More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • លែងលះគ្នា​ជាច្រើន​ឆ្នាំ​ហើយ នឹក​កូន​ពេក មក​លួច​កូន​ពី​ប្រពន្ធ នាំ​ដើរលេង​តែ​អកុសល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ទាំងពីរ​នាក់​
    Posted Friday, January 13, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 5084


    តាកែវ​: ហេតុការណ៍​ដ៏​គួរ​សោ​កស​ង្វែ​កមួយ បាន​កើតឡើង​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ បុក​ជា​រ៉ឺម៉ក​ម៉ូតូ បណ្តាលអោយ​ឳ​ពុក​និង​កូន ស្លាប់​យ៉ាង​អាណោច​អា​ធ្ម​ម កាលពី​ថ្ងៃទី​១២ មករា ២០១៧ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ជាតិ​លេខ​២ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៧៣-៧៤ ក្នុងភូមិ​ខ្សឹ​ង សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។

    ​ប្រជាពលរដ្ឋ​ដែលជា​អ្នក​ស្គា​ល់ពី​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ​បាន​និយាយថា បុរស​ដែល​ស្លាប់​ជាមួយនិង​កូន​នោះ បាន​លែងលះ​ជាមួយ​ប្រពន្ធ​អស់​ជាច្រើន​ឆ្នាំ​មកហើយ​តែ​ដោយ​នៅមាន​មនោសញ្ចេតនា ជា​និង​កូន របស់ខ្លួន តែ​តែង​មក​លួច​មើល​កូន តែ​នៅក្នុង​ថ្ងៃកើតហេតុ​នេះ ជនរងគ្រោះ​ដែលជា​ឳ​ពុក​បាន​ទៅ​លួច​យក​កូន ជិះ​ម៉ូតូ​នាំ​កូន​ដើរលេង តែ​ជា​អ​កុស​ល្ស​បណ្តាលអោយ​ជួប​នៅ​គ្រោះថ្នាក់​ចរាចរណ៍​ទើប​ស្លាប់​ទាំងពីរ​នាក់​ឳ​ពុក​កូន​បែបនេះ​។​

    ​លោក ឆាយ សាវុធ អធិការ​ក្រុង​ដូន​កែវ​បានអោយដឹងថា ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ នេះ​កើតឡើង​បណ្តាលមកពី​ការ បើកបរ​មិនបាន ប្រកាន់​ស្តាំ ហើយ​អ្នកបើកប​រ៉ឺម៉ក​មានឈ្មោះ ជុំ ហុង ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​ដូង ឃុំ​ទ្រា ស្រុក​សំរោង រងរបួស​ស្រាល និង​អ្នករួមដំណើរ​លើ​រ៉ឺម៉ក​ម្នាក់ទៀត​រងរបួស​ធ្ងន់ មានឈ្មោះ ម៉េង ពេជ្រ ភេទ​ស្រី អាយុ ៤៩​ឆ្នាំ សព្វ​ថ្ងៃទី រស់នៅ​ភូមិ​ដូង ឃុំ​ទ្រា ស្រុក​សំរោង​។

    ​រីឯ​អ្នកបើកបរ​ម៉ូតូ​ពីរ​នាក់​ឳ​ពុក​នឹង​កូន ឳ​ពុក​ឈ្មោះ លី ឡា ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ រស់នៅ​ភូមិគរ ឃុំ​អង្គ​ខ្នុរ ស្រុក​ទ្រាំង មុខរបរ​កម្មករ ស្លាប់​នៅ​កន្លែងកើតហេតុ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AP-1717​។​

    ​ចំណែក​កូនប្រុស​ដែល​ជិះ​ជាមួយ​ឈ្មោះ លី​ប៉ុន បញ្ញា​វុ​ទ្ធ ភេទ​ប្រុស អាយុ ៤​ឆ្នាំ នៅក្នុង​បន្ទុក​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​ជាមួយនិង​ឳ​ពុក​៕
    (all readers's comments can help improve the information, as well as better social)