More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចុះ​ពិនិត្យ វិទ្យាល័យ ហ៊ុន សែន កំពង់លាវ​
    Posted Friday, February 10, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 1388


    ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ក្នុងឱកាស​អញ្ជើញ​មក​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តព្រៃវែង សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​លោកគ្រូ​អ្នកគ្រូ ក្មួយៗ​ចៅៗ សិស្សានុសិស្ស​នៅ វិទ្យាល័យ ហ៊ុន សែន កំពង់លាវ ស្ថិតនៅ​សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង​ខេត្តព្រៃវែង ។​

    ​ដោយ​ពិនិត្យឃើញ​នូវ​ការខ្វះខាត និង​តម្រូវ​ការចាំបាច់​ក្នុង​សាលា​នេះ សម្តេច​តេ​ជោ រួម​និង​សប្បុរសជន​បាន​ផ្តល់ជូន អគារសិក្សា​១​ខ្នង​កំពស់​៣​ជាន់​មាន​៣០​បន្ទប់ , អគារ​ស្នាក់នៅ​គ្រូ ១​ខ្នង កំពស់​២​ជាន់​១០​បន្ទប់ , អគារ​ស្នាក់នៅ​សិស្ស​១​ខ្នង កំពស់​២​ជាន់​មាន​១០​បន្ទប់ ,​អគារ​ទីចាត់ការ​១​ខ្នង​មាន​៣​បន្ទប់ , តារាង​បាល់ទាត់ បាល់ទះ បាល់បោះ និង​ចាក់​ផ្លូវ​បេតុង​ចូល​សាលា​ផងដែរ​។​

    ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត មិន​បណ្តោយអោយ​ក្មួយៗ និង​ចៅៗ​អត់​សាលារៀន​ឡើយ ទោះបីជា​នៅទីណា​ក៏ដោយ​។ ដើម្បី​អនាគត​ល្អ សូម​ក្មួយៗ និង​ចៅៗ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ ហើយ​ត្រូវ​ចៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​អបាយមុខ​គ្រប់យ៉ាង​។ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ស្រឡាញ់​ក្មួយៗ និង​ចៅៗ​គ្រប់គ្នា ៕
    (all readers's comments can help improve the information, as well as better social)