សង្គមខ្មែរបច្ចុប្បន្ននេះដល់ថ្នាក់នេះផង ហេតុអ្វីទុកដល់ថ្នាក់នេះ? តើមេវាជានណាទៅ? ពាក្យចាស់លោកថា បើចង់ឲ្យស្មៅក្រវ៉ាញឈប់ដុះ លុះត្រាតែជីករកមើមវា
ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាចាប់បានតែអ្នកប្រើ អ្នកចែកចាយបន្ត ចាប់បានជាបន្តបន្ទាប់ ចុះអ្នកនាំចូលដូចជាមិនដែរឮចាប់បានសោះ តើមកពីមូលហេតុអ្វីដែរ?
នៅក្នុងរយៈពេល១០ថ្ងៃនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ អាជ្ញាធរបានបង្ក្រាបបទល្មើសគ្រឿងញៀនបានជិត ៤០០ករណី និងឃាត់ខ្លួនមនុស្សចំនួន ៩២៧នាក់ ក្នុងនោះមានស្រីចំនួន ៥៥នាក់។ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ នេះមានរយៈពេល ៦ខែ គឺចាប់ពីថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធិភាព និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
ត្រឹមតែរយៈពេល ១០ថ្ងៃប៉ុណ្ណោះ អាជ្ញាធរបានបង្ក្រាបបទល្មើសគ្រឿងញៀនបានរហូតដល់ទៅជិត ៤០០ករណី និងបានឃាត់ខ្លួនមនុស្សជិត ១ពាន់នាក់ថែមទៀត។ ក្នុងចំណោមជិត ៤០០ករណីនោះ មានករណីជួញដូរចំនួន ២៤៣ករណីដោយបានឃាត់ខ្លួនមនុស្សចំនួន ៤៨៩នាក់ ស្រី ៣៣នាក់។ ករណីសំយោគ-កែច្នៃមាន ១ករណីដោយឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ចំណែកករណីប្រើប្រាស់មាន ១៣១ករណី ឃាត់ខ្លួនមនុស្ស ៤៣១នាក់ ស្រី ១៥នាក់ និងបង្ក្រាបតាមដីកាតុលាការ ៤ដីកា ជាករណីជួញដូរគ្រឿងញៀនដោយឃាត់ខ្លួនមនុស្សចំនួន ៤នាក់។ នៅក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនទាំងនេះ អាជ្ញាធរបានរឹបអូសគ្រឿងញៀនបានចំនួន ៨៩៩.៥ក្រាមផងដែរ។
លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារលេខាធិការដ្ឋាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១នៅថ្ងៃទី១២ ខែមករានេះ បានលើកឡើងថា យុទ្ធនាការរយៈពេល ១០ថ្ងៃនេះ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ តែទោះជាយ៉ាងណាក៏ដោយ លោកនេត សាវឿន បានស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវតែខិតខំចាត់វិធានការបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា។
ប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចបង្កើតយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១នេះឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦។ យុទ្ធនាការជាលើកដំបូងនេះ មានរយៈពេល ៦ខែដោយអនុវត្តចាប់ពីថ្ងៃទី ០១ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាឲ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អថែមទៀត។ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ទន្ទឹមគ្នានឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ត្រៀមសាងសង់មជ្ឈមណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀនលើផ្ទៃដី ២០ហិកតា ក្នុងខេត្តព្រះសីហនុ នៅដើមខែកុម្ភៈខាងមុខនេះផងដែរ ខណៈបច្ចុប្បន្ន កម្ពុជាមានមជ្ឈមណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀនរដ្ឋចំនួន ១០កន្លែង និងឯកជន ៣កន្លែងប៉ុណ្ណោះ៕

(all readers's comments can help improve the information, as well as better social)