More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • សួង សាខា​រ៉ានី​ត ដាក់​ប៉ុន្មាន​ម៉ាត់ ក្នុង​ឈុត​សម្លាប់ខ្លួន​របស់ វ៉ាន់ ថា​កាន់ ឮ​ហើយ​ចុក​ឈាម​
    Posted Thursday, January 05, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Entertainment | Read 4211


    កាលពីពេល​ថ្មីៗ​នេះ ប្រិយមិត្ត​នៅលើ​បណ្តាញ​សង្គម​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​តារា​សម្តែង វ៉ាន់ ថា​កាន់ ដែល​បាន​ថត​ខារ៉ាអូខេ​ត្រង់​ឈុត​អារ​ដៃ​សម្លាប់ខ្លួន ដែល​ធ្វើឱ្យ​ប្រិយមិត្ត​មួយចំនួន​យល់ច្រឡំ​ស្មានថា​ជា​រឿង​ពិត ហើយ​ត្រូវបាន​ទស្សនិកជន​ជាច្រើន​បាន​សម្តែង​កា​ខកចិត្ត​យ៉ាងខ្លាំង ក្រោយពេល​នាង​បញ្ចេញ​សារ​សុំ​ការ​អភ័យទោស និង បកស្រាយ​ថា​ត​គ្រាន់តែ​ជា​ឈុត​សម្តែង ។​

    ​ការថត​ឈុត​នៃ​ការធ្វើអត្តឃាត​ដោយ​អារ​ដៃ​ខាងលើ បានធ្វើឱ្យ​ផ្ទុះ​ការរិះគន់​ពី​សំណាក់​ទស្សនិកជន ក្នុងនោះដែរ​តារា​សម្តែង សួង សាខា​រ៉ានី​ត ក៏បាន​បញ្ចេញ​ពាក្យពេចន៍​រិះគន់​ប៉ុន្មាន​ឃ្លា​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ក្រោយ​ពេលដែល​តារា​សម្តែង អឹម ជីវ៉ា បាន​សម្តែង​ការខកចិត្ត​ចំពោះ​តារា​សម្តែង វ៉ាន់ ថា​កាន់ ដែល​បាន​បោកប្រាស់​លោក​ម្តង​ជា​ពីរដង ។​

    ​តារា​សម្តែង​ស្រី​រូបនេះ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​ដល់​ពេលឮ​បង ជីវ៉ា និយាយ​អ៊ីចឹង ក្តៅ​ដែរ​តើ តាមពិតទៅ បើទោះជា​ថត​បទ​ចម្រៀង​ក៏ដោយ គួរតែ​លើក​សាច់រឿង​ណា​ដែល​កម្សត់​បែប​អប់រំ លាយឡំ​នឹង​ភាព​រឹងប៉ឹង និង តស៊ូ​ក្នុង​ជីវិត ដើម្បី​ទុកជា​គម្រូ​ដល់​មហាជន​ត្រាប់​តាម ទើប​វា​មាន​ប្រយោជន៍​ដល់​សង្គម មិនមែន​មក​ងាប់​នឹង​អារ​ដៃ​បង្ហូរឈាម​ដោយ​គំនិត​ភ្លីភ្លើ​បែបនេះ​នោះទេ​» ។​

    ​ការរិះគន់​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​សាមីខ្លួន វ៉ាន់ ថា​កាន់ បានធ្វើការ​បកស្រាយ និង សុំទោស​ទៅកាន់​ប្រិយមិត្ត​នៅលើ​បណ្តាញ​សង្គម​ថា គឺជា​ការសម្តែង​តែប៉ុណ្ណោះ ។​

    ​ទោះជា​យ៉ាងណា មាន​មហាជន​ជាច្រើន​បាន​បញ្ចេញមតិ​រិះគន់​ស្រដៀងៗ​គ្នា​ទៅនឹង​ការបញ្ចេញមតិ​របស់​តារា​សម្តែង សួង សាខា​រ៉ានី​ត ខាងលើ​ផងដែរ ៕
    (all readers's comments can help improve the information, as well as better social)