More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ​ប្រវត្តិ​ និង​អត្ថន័យ​នៃ​បុណ្យមាឃបូជា​
    Posted Friday, February 10, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Much More , Religion Beliefs | Read 1603


    ​មាឃបូជា គឺជា​ពិធីបុណ្យ​មួយ​យ៉ាង​ដែរ ដែល​ពុទ្ធសាសនិក​នាំគ្នា​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ពេញ​បរ​មី ខែមាឃ​។ គេ​កំណត់​យក​ថ្ងៃ​ពេញ​បរ​មី​( ១៥​កើត​) ខែមាឃ​ព្រោះ​ថ្ងៃខែ​នេះ​ទាក់ទង​នឹង​ពុទ្ធ ប្រវត្តិ​ដូច​ពិសាខបូជា​ដែរ​។ គឺ​នៅ​ថ្ងៃ​ពេញ​បរ​មី ខែមាឃ​ក្នុង​ឆ្នាំ​ដំបូង​ដែល​ព្រះពុទ្ធ​បាន​ត្រាស់ដឹង (​ក្នុង​ព្រះ​ជន្មាយុ​៣៥​វស្សា​) មាន​មហាសន្និបាត​មួយ ដែលមាន​ព្រះអរហន្ត​១២៥០​អង្គ (​ក្រុម​បុរាណ​ជដិល​១០០០ ក្រុម​អគ្គ​សា​វ័ន​២៥០)​។ នៅពេល​ជួបជុំគ្នា ព្រះពុទ្ធ​ទ្រង់​សម្តែង​ឱវាទ ប្បាតិមោក្ខ ហើយ​ទ្រង់​តាំង សារីបុត្រ​ជាបឋម​សាវ័ក​ព្រះ មោ​ក្គ​ល្លាន​ជា​ទុតិយ​សា​វ័ន​។ 

    ក្នុង​បច្ឆិមវ័យ លុះ​ព្រះជន្ម​គម្រប់​៨០​វស្សា មុន​ថ្ងៃ​បរិ​ព្វា​ន​៣​ខែ គឺ​នៅ​ថ្ងៃពេញបូណ៌មី​ខែមាឃ មាន​ក្រុម​មារ​មក​និមន្ត​ព្រះពុទ្ធ​ឱ្យចូល​និ​ពា្វ ព្រះអង្គ​ទ្រង់​ឆ្លើយ​ប្រាប់​មារ​ថា ព្រះអង្គ​នឹង​ទ្រង់ បរិ​ព្វា​ន​នៅ​៣​ខែ​ទៀត គឺ​ដល់​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ​ខាងមុខ​។ នៅពេល​ព្រះអង្គ​ទ្រង់​ដាក់ ព្រះ​ជន្មាយុ​សង្ខារ​នោះ មានការ​កក្រើកញាប់ញ័​រ​ផែនដី​យ៉ាងខ្លាំង ព្រមទាំង​ផ្គរលាន់​កងរំពង ផ្ទៃមេឃ​។ អាស្រ័យ​ដោយ ថ្ងៃពេញបូណ៌មី​ខែមាឃ​ជា​ថ្ងៃ​អស្ចារ្យ​២​បែបនេះហើយ (​ប្រជុំ​អរហន្ត និង​ដាក់​អាយុសង្ខារ​) បានជា​ពុទ្ធបរិស័ទ​នាំគ្នា​រៀបចំ​គ្រឿង​សក្ការៈបូជា​ព្រះ​រតនត្រ័យ​រំលឹក ដល់​ថ្ងៃ​ខួប​នោះ​ជា​ប្រពៃណី​។ នៅ​ប្រទេស​ខ្មែរ​គេ​ផ្តើមធ្វើ​បុណ្យមាឃបូជា​នៅ​ឆ្នាំ​ប្រហែល​គ្នា នឹង​បុណ្យពិសាខបូជា​ដែរ​។ 

    ពិធីបុណ្យ​មាឃបូជា ប្រព្រឹត្តិ​ទៅ​នៅពេល​យប់​ក្នុង​វត្ត​អារាម​នីមួយៗ​។ តាម​ទំនៀម​ពុទ្ធបរិស័ទ ត្រូវ​ដើរ​ប្រទក្សិណ​ព្រះវិហារ​៣​ជុំ​សិន​មុននឹង​ចូល​។ គេ​យក​ទេយ្យវត្ថុ​រៀប​ដាក់​នៅមុខ​ពុទ្ធរូប រួច​អុជ​ទៀនធូប​។ លុះ​ជួបជុំគ្នា​ហើយ​ព្រះសង្ឃ​១​អង្គ​ដែល​ចាស់​វង្សា​ជាងគេ​សូត្រ​សិក្ខាបទ​។ បន្ទាប់មក​ព្រះសង្ឃ​២​អង្គ ដែល​គង់​នៅមុខ​ទេយ្យវត្ថុ​សូត្រ​សរសើរ គុណព្រះពុទ្ធ​(​ពុទ្ធគុណ​) លុះ​ចប់​អត្ថបទ​ខាងដើម ព្រះសង្ឃ​ត្រូវ​សម្តែង​ទេសនា អំពី​ជីវប្រវត្តិ​របស់​ព្រះពុទ្ធ​។ ការសូត្រ ពុទ្ធគុណ និង​សម្តែង​ទេសនា​ប្រព្រឹត្តិ​ឆ្លាស់គ្នា​រហូតដល់​អា​ធ្រា​ត្រកាល​រហូតដល់​ភ្លឺ​។ ពេលនោះ គេ​ប្រគេន​យាគូ​ដល់​ព្រះសង្ឃ​ដើម្បី​បញ្ចប់​ពិធីបុណ្យ​។

    ​សូម​ជូនពរ​បងប្អូន​គ្រប់គ្នា ទទួលបាន​កុសលផល​បុណ្យ​ច្រើនៗ ក្នុង​ថ្ងៃ​មាឃបូជា​នេះ​!
    (all readers's comments can help improve the information, as well as better social)