ក្រសួងសាធារណៈការនិងដឹកជញ្ជូន ដែលមានឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជារដ្ឋមន្ត្រី បានសម្រេច បញ្ចេញកាតគ្រីរថយន្តជំនាន់ថ្មី ដោយលែងប្រើប្រាស់កាតរឹងហើយ តែមកប្រើប្រាស់ក្រដាសជំនួសវិញ ប៉ុន្តែបានបន្ថែមបារកូដ (QR Code) ដើម្បីគ្រប់គ្រងទិន្នន័យរថយន្តទាំងអស់ ដូចនេះអ្នកប្រើប្រាស់យានយន្តទាំងអស់ មិនអាចក្លែងបន្លំពណ៌រថយន្ត រឺ ប្រើប្រាស់ស្លាកលេខរថយន្តរបស់ខ្លួន ទៅបំពាក់រថយន្តផ្សេងទៀតបានឡើយ។
តាមការបញ្ជាក់អោយដឹងពីមន្ត្រីនៃមន្ទីសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា កាតគ្រីជំនាន់ថ្មីនេះ ត្បិតថាវាជាក្រដាសទន់ក៍ពិតមែន ប៉ុន្តែវាមិនហើបរឺរបកនោះទេ ទោះបីជាត្រូវទឹក ហើយម្យ៉ាងវិញទៀត វាបង្កលក្ខណៈងាយស្រួលដល់ការគ្រប់គ្រងទិន្នន័យ រថយន្តទាំងអស់ ដោយប៉ូលីសចរាចរណ៍គឺតម្រូវអោយប្រើប្រាស់ App របស់ក្រសួងដើម្បីធ្វើការ ត្រួតពិនិត្រយានយន្ត ដូច្នេះហើយចំពោះរថយន្ត អត់មានពន្ធ មិនអាចគេចផុតពីការឃាត់ខ្លួនឡើយ តាមរយៈ QR Code នេះ៕

(all readers's comments can help improve the information, as well as better social)