្លឹប​មួយ ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពី សិស្សានុសិស្ស​ស្រី​ប្រុស​មួយក្រុម បាននាំគ្នា​ស្រែកច្រៀង​ហោរ នៅក្នុង​ថ្នាក់រៀន អមដោយ​កាយវិការ​លត់​ជង្គង់​សុំ​ស្នេហា​ពី​ភាគី​សិស្ស​ខាង​ប្រុស​ទៅកាន់​សិស្សស្រី ទាំង​ខ្លួន​ស្លៀក​ឯកសណ្ឋាន​ជា​សិស្ស​នោះ នៅពេលនេះ​លោកនាយក​សាលា​បាន​ហៅ​ឲ្យ​ធ្វើ​កិច្ចសន្យា​ហើយ កាលពី​ថ្ងៃទី​៤​មករា​នេះ​។​

    ​វិ​ដេ​អូ​ប្រវែង​១​នាទី​និង​២៦​វិនាទី បានធ្វើ​ឲ្យ​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ ទៅលើ​ទង្វើ​ក្មេងប្រុស​ក្នុង​វិ​ដេ​អូ​នោះ ដែល​បាន​លត់​ជង្គង់​សុំ​ស្នេហា​ទៅកាន់​សិស្សស្រី​ទាំង​ខ្លួន​នៅ​ក្មេងខ្ចី​នៅឡើយ កាលពី​ថ្ងៃ​អង្គា​រ៍ ទី​០៣​មករា​។ មិនយូរប៉ុន្មាន​ផង ក៏មាន​កិច្ច​អន្តរាគមន៍​ពី​លោកនាយក​សាលា​ភ្លាមៗ ដោយ​ហៅ​ក្រុម​កូនសិស្ស​ទាំង​នោះមក​អប់រំ និង​ធ្វើ​កិច្ចសន្យា​គ្រប់ៗ​គ្នា​ដោយមាន​ផ្តិត​ស្នាម​មេដៃ​ទៀតផង​។​

    ​នៅក្នុង​កិច្ចសន្យា​នោះបាន​សរសេរថា ក្រុមសិស្ស​ទាំង​៦​នាក់​នោះ បាន​សារភាពថា វីដេអូ​ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃទី​៣​មករា​នោះ​គឺ​គ្រាន់តែ​ជាការ​ថត​សម្តែង​បទ​ចម្រៀង​លេង​ប៉ុណ្ណោះ​។ បន្ទាប់ពី​ទទួល​ការអប់រំ​ពី​លោកនាយក និង​ក្រុមប្រឹក្សាវិន័យ​រួចមក ក្មេង​ទាំង​៦​នាក់​នោះបាន​សន្យាថា នឹងមិន​ប្រព្រឹត្ត​រឿង​មិន​គប្បី ហើយ​មិន​ធ្វើ​អ្វី​ដោយ​គ្មាន​ការ​អនុ​ញ្ញា​តិ្ត ហើយ​បង្ករ​បញ្ហា​ដល់​សាលា​ទៀត​ទេ​៕
    (all readers's comments can help improve the information, as well as better social)