More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • លោក ជុំ កុសល​៖ អ្នកប្រឆាំង​ថ្ងៃ​៧​មករា គឺជា​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​បំផុត​ទៅដល់​វិញ្ញាណក្ខន្ធ​ប្រជាជន​ខ្មែរ ជាង​៣​លាន​នាក់​
    Posted Thursday, January 05, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Political | Read 3490


    ​ភ្នំពេញ​៖ នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គឺជា​ខួប​ទី​៣៨​ឆ្នាំ​នៃ​ថ្ងៃកំណើត​៧​មករា ក៏មាន​ជន​ប្រឆាំង​ជ្រុលនិយម​មួយចំនួន​បាន​រិះគន់​ចំពោះ​ថ្ងៃ​រំដោះជាតិ ពី​របប​អាវខ្មៅ​នេះ ជុំវិញ​បញ្ហា​រិះគន់​នេះ​ត្រូវបាន​លោក ជុំ កុសល ទីប្រឹក្សា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ចេញ​ទស្សនៈ​របស់លោក​នៅ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៧​នេះ​ថា «​អ្នកប្រឆាំង​ថ្ងៃ​៧​មករា ហើយ​ចាត់ទុក​ថ្ងៃនេះ​គឺជា​ថ្ងៃ​វៀតណាម​ឈ្លានពាន​នោះ គឺជា​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​បំផុត ទៅដល់​វិញ្ញាណក្ខន្ធ ប្រជាជន​ខ្មែរ ជាង​៣​លាន​នាក់ ដែល​ត្រូវ​ខ្មែរក្រហម​សម្លាប់​ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ និង​បានចាត់ទុក​ជីវិត​អ្នក​ដែល​ត្រូវបាន​រំដោះ​ទាន់ពេល ពី​របប​ប៉ុលពត​គ្មាន​តម្លៃ​ហើយ អន់​ជាង​ជីវិត​សត្វ​ធាតុ​ទៅទៀត​។​

    ​ទីប្រឹក្សា​សម្តេច​តេ​ជោ ហ៊ុន សែន លោក ជុំ កុសល បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «៧​មករា គឺជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ចាត់ទុកជា​ថ្ងៃកំនើត​ទី​២ ដែល​ផ្តល់​ឲ្យ​ដោយ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​បានការ​ចូលរួម​ពី​កងទ័ព ស្ម័គ្រចិត្ត​វៀតណាម​។ តើ​អ្នកប្រឆាំង​ថ្ងៃ​៧​មករា ពួកគេ​ហ៊ាន​ឆ្លើយ​ទេ នៅពេល​ដែលមាន​សំនួរ​សួរថា ប្រសិនបើ​គ្មាន​ការចូលរួម​ជួយ​ពី​សំណាក់​កងទ័ព​វៀតណាម​, គ្មាន​ថ្ងៃ​៧​មករា តើ​ប្រជាជន​កម្ពុជា​នឹងត្រូវ​ខ្មែរក្រហម​សម្លាប់ អស់​ប៉ុន្មាន​រយ​ពាន់​ម៉ឺន​នាក់​ទៀត ? ហើយ​ក្នុង​កាលៈទេសៈ​នោះ ប្រសិនបើ​មិន​ទៅ​ពឹងពាក់​កងទ័ព វៀតណាម​ទេតើ​ត្រូវ​ទៅ​ពឹងពាក់​អ្នកណា ? ហើយ​ប្រសិនបើ​គេ​វិញ តើ​គេ​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​រំដោះ​ជីវិត​ពលរដ្ឋ​ខ្មែរ​ពីរ​បប​ប្រល័យពូជសាសន៍​ប៉ុលពត​បាន​?»​។ នេះ​ជា​សំនួរ​ដែល​ត្រូវការ​ចម្លើយ​ពី​អ្នកប្រឆាំង​ថ្ងៃ​៧​មករា​។  

    ​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​បំផុត នៅពេលដែល​ឃើញ​មនុស្ស​ខ្មែរ​មួយចំនួន​ព្រោះតែ​ជ្រួតជ្រាប នូវ​មនោគមវិជ្ជា​នយោបាយ ជ្រុលនិយម​ហួសហេតុ​ពេក ពួកគេ​សុខចិត្ត ធ្មេចភ្នែក ក្បត់​សច្ចធម៌​ប្រវត្តិសាស្ត្រ ហើយ​បែរមក​កាឡៃ ក្នុង​ចេតនា​ដើម្បី​បញ្ឆេះ​កំហឹង​ឲ្យ​ស្អប់​វៀតណាម​ទៅវិញ​។​

    ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​នៅរស់​រាន មានជីវិត​ដោយសារ​ថ្ងៃ​៧ មករា តាំងពី​ឆ្នាំ​១៩៧៩ មកដល់ពេលនេះ​នៅ​មិនទាន់​ស្លាប់​អស់​នៅឡើយ​ទេ ពួកគាត់​អាច​ផ្តល់​សក្ខី​កម្មបាន​។ ចូរ​សាកសួរ​ទៅ​ពួកគាត់ ទាំងនោះ​ទៅ​មើលថា តើ​ក្នុងពេលនោះ​ពួកគាត់​បន់ស្រន់​យ៉ាងម៉េច​ខ្លះ​? ពួកគាត់​ពិតជា​នៅ​មិនទាន់​ភ្លេច​នូវ​ប្រយោគ ដែល​ពួកគាត់​ធ្លាប់បាន​លួច​បន់ស្រន់​នៅឡើយ​ទេ​។​

    ​ដូច្នេះ​សូមអ្នក​ដែល​ប្រឆាំង​ថ្ងៃ​៧ មករា ល្មម​ទទួលស្គាល់​នូវ​សច្ចភាព​នៃ​ប្រវត្តិសាស្ត្រ ប្រទេស​របស់ខ្លួន ហើយៗ​ត្រូវ​ខមាទោស សុំ​អភ័យទោស​ចំពោះ វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ដោយ​របប​ខ្មែរក្រហម​ទៅ ដើម្បី​គេចផុត​ពី​បណ្តាសារ​ដែល​កើតចេញពី​ការប្រមាថ​របស់​អស់លោក​។​

    ​ទន្ទឹមនេះ​ក៍​សមល្មម​ប្រើ​ខួរក្បាល​របស់ខ្លួន ក្នុងការ​ពិចារណា​អំពី​ស្ថានភាព​ជាក់ស្តែង នៃ​ភាព​ទុក្ខសោក​វេទនា និង​ភាព​ចង់​រស់​របស់​ប្រជាជន​នាពេលនោះ​ផង​។ ប្រសិន បើតាម​អស់លោក​ដែល​ប្រឆាំង​ជាមួយ​ថ្ងៃ​៧​មករា ប្រឆាំង​វត្តមាន​កងទ័ព​វៀតណាម ប្រាកដជា​គ្មាន​សមត្ថភាព​មក​រំដោះប្រជាជន​ខ្មែរ​ឲ្យ​រួចផុត ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ឡើយ ហើយ​ជាតិខ្មែរ​ក៍​គ្មាន​វាសនា​បានមក​ដល់ពេល​នេះដែរ​៕
    (all readers's comments can help improve the information, as well as better social)