ភ្នំពេញ: ថ្មីៗពីហ្វេសប៊ុកតារាកំប្លែងស្រីលាភ បានរំលេចដំណឹងដ៏ក្តុកក្តួលរំជួលចិត្តមហាជនដែលថា ពេលនេះកូនប្រុសតារាកំប្លែង នាយក្រឹម មានជំងឺជាទម្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ ដោយមានអាការជំងឺដុំគីសនៅឆ្អឹងខ្នង ត្រូវវះកាត់ជាបន្ទាន់ តាមវេជ្ជបញ្ជាតម្រូវឲ្យគេងព្យាបាលរយៈពេលយូរ ដើម្បីតាមដានព្យាបាលជំងឺ។
ទន្ទឹមនឹងនោះ តារាកំប្លែង នាយ ក្រឹម ក៏បានទទួលស្គាល់ថា វេលានេះក្រុមគ្រួសារពិតជាកំពុងជួបទុក្ខធំមែន ដោយកូនប្រុសពៅមានជំងឺដុំគីសនៅឆ្អឹងខ្នង កំពុងសម្រាកព្យាបាលនៅប្រទេសថៃ។
ក្នុងជំនួបឆ្លើយឆ្លងជាមួយ ភ្នំពេញ ប៉ុស្តិ៍ នៅរសៀលថ្ងៃទី ១១ ខែមករា តារាកំប្លែងដែលកំពុងជួបទុក្ខកូនប្រុសពៅមានជំងឺដុំគីសនៅឆ្អឹងខ្នង លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយ ក្រឹម ក៏បានរៀបរាប់ថា៖ «កូនប្រុសពៅខ្ញុំ ឈ្មោះ ដារី ញ៉ែល អ៊ូ នេះគេចូលចិត្តគូរគំនូរ គេជាជាងគំនូរ ហើយគេបានប្រើពេលជាច្រើន អង្គុយគូរគំនូរនៅរៀងរាល់ថ្ងៃ ហើយក៏មិនដឹងថា កូនមានជំងឺគីសនៅឆ្អឹងខ្នងកូនកើតមានតាំងពីពេលណាមកដែរ»។
បន្ថែមពីសម្ដីលាន់មាត់ថា «ព្រោះថា កូនម្នាក់នេះ បើមិនសួរក៏គេមិននិយាយស្ដីរកអ្នកណាក្នុងផ្ទះដែរ ទាំងដើរទល់មុខ ទើបមិនដឹងថា កូនឈឺជំងឺនេះ» តារាកំប្លែងវ័យជ្រេ ក៏មាននាទីជាមន្ត្រីយោធានៅក្នុងអង្គភាពអង្គរក្សសម្តេចនាយករដ្ឋមន្ត្រី និងមានអត្តលេខ ០០១ ផងនោះ នាយ ក្រឹម ក៏បានរៀបរាប់បន្តថា៖ «ទើបតែជំងឺធ្វើទុក្ខខ្លាំងទើបប្រាប់ឪពុកម្តាយថា ឈឺចង្កេះយូរហើយ ហើយទើបថ្ងៃសៅរ៍ទី ៧ ខែមករា ក៏ចុកខ្លាំង ដែលដំបូងឡើយបញ្ជូនទៅមន្ទីរពេទ្យជោរី ប៉ុន្តែដោយចរាចរណ៍ផ្លូវទៅកាន់ទីនោះស្ទះខ្លាំង ក៏សម្រេចនាំ មកមន្ទីរពេទ្យសែនសុខវិញ។ ទៅដល់ទីនោះភ្លាមៗគ្រូទេព្យពិនិត្យឃើញថា បណ្តាលមកពីដុំគីសនៅឆ្អឹងខ្នង នឹងត្រូវធ្វើការវះកាត់ជាបន្ទាន់»។
ប៉ុន្តែ នាយ ក្រឹម អះអាងថា ពេលនេះវិធីវះកាត់នោះ មិនត្រូវបានអនុវត្តនោះទេ ដោយលោកប្រាប់ថា៖ «ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យសែនសុខពីរថ្ងៃ ក៏បញ្ជូនទៅមន្ទីរពេទ្យប្រទេសថៃ។ ទៅដល់ទីនោះពេទ្យគេប្រើវិធីផ្សេង គេចោះឆ្អឹងខ្នងបូមដុំគីសពីឆ្អឹងខ្នងនោះ ប៉ុន្តែគ្រាន់តែស្ថិតនៅក្នុងការតាមដាន ខណៈដែលពេលនេះគ្រូពេទ្យក៏យកដុំគីសនោះទៅពិសោធ តែនៅមិនទាន់ដឹងលទ្ធផល»។
យ៉ាងណាមិញ តារាកំប្លែងនាយក្រឹម ក៏បានសម្ដែងក្ដីកង្វល់អំពល់ចិត្តផងដែរថា៖ «ប៉ុន្តែពេលនេះបែរជាបារម្ភដែលពេទ្យថា មេរោគពីដុំគីសនោះ វាឆ្លងចូលមកក្រពះពោះវៀន និងធ្វើទុក្ខខ្លាំងដល់អ្នកជំងឺ»។
តារាកំប្លែងចាស់វស្សារូបនេះក៏បានពោលពាក្យថ្ងូរដែរថា៖ «ដំណាក់កាលនេះក៏ចំណាយចូលក្បែរខ្ទង់ម៉ឺនដុល្លារដែរហើយ ហើយពេលនេះស្ថានភាពជំងឺក៏មិនទាន់ជាប្រសើរ ដែរ ត្បិតតែដុំគីសត្រូវបូមចេញ ក៏ត្រូវការពេលវេលាដើម្បីព្យាបាលយូរទៀត និងត្រូវចំណាយបន្ថែម មិនក្រោមខ្ទង់ម៉ឺនដុល្លារនោះដែរ»។
លោកបន្តថា៖ «តែយ៉ាងណាអស់ប៉ុន្មានក៏មិនរាដែរ សំខាន់ឲ្យតែកូនជា»៕

(all readers's comments can help improve the information, as well as better social)