More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ​សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី
    Posted Friday, February 17, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 2452


    ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ។

    ​របៀបវារៈ​នៃ​កិច្ចប្រជុំ​នា​សប្តាហ៍​នេះ​មាន​ដូចខាងក្រោម​
    ១. គម្រោង​វិនិយោគ​ខ្សែ​បញ្ជូន​អគ្គីសនី ២៣០ គីឡូវ៉ុល ពី​ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ មក​ភ្នំពេញ និង​គម្រោង​វិនិយោគ​បន្ថែម​ម៉ាស៊ីន​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព​១៣៥ មេ​ហ្កា​វ៉ា​ត់ ខេត្ត​ព្រះសីហនុ​។​
    ២. បញ្ហា​ផ្សេងៗ​: សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាន​ប័ន​នីតិ​ប្បញ្ញា​ត្តិ​លើ “​ពិធីសារ​ទី​៣ ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ នៅក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ ក្នុងចំណោម​រដ្ឋាភិបាល នៃ​ប្រទេស​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​កូរ៉េ​”​។​

    ​នៅពេលនេះ​កិច្ចប្រជុំ​កំពុង​ចាប់ផ្តើម​ដំណើរការ​។ ចំពោះ​របាយការណ៍​លទ្ធ​ផល​នៃ​កិច្ចប្រជុំ​នឹង​ផ្សាយ​ជូន​នៅពេល​ក្រោយ​៕
    (all readers's comments can help improve the information, as well as better social)