More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • សម្តេច​តេ​ជោ ហ៊ុន សែន ប្តឹង​លោក សម រង្ស៊ី ទាមទារ​សំណង​ជំងឺ​ចិត្ត​១​លាន​ដុល្លារ​សហ​អាមេរិក ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​
    Posted Tuesday, January 17, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 3195


    ​ភ្នំពេញ​៖ លោក គី តិច មេធាវី​ការពារ​ក្តី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងប្រាប់​អង្គភាព​ព័ត៌មាន Fresh News នៅមុននេះ​បន្តិច​នា​យប់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៧​នេះ​ថា ករណី​លោក សម រង្ស៊ី ចោទប្រកាន់ «​សម្តេច​តេ​ជោ ហ៊ុន សែន សូកលុយ​១​លាន​ដុល្លារ​ដល់ក​ញ្ញា ធី សុវណ្ណ​ថា​» នៅពេលនេះ​សម្តេច​តេ​ជោ ហ៊ុន សែន តាមរយៈ​លោក​ជា​មេធាវី​បានសម្រេច​ដាក់ពាក្យ​បណ្តឹង​ប្តឹង​លោក សម រង្ស៊ី ទាមទារ​សំណង​ជំងឺ​ចិត្ត​ទឹកប្រាក់ ចំនួន​១​លាន​ដុល្លារ​សហរដ្ឋអាមេរិក ចំពោះ​ការចោទប្រកាន់​ខុស​ការពិត​។​

    ​លោក​មេធាវី គី តិច បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រគល់​សិទ្ធិ​ឲ្យ​ខ្ញុំ​តាំង​ពីមុន​ថ្ងៃ​សម្តេច​អញ្ជើញ​ទៅ​ប្រទេស​ស្វី​ស​ម្ល៉េះ​, ឲ្យ​ខ្ញុំ​សិក្សា​លើ​ករណី​លោក សម រង្ស៊ី ចោទប្រកាន់​សម្តេចនាយក​រដ្ឋមន្ត្រី​សូកលុយ​១​លាន​ដុល្លារ​ដល់ក​ញ្ញា ធី សុវណ្ណ​ថា​, បន្ទាប់ពី​ខ្ញុំ​សិក្សា​រួច​បាន​រកឃើញថា មាន​បទល្មើស​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​មាន​ភស្តុតាង​គ្រប់គ្រាន់ ដូច្នេះ​តាមរយៈ​ខ្ញុំ​ជា​មេធាវី​មាន​សិទ្ធ​ពេញលេញ​នឹងដាក់​ពាក្យបណ្តឹង​ប្តឹង​លោក សម រង្ស៊ី ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ ដោយ​ទាមទារ​សងជំងឺចិត្ត​ចំនួន​១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​»​។​

    ​លោក​មេធាវី បាន​បន្ត​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ទៀតថា «​ពាក្យបណ្តឹង​បានរៀបចំ​រួចរាល់​ហើយ នឹងដាក់​ចូលទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃស្អែក​»​។​

    ​សូម​ជំរាប​ថា ការសម្រេច​ដាក់ពាក្យ​ប្តឹង​លោក សម រង្ស៊ី នៅពេលនេះ​ធ្វើឡើង បន្ទាប់ពី​លោក សម រង្ស៊ី បាន​ចោទប្រកាន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សូកប៉ាន់​លុយ ១​លាន​ដុល្លារ​ដល់ក​ញ្ញា ធី សុវណ្ណ​ថា ដើម្បីឱ្យ​នាង​ធ្វើបាតុកម្ម​ប្រឆាំងនឹង​គណបក្ស​សង្គ្រោះ​ជាតិ​។​

    ​លោក សម រង្ស៊ី នៅក្នុង​ឱកាស​ជំនួប​សំណេះសំណាល ជាមួយ​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​បារាំង នៅ​ទីក្រុង​ប៉ារីស បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​ចុះ​...​ហ៊ុន សែន សូក ធី សុវណ្ណ​ថា មួយ​លាន​ដុល្លារ ម៉េច​អាណា​មិន​ធើ​អី ហ៊ុន សែន ផង​?...​មួយ​លាន​ដុល្លារ​... និយាយ​...​លុយ​នោះ​លុយ​ពុករលួយ ទៅ​សូក​ឲ្យ​មនុស្ស​ធ្វើ​អាក្រក់ ថា​ឲ្យ​វាយប្រហារ​...​ឲ្យ​រករឿង​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ធ្វើបាតុកម្ម ឬ​ជួល នេះ ជួល​នោះ​...​ប្រើ​មួយ​លាន​ដុល្លារ​...»​។​

    ​សូម​ជំរាប​ថា ករណី​លោក សម រង្ស៊ី ចោទប្រកាន់ «​សម្តេច​តេ​ជោ ហ៊ុន សែន សូកលុយ​១​លាន​ដុល្លារ ដល់ក​ញ្ញា ធី សុវណ្ណ​ថា​» នេះ​ក៏ត្រូវ​បាន​កញ្ញា ធី សុវណ្ណ​ថា ប្តឹង​ពីបទ​បរិហាកេរ្តិ៍ ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២៥​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​កញ្ញា​បានដាក់​ពាក្យបណ្តឹង​នេះ​រួចហើយ​នៅ​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៧​នេះ​៕
    (all readers's comments can help improve the information, as well as better social)