ភ្នំពេញ៖ ជាថ្មីម្តងទៀតកញ្ញា ធី សុវណ្ណថា ដែលគេដឹងថា ជាតារាFacebook មួយរូបនៅកម្ពុជា និងជាប្រធានអង្គការយុវជនកិច្ចការសង្គម បានបញ្ជាក់នៅក្នុងសាររបស់ខ្លួនថា កញ្ញា សុំបដិសេធទាំងស្រុងនូវព័ត៌មានថា កញ្ញាបានទទួលលុយមួយលានដុល្លារពីសម្តេចតេជោហ៊ុនសែន។
កញ្ញា ធី សុវណ្ណថា «ខ្ញុំ ធី សុវណ្ណថា សូមបដិសេធចំពោះព័ត៌មានមួយចំនួនដែលចោទថាខ្ញុំបានទទួលលុយមួយលានដុល្លារពីសម្តេចតេជោហ៊ុនសែន។ សព្វថ្ងៃនេះមូលនិធិខ្ញុំបានទទួលថវិកា ៣លានដុល្លារពីបណ្តាញមូលនិធិជាតិនិងអន្តរជាតិ ដែលក្នុងនោះខ្ញុំសូមអរគុណលោកឧកញ៉ាបណ្ឌិត ម៉ុង រិទ្ធី ដែលបានបរិច្ចាកជាថវិកា១លានដុល្លារ លោកឧកញ៉ា លី យ៉ុងផាត់ ជាថវិកា៥សែនលាដុល្លារនិងក្រុមហ៊ុន Coca Cola ជាថវិកា១លានដុល្លារ ដល់អង្គការយើងខ្ញុំ។សូមបងប្អូនទាំងអស់ជ្រាបជាព័ត៌មាន។»។
ការអះអាងជាថ្មីម្តងទៀតរបស់ កញ្ញា ធី សុវណ្ណថា បានធ្វើឡើងក្រោយពេលដែលមានសារព័ត៌មាន នៅលើបណ្តាញសង្គមក៏ដូចជា នៅលើសារព័ត៌មានមួយចំនួនថា កញ្ញាបានទទួលលុយមួយលានដុល្លារពីសម្តេចតេជោហ៊ុនសែន៕

(all readers's comments can help improve the information, as well as better social)