រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋបានផ្អើលឈូរឆ នាំគ្នាទៅចោមរោមមើលយ៉ាងកុកុញ កាលពីរសៀលថ្ងៃទី១០ មករា ម្សិលមិញ ស្ថិតនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យនោះ គឺការប្រទះឃើញពស់ថ្លាន់ញី-ឈ្មោល២ក្បាលធំៗ ដែលត្រូវបានកម្លាំងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យតាមចាប់បាន ត្រឹមវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ មករា ។
ពស់ថ្លាន់ទាំង២ក្បាលនេះ គឺជាពស់គូញី-ឈ្មោល ដែលពស់ឈ្មោលមានទម្ងន់១៨គីឡូក្រាម ដោយឡែកពស់ញីមានទម្ងន់២១គីឡូ (ដោយពស់ញីកំពុងផើម) ពស់ទាំង២មានប្រវែងប្រមាណ២ម៉ែត្រដូចគ្នា ។ បច្ចុប្បន្ន ពស់ថ្លាន់ញី-ឈ្មោលនេះ ត្រូវបានយកមករក្សាទុកនៅសាលាសង្កាត់ស្ទឹងមានជ័យ រង់ចាំអាជ្ញាធរអភិរក្សសត្វព្រៃមកទទួលយក ។
គួររំលឹកថា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១០ មករា នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរនាំគ្នាចោមរោមមើលយ៉ាងអូរអរ ថាបានឃើញពស់ថ្លាន់២ក្បាលដ៏ធំវាររត់កាត់ចំណុចខាងលើ ។ ក្នុងការភ្ញាក់ផ្អើលចោមរោមមើលនេះ បានធ្វើអោយមានការរាំងស្ទះជាខ្លាំងដល់ចរាចរណ៍ ធ្វើដំណើររបស់ពលរដ្ឋទូទៅនៅចំណុចស្ពានអាកាសខាងលើស្ទើរពេញមួយរសៀល ។

(all readers's comments can help improve the information, as well as better social)