វីដេអូដែលគួរស្រណោះមួយ បានល្បីពីមួយទៅមួយ ឡើងកក្រើកពេញបណ្តាញសង្គមចិន ដែលបានបង្ហាញពីសកម្មភាព ក្មេងប្រុសម្នាក់កំពុងស្រវេស្រវារកអ្នកជួយនៅពីក្រោយខ្នង អ្នកម្តាយសម័យថ្មីរបស់ខ្លួនដែលកំពុងឈរចុចទូរស័ព្ទលេង តែចម្ងាយប្រហែលពី ២ ទៅ ៣ម៉ែត្រប៉ុណ្ណោះ។
តាមការបង្ហាញក្នុងកាមេរ៉ាសុវត្ថិភាព ដែលយកចេញពីបរិវេនអាងទឹកក្នុងរមណីយដ្ឋាន ស៊ីងឆាង(Xianyang) ខេត្ត សាន្តស៊ី(Shaanxi) ប្រទេសចិន។ វាបានបង្ហាញឲ្យឃើញថា ស្ត្រីជាម្តាយបានផ្តោតអារម្មណ៍ទៅលើទូរស័ព្ទ ខណៈកូនប្រុសរបស់នាងកំពុងស្រវេស្រវា ចុះឡើង ត្រដរខ្យល់ ក្នុងទឹក នៅពីក្រោយខ្នងនាង។
ទោះជាយ៉ាងណាក្តី ដង្ហើមចុងក្រោយរបស់ក្មេងប្រុសដ៏កំសត់ម្នាក់នេះ ពុំត្រូវបាននណាម្នាក់ឃើញឡើយ។ សូម្បីតែម្តាយរបស់ខ្លួន បានដាក់ទូរស័ព្ទចុះ និងដើររកមើលកូនក៏ដោយ តែបែរជាដើរខុសផ្លូវទៅវិញ។
បន្ទាប់មក នាងពុំអាចរកកូនប្រុសឃើញទេ នាងក៏ទៅសុំជំនួយពីបុគ្គលិករមណីយដ្ឋាន ដើម្បីឲ្យជួយរកកូននាង។ ចំណាយពេលអស់ជាង ៣០នាទី ទម្រាំតែរកឃើញកូនប្រុសនៅបាត់អាងទឹក ពិតជាគួរឲ្យសោកស្តាយណាស់ វាហួសពេលជួយសង្គ្រោះទៅហើយ។ កាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញពីសកម្មភាពរបស់ក្មេងស្រវេស្រវាក្នុងទឹកប្រហែល ៣នាទីមុនពេលលេចចុះទៅបាត់អាង។បើយោងតាមអ្នករាយការណ៍ក្នុងតំបន់បានឲ្យដឹងថា អាងទឹកមានជម្រៅពីរាក់ 30 សង់ទីម៉ែត្រ ទៅជម្រៅបំផុត 1,3 ម៉ែត្រ។ ក្មេងប្រុសនេះបានលង់ទឹកស្លាប់នៅក្នុងជម្រៅ 1,1 ម៉ែត្រ។

(all readers's comments can help improve the information, as well as better social)