More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • សព​បុរស​ម្នាក់ អណ្តែត​ទឹក​ជិត​កំពង់ផែ​វេ​ង​ហួរ បង្ក​ការភ្ញាក់ផ្អើល​ពលរ​ដ្ធ​ក្នុងស្រុក​ទឹកឈូ​ខេត្តកំពត​
    Posted Friday, February 10, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 1406


    ​កំពត​៖ សព​បុរស ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ក្នុង​សមុទ្រ ជិត​កំពង់ផែ​វេ​ង​ហួរ ស្ថិតក្នុង​ភូមិ​គីឡូ​១២ ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត នៅ​ម៉ោង​២​រសៀល ថ្ងៃទី​៩ ខែ​គុ​ម្ភះ ឆ្នាំ​២០១៧​។​

    ​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកឈូ បាន​ឲ្យ​ដឹងថា​សព​ជនរងគ្រោះ ឈ្មោះ ចាន់ សំអាត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​កម្មករ​កំពង់ផែ​វេ​ង​ហួរ មានស្រុក​នៅ ភូមិ​លាក​ឈូក ឃុំ​ពួក​ព្រីង ស្រុក​ស្វាយជ្រុំ ខេត្ដ​ស្វាយរៀង បច្ចុប្បន្ន​ស្នាក់នៅ ភូមិ ឃុំ​កើតហេតុ​ខាងលើ​។ តាម​សមត្ថកិច្ច​ដដែល បន្តថា ជនរងគ្រោះ បាន​បាត់​ខ្លួន​កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃទី​៨ ខែ​គុ​ម្ភះ ឆ្នាំ​២០១៧ ឥឡូវ​ក្រុមកម្មករ បាន​ប្រទះឃើញ​សព​អណ្ដែត​ក្នុង​ទឹកសមុទ្រ ជាប់​នឹង​របង​បាំង​ដី​ធ្វើ​ផែ​ពី​ខាងលិច​កន្លែងធ្វើការ​ប្រហែល​១៥០​ម៉ែត្រ​។​រហូតមកដល់​ពេលនេះ កម្លាំង​ជំនាញ​នគរបាល​បច្ចេក​ទេស ក្រោយ​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច មិនទាន់​បញ្ជាក់​អំពី​មូលហេតុ ដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ​រហូតដល់​លង់ទឹក​ស្លាប់​បែបនេះ​ទេ ដែល​ស្ថិតក្នុង​រង្វង់​សមត្ថកិច្ច កំពុង​សើ​ប​អង្កេត​៕
    (all readers's comments can help improve the information, as well as better social)