More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • 7​ចំនុច ដែល​អ្នក​គួរ​យល់ ពី​មនុស្ស​ស្រី
    Posted Wednesday, January 11, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Much More , How to | Read 3586


    1.​មនុស្ស​ស្រី មិន​ងាយ​ឲ្យ​នរណា​យួរ​កាបូប​ឲ្យ​គេ​ទេ បើ​គេ​ឲ្យ​អ្នក​យួរ​កាបូប​ឲ្យ មានន័យថា គេ​ទុកចិត្ត​អ្នក​ហើយ (​ព្រោះ​ក្នុង​កាបូប​គេ មាន​លុយ​ច្រើន​)
    2. មនុស្ស​ស្រី មិនមែន​ចូលចិត្ត​ចំណាយពេល​យូរ ដើម្បី​តុបតែង​ខ្លួន មុនពេល​ចេញទៅ​ក្រៅ​នោះទេ​។ បើ​គេ​ចំណាយពេល​យូរ បានន័យថា គេ​សុខចិត្ត​លះបង់​ពេលវេលា ដើម្បី​តុបតែង​ខ្លួន​ឲ្យ​បាន​ស្អាត ក្នុង​គោលបំណង​លើកមុខ​មាត់ និង​រក្សា​កិត្តិយស​ឲ្យ​អ្នក​ហើយ​
    3. មនុស្ស​ស្រី មិន​ចង់​និយាយ​ច្រើន ដដែលៗ សាំ​តា​ប៉ែ​នោះទេ​។ ប្រសិនបើ​គេ​និយាយ​ច្រើន បែក​អូរ​ហូរ​ស្ទឹង មានន័យថា គេ​ចង់​ឲ្យ​អ្នក​ចងចាំ និង​ស្តាប់លឺ​តែ​សម្លេង​គេ គ្រប់​វិនាទី​ហើយ​
    4. មនុស្ស​ស្រី មិន​ចូលចិត្ត​ឆែក​ទូរស័ព្ទ​មនុស្ស​ប្រុស​ផ្តេសផ្តាស​ទេ​។ បើ​គេ​ឆែកឆេរ​ទូរស័ព្ទ​អ្នក មានន័យថា​គេ​បារម្ភ​ពី​អ្នក ខ្លាច​អ្នកចាញ់​បោក​ជន​ខិលខូច ក្នុង​ហ្វេ​ស​ប៊ុ​ក​ហើយ​
    5. មនុស្ស​ស្រី មិន​ងាយ​យំយែក​នៅមុខ​អ្នកណា​ឡើយ​។ បើ​ស្រក់​ទឹកភ្នែក នៅ​ចំពោះមុខ​អ្នក មានន័យថា គេ​ចង់​ឲ្យ​អ្នក​ថ្នាក់ថ្នម លួងលោម​គេ​ហើយ​
    6. មនុស្ស​ស្រី មិន​ចង់​ញ៉ាំ​ច្រើន​នោះទេ​។ បើ​គេ​ញ៉ាំ​ច្រើន មានន័យថា គេ​សុខចិត្ត​ពលី មិន​ខ្លាច​ខូច​រាង ដើម្បី​រកមើល​ម្ហូប​ណា​ដែល​ឆ្ងាញ់ នឹង​អាង​ស្រួល​ធ្វើ​ឲ្យ​អ្នក​ហូប​ហើយ​
    7. មនុស្ស​ស្រី មិន​ងាយ​ប្រច័ណ្ឌ​ផ្តេសផ្តាស​ឡើយ​។ បើ​គេ​ប្រច័ណ្ឌ​អ្នក បានន័យថា គេ​ចង់​ហួងហែង​អ្នក មិន​ចង់​ឲ្យ​អ្នក​ខ្វល់​ពី​អ្នកផ្សេង​ក្រៅពី​គេ​ទេ ព្រោះ​គេ​មាន​គម្រោង​ថា នឹង​បញ្ចុះបញ្ចូល ឪពុកម្តាយ​គេ ឲ្យ​បញ្ចុះ​ថ្លៃ​បណ្ណាការ សម្រាប់​អ្នក ជាពិសេស​ហើយ​។ ត្រៀមខ្លួន​សំពះ​ផ្ទឹម​ទៅ

    ​សូមមេត្តា​ជ្រាប​ជា​ព័ត៌មាន សូម​អរគុណ​
    (all readers's comments can help improve the information, as well as better social)