គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលើកឡើងថាខ្លួនមិនអាចគ្រប់គ្រងទិន្នន័យជនបរទេសដែលទៅចុះឈ្មោះបោះឆ្នោតដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណខ្មែរបានទេ ខណៈគណបក្សប្រឆាំងអះអាងថាខ្លួនរកឃើញពលរដ្ឋវៀតណាមខុសច្បាប់ចុះឈ្មោះបោះឆ្នោតជាច្រើនពាន់នាក់។
ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំមួយនៅព្រឹកថ្ងៃពុធ ទី២៨ ធ្នូនេះ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា គ.ជ.ប មិនអាចបញ្ជាក់អំពីចំនួនជនបរទេសដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ហើយមានសិទ្ធិបោះឆ្នោតនៅពេលខាងមុខបានឡើយ។
លោកថា៖ «ខ្ញុំគិតថាពិបាកឆ្លើយដែរ ព្រោះច្បាប់បោះឆ្នោតឲ្យ គ ជ ប ចុះឈ្មោះជូនប្រជាពលរដ្ឋខ្មែរ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់សួរខ្ញុំអ្នកកាន់កាតខ្មែរ ហើយសញ្ជាតិដទៃ ខ្ញុំអត់មានអីឆ្លើយ»។
លោកបានសង្កត់ធ្ងន់ថា ឲ្យតែជនបរទេសទាំងនោះមានកាន់អត្តសញ្ញណប័ណ្ណសញ្ញាតិខ្មែរ សំបុត្រកំណើត ឬលិខិតបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ គឺសុទ្ធតែអាចបោះឆ្នោតបានទាំងអស់។
លោកថា៖ «ព្រោះនៅក្នុងការចុះឈ្មោះបោះឆ្នោតយើង ឲ្យតែមានកាត អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទចាស់ទី១ ទី២ និងប្រភេទថ្មី ហើយក្នុងករណីគាត់អត់មាន គាត់មានសំបុត្រកំណើត គាត់រកសាក្សី គាត់ទៅសុំបញ្ជាក់លិខិតអត្តសញ្ញាណ ដើម្បីចុះឈ្មោះបោះឆ្នោត គឺគាត់ខ្មែរ។ អ៊ីចឹង នៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អត់ដាក់ថាអ្នកនេះ ត្រូវធ្វើសញ្ជាតូបនីយកម្មអ្នកស្អី អត់មានបញ្ជាក់ទាំងអស់ ហើយមន្ដ្រីបោះឆ្នោតនៅមូលដ្ឋានគាត់អត់ជំនាញរឿងហ្នឹងទេ អ៊ីចឹង ខ្ញុំពុំអាចឆ្លើយនឹងសំណួរនេះបានទេ»។
លោកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្គ្រោះជាតិ បានឲ្យដឹងក្រោយកិច្ចប្រជុំថា លោកស្រីបានរកឃើញចំនួនជនជាតិវៀតណាម ប្រើអត្តសញ្ញាណប័ណ្ណមិនប្រក្រតីប្រមាណ៥ពាន់នាក់ ដោយថា ភាគច្រើនរស់នៅទីក្រុងភ្នំពេញ ខេត្តស្វាយរៀង និងបណ្ដាខេត្តផ្សេងទៀត។
លោកស្រីថា៖ «យើងឃើញថា ជនទាំងអស់នោះគឺគាត់មានអត្តសញ្ញាណប័ណ្ណសញ្ញាតខ្មែរ ប៉ុន្ដែយើងកត់សំគាត់ឃើញថាអត្តសញ្ញាណប័ណ្ណរបស់គាត់ ថាតើគាត់បានមកដោយត្រឹមត្រូវ ស្របច្បាប់ ដោយសញ្ជាតូបនីយកម្ម ដែលមានព្រះរាជ្យក្រឹត្យដែរឬអត់។ ប៉ុន្ដែយើងឃើញថា ភាគច្រើនភ្នាក់ងារគណបក្សនយោបាយ ដែលគាត់មូលដ្ឋាននឹងស្រាប់ ដូច្នេះគឺគាត់អាចដឹងថាតើពលរដ្ឋហ្នឹងជាពលរដ្ឋដែលមានសញ្ជាតខ្មែរ ឬក៏អត់គាត់អាចដឹង»។
លោកស្រីបន្ដថា គណបក្សសង្គ្រោះជាតិនឹងដាក់ពាក្យប្ដឹងចំពោះជនបរទេស ដែលពិនិត្យឃើញថាមានភាពមិនប្រក្រតីនៃលក្ខខណ្ឌចូលសញ្ជាតិនេះ។
ពាក់ព័ន្ធបញ្ហានេះ គ.ជ.ប បញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋ គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល កើតទុក្ខមិនសុខចិត្តចំពោះបញ្ជីឈ្មោះដំបូង ដោយចង់ប្ដឹងជំទាស់នឹងសិទ្ធិរបស់អ្នកចុះឈ្មោះបោះឆ្នោតដែលខុសលក្ខខណ្ឌច្បាប់ ពួកគេអាចប្ដឹងទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងរយៈពេល១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។
គ.ជ.ប បន្ដថា ក្នុងករណីក្រុមប្រឹក្សាឃុំ-សង្កាត់បដិសេធបណ្ដឹងតវ៉ា ឬបណ្ដឹងជំទាស់នោះ ពួកគេអាចប្ដឹងបន្ដទៅ គ.ជ.ប ក្នុងរយៈពេល៥ថ្ងៃយ៉ាងយូរ និងអាចប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញទៀត បន្ទាប់ពីទទួលបានសេចក្ដីសម្រេចរបស់ គ.ជ.ប។ ចុងក្រោយ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា។
លោក ហ៊ីង ធីឬទិ្ធ សមាជិក គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលចុះឈ្មោះរួចហើយ ត្រូវទៅពិនិត្យឈ្មោះតាមឃុំ-សង្កាត់ ឡើងវិញ ដើម្បីប្រាកដថាឈ្មោះរបស់ពួកគេត្រឹមត្រូវ និងមានក្នុងបញ្ជីបោះឆ្នោត។
លោកថា៖ «ក្នុងនាម គ.ជ.ប ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅពិនិត្យមើលឈ្មោះ និងទិន្នន័យពាក់ព័ន្ធក្នុងបញ្ជីបោះឆ្នោតដំបូងដែល គ.ជ.ប បានបិទផ្សាយនៅតាមសាលាឃុំ-សង្កាត់។ នេះជាឱកាសចុងក្រោយ ដែលបងប្អូនបានចុះឈ្មោះរួចហើយ ត្រូវផ្ទៀងផ្ទាត់ឡើងវិញឲ្យបានប្រាកដថាឈ្មោះរបស់ខ្លួនពិតមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានទិន្នន័តត្រឹមត្រូវ។ បើមិនត្រឹមត្រូវត្រូវដាក់ពាក្យបណ្ដឹងតវ៉ាអំពីការបាត់ឈ្មោះ ឬមានទិន្នន័យខុសដោយប្រការណាមួយនោះ»។
បើតាម គ.ជ.ប ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនឹងធ្វើឡើងចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ខាងមុខ៕

(all readers's comments can help improve the information, as well as better social)