More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • គ​.​ជ​.​ប កំពុង​ពួតដៃ​ជាមួយ​សមត្ថកិច្ច​តាម​ចាប់​អ្នក Hack គេហទំព័រ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​
    Posted Thursday, January 05, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Political | Read 2106


    ​រាជធានី​ភ្នំពេញ​៖ ក្រោយពី​គេហទំព័រ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត «voterlist.org.kh» របស់ គ​.​ជ​.​ប​បាន​គាំង​ជា​បន្ទាប់​បន្ត ហើយ​មានការ​រិះគន់​ពី​សំណាក់​ពលរដ្ឋ​មួយចំនួន​ដែល​បាន​ចូល​ពិនិត្យ​ឈ្មោះ​របស់ខ្លួន​នោះ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ឲ្យ​ដឹងថា គេហទំព័រ​គ​.​ជ​.​ប «voterlist.org.kh» ត្រូវបាន​ក្រុម នៅក្រៅ​ប្រទេស​ចូល​Hack ប៉ុន្តែ​បញ្ហា​នេះ ត្រូវបាន​ដោះស្រាយ​ហើយ​។​

    ​នេះ​បើ​យោងតាម​ប្រសាសន៍​ឯកឧត្ដម ហង្ស ពុទ្ធា  បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់ លើ​សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៧​នេះ​។​

    ​ឯកឧត្តម​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា នៅពេលនេះ គ​.​ជ​.​ប បាន​នឹង​កំពុងតែ​សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​ការស្វែងរក​អ្នក​ព្យាយាម​ចូលទៅ​បំផ្លាញ គេហទំព័រ គ​.​ជ​.​ប​នោះ​។ ប៉ុន្តែ​ជុំវិញ​បញ្ហា​នេះ គ​.​ជ​.​ប នៅ​មិនទាន់​កំណត់​អំពី​មូលហេតុ​នៃ​ការចូល Hack នេះ​បានច្បាស់លាស់​នៅឡើយ​តែ​ការសន្និដ្ឋាន​ជាបឋម​ឯកឧត្ដម​ថា ក្រុម​នោះ​មាន​ចេតនា​រំខាន ដល់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត នៅ​កម្ពុជា​។​

    ​គួរ​រំឭក​ផងដែរ​ថា ចាប់តាំងពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៧​មក គ​.​ជ​.​ប បានចាប់ផ្តើម​ដំណើរ​ការបិទបញ្ជី​ឈ្មោះ​បោះឆ្នោត​លើកដំបូង​របស់ខ្លួន​ហើយ​នៅតាម​ឃុំ​/​សង្កាត់ និង​នៅលើ​គេហទំព័រ គ​.​ជ​.​ប «voterlist.org.kh» ប៉ុន្តែ​បញ្ជី​ឈ្មោះ​នៅលើ​គេហទំព័រ បាន​ជាប់គាំង ដែល​ធ្វើឱ្យ​ពលរដ្ឋ​ភាគច្រើន មិនអាច​បើក​ចូល​មើល​បាន​៕
    (all readers's comments can help improve the information, as well as better social)