រាជធានីភ្នំពេញ ៖ ទីបំផុតទៅអតីតសកម្មជនគណបក្សសង្គ្រោះជាតិ កញ្ញា ធី សុវណ្ណថា បានដាក់ពាក្យប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ពាក់ព័ន្ឋនឹងការដែលលោក សម រង្ស៊ី បានចោទសម្តេចតេជោ ហ៊ុន សែន ថាបានផ្តល់លុយឲ្យកញ្ញា ធី សុវណ្ណថា ចំនួន១លានដុល្លារ ។
នេះបើយោងតាមពាក្យបណ្តឹងរបស់នាយិកាយុវជនកិច្ចការសង្គម ដែលដាក់ចូលទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៧ មករា ២០១៧នេះ ។
ជាការកត់សម្គាល់ពាក្យបណ្តឹងរបស់ ធី សុវណ្ណថា នាពេលនេះ បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី កាលពីថ្ងៃទី១៤ មករា ក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្រនៅប្រទេសបារាំង បានលើកឡើងដោយចោទថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានសូក ធី សុវណ្ណថា ចំនួន១លានដុល្លារ ៕

(all readers's comments can help improve the information, as well as better social)