More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • នៅឯណា​មាន​! ទទួលបាន​ស្នាម​ថើប​ពី​អ្នក​ចាក់​សាំង​ដ៏​ស្រស់ស្អាត ពេល​ចាក់​សាំង​មួយ​ពេញ តែបើ​មើល​ឃ្លី​ប​ទី​២​វិញ ហួសចិត្ត​
    Posted Friday, February 17, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  World , Social News | Read 1904


    ថៃ​៖ ថ្ងៃបុណ្យ​នៃ​សេចក្ដីស្រលាញ់​ទើបតែ​កន្លងផុត កាលពីពេល​ថ្មីៗ​នេះ តែបើ​ទោះបីជា​វា​បាន​កន្លងផុតទៅ​ក៏ពិតមែន ប៉ុន្តែ​រឿងរ៉ាវ​ប្លែកៗ និង​គួរ​ឲ្យ​រីករាយ​ដែល​កើតមាន មិនទាន់បាន​ចែកចាយ​អស់​នៅឡើយ​ទេ​។ ជាក់ស្តែង ក្នុង​ថ្ងៃ​នៃ​សេចក្តីស្រលាញ់  ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​នៅក្នុង​ប្រទេស​ថៃ​បានធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍​ជាខ្លាំង ដោយសារ​ការ​ថើប​ពី​បុគ្គលិក​អ្នក​ចាក់​សាំង​មួយ​ខ្សឺត រាល់​ពេលដែល​អ្នក​ចាក់​សាំង​ចំណុះ​មួយ​ពេញ​ធុង​។​

    ​ឃ្លី​ប​វីដេអូ​មួយ​មាន​អ្នក​ចូល​ទស្សនា​ជាង ៥​លាន​ដង ដោយ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Nidnoi Apinya ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កូន​របស់​អ្នកបើកបរ​បាន​បង្ហោះ​ចូល​គណនី​ផ្ទាល់ខ្លួន និង​បានសរសេរថា «​តើ​ស្ថានីយ៍​នេះ​មាន​តាំងពី​ពេលណា​? អ្នក​ចាក់​សាំង​អី​ស្អាត​បែបនេះ​? បើ​អ្នក​មិន​មើល​ឲ្យ​ដល់​ចប់​ទេ អ្នកនឹង​ស្តាយក្រោយ​»​។​

    ​តាមរយៈ​ឃ្លី​ប​វីដេអូ ម្ចាស់​គណនី​បាន​លាន់មាត់​សរសើរ​អ្នក​ចាក់​សាំង ដោយសារតែ​សម្រស់​ដ៏​ស្រស់ស្អាត​របស់​នាង ហើយ​នាង​បាន​ព្យាយាម​ថត​មុខ​អ្នក​ចាក់​សាំង​នោះ​ឲ្យ​ជិត ដែល​ធ្វើ​ឲ្យ​អ្នក​ចាក់​សាំង​អៀន ហើយ​ញញឹម​ទាំងមុខ​ក្រហម​មកកាន់​កាមេរ៉ា​។

    ​បន្ទាប់ពី​ឪពុក​នាង បាន​ចុះហត្ថលេខា​លើ​កាត​ធនាគារ​រួចរាល់ ម្ចាស់​គណនី​ក៏បាន​ទាមទារ​សេវា​ដែល​ខាង​ស្ថានីយ៍​ប្រេងឥន្ធនៈ​ថា​នឹង​ផ្ដល់​ឲ្យ  និង​បាន​សួរ​ទៅកាន់​អ្នក​ចាក់​សាំង​ថា “​មុននឹង​នាង​ថា​ម៉េច​ខ្លះ នៅពេលដែល​ពួកយើង​ចាក់​សាំង​មួយ​ពេញ​ធុង​?”  អ្នក​ចាក់​សាំង​ក៏​ឆ្លើយ​ទាំង​ទឹកមុខ​អៀនប្រៀន​ថា “​អ្នកនឹង​ទទួលបាន​ការ​ថើប​” រួច​នាង​ក៏​ឱន​មុខ យក​ចុង​ច្រមុះ​ទៅ​ប៉ះ​នឹង​ថ្ពាល់​បុរស​អ្នក​បើកឡាន​។ ថើប​រួច​ម្ចាស់​គណនី​ក៏បាន​ចំអន់​ឪពុក​ខ្លួន​ថា ខ្លួន​នឹង​យក​ឃ្លី​ប​ទៅ​ឲ្យ​ម្ដាយ​មើល​។​

    ​យ៉ាងណាមិញ ឃ្លី​ប​នេះ​ត្រូវបាន​ល្បី​សុះសាយ​ពាសពេញ​បណ្ដាញ​សង្គម​របស់​ប្រទេស​ថៃ រហូត​គេ​យក​សកម្មភាព​នេះ​ទៅធ្វើជា​សកម្មភាព​កំប្លែង​ថែម​ទៀតផង​៕
    (all readers's comments can help improve the information, as well as better social)