More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ​ម្ដាយបង្កើត ថៃ នរៈ​ពិ​ទូ បញ្ចេញ​សារ​ថា​ចង់​ស្លាប់ ក្រោយ​កូនប្រុស​ត្រូវ​ឃាត់ខ្លួន​រឿង​គ្រឿងញៀន
    Posted Wednesday, January 11, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 3913


    ​រាជធានី​ភ្នំពេញ ៖ អ្នកស្រី ងិន ម៉ា​នី​យ៉ា អតីត​ភរិយា​របស់​ឯកឧត្តម ថៃ នរៈ​សត្យា រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវជា​ម្តាយបង្កើត​លោក ថៃ នរៈ​ពិ​ទូ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កនៅ​ម៉ោង​១១​និង​៣៦​នាទី​យប់​ថ្ងៃទី​១០ មករា ២០១៧ នេះ​អោយដឹងថា «​ពេលខ្លះ​ចង់​ស្លាប់​តែម្ដងទៅ​ឲ្យ​វា​ផុត​ទុក្ខ​» ។​

    ​ការបញ្ចេញ​សារ​ខ្លី​រន្ធត់ចិត្ត​របស់​អ្នកស្រី​ដែល​គេ​ស្គាល​ថា​ជា​ម្ចាស់​ខារ៉ាអូខេ ម៉ា​នី​យ៉ា ខេ​ធី​វី រូបនេះ មិនដឹងថា អ្នកស្រី​មាន​វិបត្តិ​អ្វី​ធ្ងន់ធ្ងរ​អោយ​ពិតប្រាកដ​នៅឡើយ​ទេ ប៉ុន្តែ​អ្វីដែល​គេ​ចាប់អារម្មណ៍​នោះ​គឺ​បន្ទាប់ពី​ប៉ូលិស​បាន​ឃាត់​ខ្លួ​ុ​ន​ក្រុម​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ខេត្តបាត់ដំបង ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១០ មករា ២០១៧ ស្ថិតនៅ​ទីតាំង​ខារ៉ាអូខេ​មួយកន្លែង​យីហោ «​ដឺ​សោ​ន ហ្វា​មី​លី The Sound Family KTV» ដោយ​រកឃើញថា ពួកគេ​បាន​ប្រើប្រាស់​រក្សាទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ក្នុងនោះ​មានកូន​ប្រុស និង​កូនប្រសា​ស្រី​របស់​អ្នកស្រី​ដែរ ។​

    ​តារា​សម្តែង និង​ជា​អតីត​ហ្វ្រេ​ស៊ី​លេខ​១ លោក​ថៃ នរៈ​ពិ​ទូ បាន​បង្កើត​រឿង​ដ៏​ភ្ញាក់ផ្អើល​ថ្មី​មួយទៀត រួមជាមួយ​ប្រពន្ធ​របស់ខ្លួន ក្រោយពី​តារា​រូបនេះ​និង​បក្សពួក​ជាច្រើន​នាក់ ត្រូវបាន​មន្ត្រី​សមត្ថកិច្ច​ខេត្តបាត់ដំបង​ចាប់ខ្លួន ព្រោះតែ​មានការ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ថ្នាំញៀន ។​

    ​យោងតាម​របាយការណ៍​របស់​មន្ត្រី​សម​ត្ថិ​កច្ច​បាន​បញ្ជាក់ថា នៅក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ ក្នុង​បទល្មើស​ជាក់ស្ដែង សមត្ថកិច្ច​បានធ្វើ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ ដែល​ក្នុងនោះ​ពិតជា​មាន​តារា​សម្តែង ថៃ នរៈ​ពិ​ទូ ពិតមែន ។ ជន​ទាំង​៦​នាក់​នោះ រួមមាន ៖
    ១-​ឈ្មោះ​ហេង យូ​សុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ។​
    ២-​ឈ្មោះ​ថៃ នរៈ​ពិ​ទូ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​អូរ​ប្ញ​ស្សី​២ ខណ្ឌប្រាំពីរមករា រាជធានី​ភ្នំពេញ ។​
    ៣-​ឈ្មោះ​ភា ប៊ុនហេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ។
    ៤-​ឈ្មោះ​ហាប់ សុវត្ថិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ក្រុង​បាត់ដំបង ។​
    ៥-​ឈ្មោះ​អោក រតនៈ​ប៉ុ​ណ្ណិ​កា ភេទ​ស្រី អាយុ​២៧​ឆ្នាំ (​ប្រពន្ធ​របស់​ថៃ នរៈ​ពិ​ទូ​) រស់នៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​
    ​និង​៦-​ឈ្មោះ​ហ៊ុន ម៉ា​ណេ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ ដំបង​។​

    ​ចំណែកឯ​វត្ថុតាង​ដកហូត​បាន រួមមាន​ថ្នាំញៀន​ប្រភេទ​កេ​តា​មីន KETAMINE (​ខេ​) ចំនួន​៣​ថង់​ទម្ងន់​០,៨៨​ក្រាម​, ឧបករណ៍​(​ពុ​ម្ភ​) សំរាប់​កែច្នៃ​ថ្នាំញៀន​អ៊ិ​ច​ស្តា​ស៊ី ចំនួន​២, ថ្នាំ​អំពូល​Diazepam​ចំនួន​២​អំពូល​, ថ្នាំ​គ្រាប់ ZEPAM ចំនួន​១៦​បន្ទះ និង​សម្ភារ​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត ។​

    ​បច្ចុប្បន្ន​ជនសង្ស័យ​ពាក់ព័ន្ធ​ខាងលើ រួម​នឹង​វត្ថុតាង​ត្រូវបាន​ការិយាល័យ​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចំណែក​ទីតាំង ផ្តល់​កន្លែង​អោយប្រើ​ប្រាស់ រក្សាទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវបាន​បិទទ្វារ​នៅ​រសៀល​ថ្ងៃទី​១០ មករា ២០១៧ ៕
    (all readers's comments can help improve the information, as well as better social)