More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ស្ដាប់​ចម្លើយសារភាព​របស់​ឃាតករ​ដៃ​ឆៅ​អា​រក​សម្លាប់​នៅ​រាត្រី​ឆ្លង​ឆ្នាំ​
    Posted Thursday, January 05, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 3791


    ​ខេត្តសៀមរាប ៖ ឃាតករ​ដៃ​ឆៅ​ដែល​ចូល​អារ​-​ក​ប្លន់​សម្លាប់​ជនរងគ្រោះ​៣​នាក់​ដល់​ក្នុង​ផ្ទះជួល​កាលពី​រាត្រី​ឆ្លង​ឆ្នាំ​ក្នុង​ក្រុង​សៀមរាប ដែល​បណ្តាល​ឲ្យ​ស្លាប់​២​នាក់ និង​របួសធ្ងន់​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួនបាន​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៧ នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប ខណៈ​ជនសង្ស័យ​កំពុងធ្វើដំណើរ​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៦ ។​

    ​លោក​វរសេនីយ៍​ឯ​ក‌ ភឹង ចិន្ដា​រ៉េត ស្នងការរង​នគរបាល និង​ប្រធានការិយាល័យ​កណ្ដាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មុខសញ្ញា​ដែលជា​ឃាតករ​ប្លន់​សម្លាប់​ជនរងគ្រោះ​៣​នាក់​ដល់​ក្នុង​ផ្ទះជួល​នោះ​ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួនបាន​ហើយ ដែល​ឃាតករ​នេះ​ឈ្មោះ ជា សុខ​ជៀន អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន​សុខ​ភា​ព‌ (B.H.I.P) មាន​ទីលំនៅ​ស្រុក​រលារ​ប្អៀ​រ ខេត្ត​កំពង់​ឆ្នាំ​ង‌ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ក្នុង​ក្រុង​សៀមរាប ។​

    ​លោក​វរសេនីយ៍​ឯ​ក‌ ភឹង ចិន្ដា​រ៉េត ឲ្យ​ដឹង​ទៀតថា ប្រតិបត្តិការ​តាម​ចាប់ខ្លួន​ជន​ដ‌ៃ​ដល់​ជា​ឃាតករ​ន‌េះ​ត្រូវបាន​ធ្វើឡើង​ដោយ​កម្លាំង​នគរបាល​របស់លោក​ស​ហ​ការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ កម្លាំង​នគរបាល​តាម​បណ្តា​ខេត្ត ព្រមទាំង​កម្លាំង​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ល្អ​ដែល​បាន​ជួយ​រាយការណ៍​ពី​ករណីនេះ​ផងដែរ ។​

    ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ជា​ឃាតករ​ដៃ​ឆៅ​បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន ដោយ​រូពគេ​ម្នាក់ឯង​បានដាក់​ថ្នាំ​សណ្ដំ​ចូលទៅក្នុង​ទឹក​ឲ្យ​ជនរងគ្រោះ​ផឹក​ឲ្យ​សន្លប់ រួច​យក​ពូថៅ​កាប់​ជនរងគ្រោះ​រហូត​ស្លាប់​ភ្លាម​ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ រួច​រត់គេចខ្លួន​តែម្តង តែ​ទីបំផុត​នៅ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន ៕

    ​សូមបញ្ជាក់ថា ករណី​ឃាតកម្ម​ដ៏​សាហាវ​មួយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ផ្ទះជួល ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដោយ​ឃាតករ​ដៃ​ឆៅ​បាន​ចូល​អារ​-​ក​ប្លន់​ដល់​ក្នុង​ផ្ទះជួល បណ្តាល​ឲ្យ​ស្លាប់​២​នាក់​ក្នុង​ថ្លុកឈាម និង​ម្នាក់ទៀត​របួសធ្ងន់ ដែល​ជនរងគ្រោះ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ ឃុ​យ សុ​ឃឹ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រែ​ស្រូវ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត (​ស្លាប់​ដោយ​អា​រក​), ២-​ឈ្មោះ វេត រដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​គោ​ព្រិច ឃុំ​សូ​ភី ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ (​ស្លាប់​ដោយ​អា​រក​) និង ៣-​ឈ្មោះ ឡេង ស្រី​ពៅ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ការ៉េ​ន​ជោ ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ (​រងរបួស​ធ្ងន់ធ្ងរ ពិសេស​លើ​ផ្ទៃមុខ​) ។ ទាំង​៣​នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​លក់​អាហារ​បំប៉ន​សុខភាព BhiP ស្នាក់នៅ​ផ្ទះជួល​កើតហេតុ ៕
    (all readers's comments can help improve the information, as well as better social)