More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • បងស្រី ដេ​ន​នី ខ្វាន់ គឺ​នាង ចោម ច័ន្ទ លេង​ក្បាច់​សំ​យ៉េះ​ឡេវ​ខោ​ស្ទើរតែ​ចេញ​..​ធ្វើ​ឲ្យ​ប្រុសៗ​ភ្លឹកអារម្មណ៍​គ្រប់ៗ​គ្នា​!
    Posted Saturday, January 07, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Entertainment | Read 22640


    ​ភ្នំពេញ​៖ តារា​ហ្វេ​ស​ប៊ុ​ក និង​ត្រូវជា​បងស្រី​បង្កើត តារា​ស្រី​សិច​ស៊ី​នាង ដេ​ន​នី ខ្វាន់ គឺ​នាង ចោម ច័ន្ទ កាលពី​ព្រឹក​មិញ​នេះ ពិតជា​ធ្វើ​ឲ្យ​បណ្តា​អ្នក​និយម លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មិនតិច​នាក់​ឡើយ ផ្ទុះ​អារម្មណ៍​ភ្ញាក់ផ្អើល​ខ្លាំង ស្ទើរ​គ្រប់គ្នា ខណៈ​រូបថត​ប្រមាណ​២​ឬ​៣​សន្លឹក បង្ហាញ​ពី​ភាព​សិច​ស៊ី ពាក់​តែ​អាវទ្រនាប់ និង​ខោខ្លី​សំ​យ៉េះ​ឡេវ ស្ទើរតែ​របូត​ពី​ខ្លួន ត្រូវបាន​បង្ហោះ និង​ចែកចាយ​ព្រោងព្រាត នៅលើ​បណ្តាញ​សង្គម​យក្ស មួយ​នេះ​។​

    ​ភ្ជាប់​ជាមួយ​ការ​បង្ហោះ​រូបថត បង្ហាញ​ពី​ភាព​សិច​ស៊ី​ស្រើបស្រាល មិន​ចាញ់​ប្អូនស្រី គឺ នាង ដេ​ន​នី ខ្វាន់ របស់​តារា​ស្រី​នាង ចោម ច័ន្ទ នេះដែរ នាង​ក៏បាន​សរសេរថា «​អរុណសួស្តី ចា៎ ព្រឹក​នេះ​ហាត់ប្រាណ​ជិត​២​ម៉ោង បើ​មិត្ត​គ្រប់គ្នា ស្រឡាញ់​សុខភាព​កុំ​ភ្លេច​ហាត់ប្រាណ​ណា​។ សិច​ស៊ី​បន្តិច តែ​គ្រាន់តែ​ចង់បង្ហាញ ពី​ភាពស្រស់ស្អាត បានមកពី​ការ​ញ៉ាំ​ផលិតផល និង​ការហាត់​ប្រាណ ចាប់ផ្តើម​ពីថ្ងៃ​នេះ ទាំងអស់គ្នា​ណា​..!»​។​

    ​បើតាម​ការកត់សម្គាល់ នេះ​មិនមែន​ទើបតែ​ជា​លើក​ទី​១​ទេ សម្រាប់​តារា​ហ្វេ​ស​ប៊ុ​ក និង​ត្រូវជា​បងស្រី​របស់​នាង ដេ​ន​នី ខ្វាន់ គឺ​នាង ចោម ច័ន្ទ ដែល​ហ៊ាន​លះបង់​និង​ចាយ​សម្រស់ ស្លៀកពាក់​សិច​ស៊ី បញ្ចេញ​របស់​ល្អៗ​ឲ្យ​ទស្សនិកជន បានឃើញ​នោះឡើយ ពោលគឺ​ជារឿយៗ នាង​តែងតែ​ធ្វើបែបនេះ ស្ទើរ​ជាប្រចាំ​។​

    ​ដូច្នេះ​ដើម្បី​កុំ​ឲ្យ​រង់ចាំ​យូរ សូម​ទស្សនា​ទាំងអស់គ្នា​មើល៍ថា តើ​ប្រិយមិត្ត​គិត​យ៉ាងម៉េច​ដែរ ចំពោះ​រូបភាព​ឈរ​កាត់​រាង បង្ហាញ​ភាព​សិច​ស៊ី​របស់ ចោម ច័ន្ទ បងស្រី​កញ្ញា ដេ​ន​នី ខ្វាន់ ម្តងនេះ​?
    (all readers's comments can help improve the information, as well as better social)