រាជធានីភ្នំពេញ ៖ នារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ដែលគេតែងស្គាល់ថា ជាប្រពន្ធរបស់ម្ចាស់ភូមិគ្រឹះចោមចៅ និងជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ហើយបានប្លុងរថយន្តម៉ាកឡិចស៊ីស RX-៣៣០ មួយគ្រឿង នៅក្បែរភូមិគ្រឹះរបស់ខ្លួន រួចបើករថយន្ត១គ្រឿងផ្សេងទៀត ចាកចេញទៅបាត់ ដោយធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទៅចោមរោមមើលគ្រប់ៗគ្នា ។
ចំណែកនគរបាលខណ្ឌពោធិ៍សែនជ័យ និងប៉ុស្ដិ៍ចោមចៅ បានចុះទៅធ្វើការឡោមព័ទ្ធ ហើយកម្លាំងនគរបាលការិយាល័យបច្ចេកទេស នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះទៅពិនិត្យមើលផងដែរ ព្រោះមុនដំបូងគេមានការសង្ស័យថា បុរសជាអាណិកជននោះ បានត្រូវគេសម្លាប់នៅក្នុងភូមិគ្រឹះនោះ។ ប៉ុន្តែក្រោយមកក៏ស្ងប់ស្ងាត់ទៅវិញ ដោយសារតែនគរបាលរកមិនឃើញដូចការសង្ស័យនោះទេ ហើយនគរបាលក៏បានដកថយទីវិញ និងដកហូតយករថយន្តឡិចស៊ីសនោះទៅរក្សាទុកនៅព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ។
ការភ្ញាក់ផ្អើលខាងលើនោះ បានកើតឡើងកាលពីជាង១ខែមុន លុះរហូតមកដល់ពេលនេះ ទើបស្ត្រីរូបនោះវិលចូលមកភូមិគ្រឹះរបស់ខ្លួនវិញ និងបានបង្កការភ្ញាក់ផ្អើលសារជាថ្មីម្តងទៀ។
ស្ត្រីរូបស្រស់ខាងលើនេះឈ្មោះ អ៊ុំ ដាវី អាយុ២៦ឆ្នាំ ជាជនជាតិវៀតណាម រស់នៅក្នុងភូមិគ្រឹះខាងលើ នាងមានប្ដីជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ឈ្មោះ សូ លីម ជាម្ចាស់ភូមិគ្រឹះចោមចៅ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ត្រីរូបនោះបានគរសំរាម១ពំនូក នៅក្នុងភូមិគ្រឹះរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រួចហើយបានដុតបង្កឲ្យមានផ្សែងហុយយ៉ាងទ្រលោម ។ ខណៈនោះដោយសារតែមានការភ័យខ្លាចមានការឆាបឆេះរាលដាលដល់ផ្ទះសម្បែងរបស់ខ្លួន បានធ្វើឲ្យប្រជាពលរដ្ឋដែលមានទីលំនៅក្បែរៗនោះ នៅមិនសុខ និងភ័យព្រលឹងចុងសក់ ហើយបានខលរកការអន្តរាគមន៍ពីសំណាក់កម្លាំងនគរបាលចុះទៅពន្លត់ភ្លើង។ បន្ទាប់ពីភ្លើងដែលនាងដុតរលត់ទៅ ស្រីស្អាតម្នាក់នោះមិនបាននៅស្ងៀមឡើយ បានចាកចេញពីផ្ទះទៅរករឿងយោធានៅក្នុងបន្ទាយកងពលតូចលេខ៧០ ដែលស្ថិតនៅជិតភូមិគ្រឹះរបស់នាងនោះទៀតផង និងបានសួររកមុខអ្នកដែលពន្លត់ភ្លើងរបស់នាង និងបានសួររករថយន្តម៉ាកឡិចស៊ីស RX-៣៣០ មួយគ្រឿងរបស់នាង ដែលត្រូវនគរបាលដកហូត កាលពីជាង១ខែមុននោះមកវិញទៀត ។ ក្រោយពីការអុកឡុកយោធាបែបនេះ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅក៏បានឃាត់ខ្លួននាងទៅប៉ុស្ដិ៍ធ្វើការណែនាំរួចទើបឲ្យត្រឡប់ទៅផ្ទះវិញ។
ប្រភពដដែលបានបន្តទៀតថា កាលពីជាង១ខែមុន គឺនៅវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងប៉ុស្ដិ៍ចោមចៅ បានចុះទៅធ្វើការឡោមព័ទ្ធភូមិគ្រឹះរបស់ស្ត្រីម្នាក់នោះ បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ថា ប្រទះឃើញរថយន្តម៉ាកឡិចស៊ីស RX-៣៣០ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Z-5264 ប្លុងចោលនៅតាមផ្លូវបេតុងក្បែរភូមិគ្រឹះ ។ ដោយមានការសង្ស័យថា នៅក្នុងភូមិគ្រឹះនោះមានមនុស្សស្លាប់ គឺបុរសជាអាណិកជនដែលជាប្ដី ហើយពេលនោះអ្វីដែលសង្ស័យខ្លាំងថែមទែននោះ គឺនាងដែលជាម្ចាស់ភូមិគ្រឹះក៏បានបាត់ខ្លួនទៀត ប៉ុន្តែក្រោយពេលនគរបាលឆែកឆេរក្នុងរថយន្តនោះមិនឃើញមានអ្វីដែលគួរឲ្យសង្ស័យនោះឡើយ។
លុះធ្វើការស្រាវជ្រាវរួចមក ទើបដឹងថា ស្ត្រីរូបនោះ បានទាស់គ្នាជាមួយឪពុកម្ដាយ និងបានបណ្ដេញពួកគាត់ចេញពីផ្ទះទៀត បន្ទាប់មកនាងក៏បានបើករថយន្តម៉ាកមែកសឺដេស ចេញទៅបាត់តែម្ដង ចំណែកបុរសជាប្ដីបានស្ថិតនៅឯសហរដ្ឋអាមេរិក មិនបានមកស្លាប់ដូចជាការសង្ស័យនោះឡើយ ទើបក្រោយមកនគរបាលបានដកកម្លាំងចេញ ព្រមទាំងដកហូតយករថយន្ត ឡិចស៊ីស RX-៣៣០ មួយគ្រឿងនោះទៅរក្សាទុកនៅព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យរហូតមកដល់សព្វថ្ងៃនៅមិនទាន់ប្រគល់ឲ្យនាងខាងលើវិញទេ។
បុរសឈ្មោះ ហេង គង់ អាយុ៦០ឆ្នាំ ត្រូវជាឪពុករបស់ស្ត្រីខាងលើបាននិយាយប្រាប់នគរបាលថា កាលពីជាង១ខែមុននោះ កូនស្រីរបស់គាត់ឈ្មោះ អ៊ុំ ដាវី អាយុ២៦ឆ្នាំ ហើយរថយន្តម៉ាកឡិចស៊ីស RX-330 មួយគ្រឿងនោះ នាងទើបនឹងទិញបានជាងកន្លះខែប៉ុណ្ណោះ និងនៅក្នុងផ្ទះនោះមានរថយន្តសរុបទាំងអស់ចំនួន៣គ្រឿង។ ប៉ុន្តកូនស្រីគាត់ម្នាក់នេះ មានចរិកឆេវឆាវដូចជាមនុស្សសរសៃប្រសាទចឹង ។ ដោយកាលពីយប់ថ្ងៃទី៩ មករា នាងបានដេញគាត់ និងប្រពន្ធចេញពីផ្ទះដោយគ្មានមូលហេតុ ហើយបន្ទាប់ពីត្រូវកូនដេញចេញបែបនេះ គាត់បានចាកចេញទៅ ចំណែកឯកូនក៏ចាកចេញពីផ្ទះទៅបាត់ដែរ ដោយមិនដឹងថា នាងទៅណានោះឡើយ គាត់បានខលទៅរកនាង ប៉ុន្តែទូរស័ព្ទចូល ហើយនាងអត់លើកសោះ ពេលនោះគាត់មានការព្រួយបារម្ភ ព្រោះបាត់នាងបែបនេះ មិនដឹងថា នាងសុខទុក្ខយ៉ាងណាឡើយ ចំណែកឯកូនប្រសាគាត់មិនបាននៅស្រុកខ្មែរដូចជាសង្ស័យនោះទេ គឺកំពុងរស់នៅឯសហរដ្ឋអាមេរិក៕

(all readers's comments can help improve the information, as well as better social)