ភ្នំពេញ ៖ នៅវេលាម៉ោង៣និង២៥នាទីរសៀលថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០១៧
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ
បានសម្រេចឃុំខ្លួនលោក គឹម សុខ
និងបញ្ជាឲ្យសមត្ថកិច្ចនាំអ្នកវិភាគសង្គមនិងនយោបាយរូបនេះទៅដាក់ពន្ឋនាគារព្រៃ.ស
។ លោក គឹម សុខ បានត្រូវលោកព្រះរាជអាជ្ញារង សៀង សុខ
ចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងបទបរិហារកេរ្ត៍ជាសាធារណៈ
តាមមាត្រា៤៩៤ មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ៕
(all readers's comments can help improve the information, as well as better social)