Posted Thursday, January 12, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 6069


​រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យដឹងថា គិត​ត្រឹម​ម៉ោង​០១​រសៀល​ថ្ងៃទី​១២ មករា ដដែល​នេះ មាន​កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​នគរបាល​មូលដ្ឋាន​ផងដែរ បានសម្រេច​គាស់​ទ្វារ​រថយន្ត​ឡិច​ស៊ី​ស​RX330 ក្រោយពី​ត្រូវ​ម្ចាស់​ចត​ចោល​តាំងពី​ថ្ងៃទី​០៩ មករា មកម្ល៉េះ ស្ថិត​ក្បែរ​ផ្ទះ​វីឡា​លើផ្លូវ​បេតុង ក្នុងភូមិ​ព្រៃ​ព្រីង​ខាង ត្បូង សង្កត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជា​លទ្ធផល នៅពេល​កម្លាំង​ចូល​ឆែក​ក្នុង​រថយន្ត​នោះ គឺ​មិនបាន​ប្រទះឃើញ​អ្វី ដែល​គួរឱ្យកត់សម្គាល់​នោះទេ ។ ដោយឡែក ផ្ទះ​វីឡា ដែល​បុរស​អាណិកជន​បាត់​ខ្លួន​ក្នុងផ្ទះ​នោះ ក៏​កំពុងស្ថិត​ការរង់ចាំ​ដីកា ដើម្បី​ចូលទៅ​ឆែកឆេរ​ផងដែរ ។​

​គួររំលឹកថា សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ​និង​រង់ចាំ​ដីកា​ចូល​ឆែកឆេរ​នៅក្នុង​ផ្ទះ​វីឡា​មួយកន្លែង​ស្ថិត​លើផ្លូវ​បេតុង ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​អ្នកភូមិ​បាន​ប្រទះឃើញ​រថយន្ត​ឡិច​ស៊ី​ស​RX330​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-5264 បាន​ចត​ចោល​ក្បែរ​ផ្ទះ​វីឡា​តាំងពី​ថ្ងៃទី​០៩ មករា រហូតដល់​ថ្ងៃទី​១២ មករា នេះ នៅ​មិនទាន់​ឃើញ​ម្ចាស់​មក​យកចេញ​វិញ ។​

​ទន្ទឹមនឹង​ការភ្ញាក់ផ្អើល​នេះដែរ មាន​គេ​អះអាងថា ផ្ទះ​វីឡា​ខាងលើ និង​រថយន្ត​ឡិច​ស៊ី​ស​នេះ គឺជា​របស់​នារី​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​ស្រី​ស្នេហ៍​របស់​បុរស​ចំណាស់​ជា​អាណិកជន​ខ្មែរ​ម្នាក់ នៅ​សហរដ្ឋអាមេរិក ដោយ​គាត់​បាន​ទិញ​ផ្ទះ​វីឡា​នោះ​ទុកឱ្យ​នាង​ស្នាក់​។​រីឯ​រថយន្ត​ឡិច​ស៊ី​ស​330 គេ​ឧ​ហ្សា​ហ៍​ឃើញ​បុរស​វ័យក្មេង​ម្នាក់ទៀត​ជិះ​និង​ចេញ​-​ចូលក្នុង​ផ្ទះ​វីឡា​ជា​ញឹកញាប់ ដែល​គ្រប់គ្នា​សង្ស័យ​
«​អាចជា​ប្រុស​សហាយ​របស់​នារី​រូបនោះ​» ។​

​រឿង​ដែល​នាង​ក្មេង​នេះ​មាន​ប្រុស​សហាយ​ទៀត ក៏បាន​ដឹង​ដល់​បុរស​អាណិកជន​នោះ ក៏បាន​ឱ្យ​បុរស​ម៉ូតូឌុប​ជួយ​តាមដាន​នាង​គ្រប់​សកម្មភាព ។ ដំណឹង​ថា​នាង​មាន​ប្រុស​សហាយ​ជាការ​ពិត ត្រូវ​គាត់​ជិះ​យន្តហោះ​មក​ស្រុក​ខ្មែរ​ដើម្បី​ជួប​នាង ។ លុះ​នៅ​ព្រឹក​ថ្ងៃទី​០៩ មករា គេ​បានឃើញ​បុរស​អាណិកជន​ជិះ​ម៉ូតូ​កង់​៣​មក ដោយបាន​ដើរចូល​ទៅក្នុង​ផ្ទះ​វីឡា​បាត់​ខ្លួន​តាំង​ពេល​នោះមក ។ ហើយ​គេ​ឃើញ​នារី​និង​បុរស​ម្នាក់ទៀត​ជិះ​រថយន្ត​មួយគ្រឿង​បើកភ្លើង​ទាំង​ថ្ងៃ ចេញពីផ្ទះ​វីឡា​នោះ​នៅថ្ងៃនោះ​ដែរ ដោយបាន​ទុក​រថយន្ត​ឡិច​ស៊ី​ស​RX330​ចោល​តាំងពី​ពេល​នោះមក​ដែរ ។​

​ដូច្នេះ ហេតុការណ៍​ទាំងអស់ ត្រូវបាន​គេ​ភ្ញាក់ផ្អើល និង​សង្ស័យថា អាច​មានរឿង​អ្វីមួយ​នៅក្នុង​ផ្ទះ​វីឡា​នោះ​ហើយ ព្រោះ​ក្នុងផ្ទះ​នោះ​បើកភ្លើង​ចោល​រហូត ចំណែក​តា​អាណិកជន ក៏បាន​បាត់​ខ្លួន​នៅក្នុង​ផ្ទះ​នោះដែរ ។ ប្រភព​ចុងក្រោយ​ថា បុរស​អ្នករត់ម៉ូតូឌុប​ដែល​ត្រូវ​តា​អាណិកជន​ពឹង​ឱ្យជួយ​តាមដាន​នាង​នេះ ក៏បាន​ចេញមក​ប្រាប់​ពី​ដំណើររឿង​ទៅ​សមត្ថកិច្ច​ដែរ ។​
(all readers's comments can help improve the information, as well as better social)