រាជធានីភ្នំពេញ ៖ កាលថ្មីៗនេះ តារាកំប្លែងនាយចេក បានធ្វើឱ្យគេភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញក្តីអាណិតអាសូរខ្លាំង ក្រោយពីទទួលដំណឹងថា ម្តាយក្មេកនិងភរិយាចូលពេទ្យសង្គ្រោះបន្ទាន់ ដែលបានក្លាយជាបន្ទុកកាន់តែធ្ងន់ ព្រោះតែជីវភាពកំពុងតែយ៉ាប់ យ៉ឺនផង បែរជាត្រូវជួបនឹងបញ្ហាប្រឈមមុខធ្ងន់ធ្ងរបែបនេះទៀត ។
តារាកំប្លែងប្រចាំក្រុមនាយកុយ នាយចេក បានឱ្យដឹងថា ប្រពន្ធរបស់លោក ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជម្នះ ក្រុងតាខ្មៅភ្លាមៗ ព្រោះតែជំងឺពោះវៀនដុះខ្នែង ធ្វើទុក្ខខ្លាំង កាលពីថ្ងៃទី១៦ មករា ។ គាត់បន្តថា អ្វីដែលកាន់តែធ្វើឱ្យលោកពិបាកចិត្តកាន់តែខ្លាំងជាងនេះ គឺមួយម៉ោងក្រោយ ក៏ត្រូវម្តាយក្មេកបានឈឺបន្តទៀត ត្រូវបញ្ចូនមកកាន់មន្ទីរពេទ្យខាងលើ ដោយគាត់មានជំងឺបេះដូងរីក លើសឈាម។
តារាកំប្លែងរាងស្វិតរូបនេះបញ្ជាក់ដែរថា តាមស្ថានភាពជំងឺពួកគាត់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ប៉ុន្តែដោយបញ្ហាមិនមានថវិកាគ្រប់គ្រាន់ ទើបលោកមិនអាចបញ្ជូនទៅបាន បានត្រឹមមន្ទីរពេទ្យក្រុងតាខ្មៅ ។
លោកនិយាយទៀតថា មិនមានលទ្ធភាពគ្រប់គ្រាន់ និងបង្គ្រប់ថ្លៃចំណាយក្នុងជីវភាពប្រចាំថ្ងៃផង ទៅមានលទ្ធភាពឯណាទៅបង់ថ្លៃពេទ្យនៅភ្នំពេញនោះ។ ពេលនេះ ស្ថានភាពជំងឺម្តាយក្មេក និងភរិយា នៅមិនទាន់ល្អប្រសើរខ្លាំងនៅឡើយ ព្រោះតែក្រុមគ្រូពេទ្យត្រូវបន្តពិនិត្យតាមដានបន្តទៀត ដើម្បីវិនិច្ឆ័យថា នឹងត្រូវបញ្ជូនទៅសង្គ្រោះបន្តនៅពេទ្យណា។
ទោះបីជាយ៉ាងណា កាលពីល្ងាចថ្ងៃទី១៧ មករា នេះដែរ គេឃើញវត្តមានតារាសម្តែង និងពិធីករលោកអ៊ឹម ជីវ៉ា បានធ្វើដំណើរទៅដល់មន្ទីរពេទ្យផ្ទាល់ ដើម្បីសាកសួររសុខទុក្ខ និងនាំយកនូវថវិកា សម្ភារមួយចំនួនជួនដល់តារាកំប្លែងនាយចេក។
លោកបញ្ជាក់ដែរថា ការចុះសួរសុខទុក្ខនេះ លោកមានថវិកាផ្ទាល់ខ្លួនមួយចំនួន និងនាំយកថវិកា១០០ដុល្លារអាមេរិក របស់លោក ចាន់ គត្តិខុម និងលោកស្រី ជារី ប៉ុណ្ណា ប្រគល់ជូនតារាកំប្លែងជើងចាស់រូបនេះផងដែរ ៕

(all readers's comments can help improve the information, as well as better social)