More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • កម្លាំង​សមត្ថកិច្ច ថ្នាក់ជាតិ​សហការ​ព្រះ រាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ឆែកឆេរ​ឃ្លាំង​ស្ទុប​ឈេ​ី​៣​កន្លែង​ស្ថិតក្នុង​ខេត្តស្វាយរៀង​
    Posted Saturday, February 18, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 3048


    (​ខេត្តស្វាយរៀង​)៖​ នៅថ្ងៃទី​១៣  ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ កងកម្លាំង​ចម្រុះ នៃ​គណកម្មការ​បង្ក្រាប​បទ​ល្មើស​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត  រួមទាំង​មេព្រៃ​ចុះ​មកពី​ក្រសួង  ដឹកនាំ​ប​ញ្ផា​ដោយ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ផង​នោះ  បាន​ចុះ​ឆែកឆេរ​ឃ្លាំង​ឈើ ៣​កន្លែង ស្ថិតនៅក្នុង​ខេត្តស្វាយរៀង  ចាប់តាំងពី​ថ្ងៃទី​១០  ខែកុម្ភៈ  ឆ្នាំ​២០១៧​មក​ម្លេះ ។

    ជាក់ស្ដែង​ការចុះ​ឆែកឆេ​នេះ ឃើញ​ឈើ​នៅលើ​រថយន្ត​អា​វេ​អង ចំនួន​៧​រថយន្ត​កន្លះ សង្ស័យថា​មាន​ភាពមិនប្រក្រតី  តែ​ប្រពន្ធ លោក​សាយ  បាន​អះអាងថា  សុទ្ធសឹងតែ​ឈើ​មានច្បាប់​។ សូមបញ្ជាក់ថា ឃ្លាំង​ឈើ​ទី​១-​ឈ្មោះ​សាយ បាន​យកទៅ​ផ្ញើរ​ក្នុង​ដេប៉ូ​ឈើ  ឈ្មោះ ឯក ស៊ីថា ចំនួន​ជាង​៣​រថយន្ត​កន្លះ ស្ថិតក្នុង​ភូមិ​តា​ណែ​ង  និង​ឃ្លាំង​ទី​២-​បាន​ទុក​នៅ​ចំណុច​កា​រាស​សាំង ខ្លួនឯង​《​ឃ្លាំង​សាយ​》​មាន​ចំនួន​ជាង​៤​រថយន្ត អា​វេ​អង ស្ថិតនៅ​ក្នុងភូមិ​ពោន នៅក្នុង​ឃុំ​សង្កែ  ស្រុក​រំដួល  ខេត្តស្វាយរៀង​ដូចគ្នា​។ ចំណែក​ដេប៉ូ​ទី​៣- មាន​ម្ចាស់​ឈ្មោះ លាភ  ជាក់​ស្ពែ​ង​ពុំមាន​ឈើ​នៅលើ​រថយន្ត​នោះទេ  តែមាន​ឈើដុលៗ ធំៗ វែងៗ ជាច្រើន​សង្ស័យថា​លើស​ប៉េសេ 《​ច្បាប់​ដឹកជញ្ជូន​》​មាន ប្រហែល​១០០​ម៉ែត្រគូប តែ​ម្ចាស់​បាន​អះអាងថា  ជា​ឈើ​មានច្បាប់​ត្រឹមត្រូវ ។

    បើ​យោងតាម​ការប៉ាន់ប្រមាណ​ពី​មហាជន​បានឱ្យដឹងថា ឈើ​នៅលើ​រថយន្ត អា​វេ​អង​ជាង​៧​រថយន្ត​នោះ មាន​ចំនួន​មិន​ក្រោម​ពី​ចំនួន​៤០០​ម៉ែត្រគូប​នោះទេ បើ​វាស់វែង​ត្រឹមត្រូវ​។ តែ​ប្រជាពលរដ្ឋ មានការ​ព្រួយ​បារ​ម្មណ៍ ខ្លាចក្រែង​មាន សមត្ថកិច្ច​ខិលខូច​ខ្លះ  លួច​ស៊ិសស៊ុះ ឃុបឃិត​គ្នា  ជាមួយ​ពួក​ឈ្មួញ មុខ​ឌឺ ទាំងនោះ លួច​ទទួល​សំណូក ឬ​លាភសក្ការៈ​ផ្សេងៗ ហ៊ាន​ភូតកុហក់​លាក់បាំង​ជាមួយ​ថ្នាក់លើ ធ្វើ​របាយការណ៍  បន្ធូ​បន្ថយ​ចំនួន​ឈើ​ដែល​ខុសច្បាប់ ដើម្បី​ជួយ​សម្រាល​ដល់​ពួក​ឈ្មួញ ក្នុងការ​ចូលខ្លួន​ទៅ​បង់ពិន័យ ជូន​រដ្ឋ​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់​។

    សង្ឃឹមថា​ថ្នាក់លើ​នឹង​ចាត់វិធានការ  រឿង​ខាងលើនេះ​យ៉ាង​ម៉ឺងម៉ាត់​បំផុត  ទៅតាម​ផ្លូវច្បាប់ មិន​យោគយល់  ចំពោះ​បុគ្គល​ណា  ដែល​ហ៊ាន​យក​ឋានៈ និង​តួនាទី​ទៅ​ប្រឡូកប្រឡាក់  ឬ​ពាក់ព័ន្ធ​ក្នុង​រឿង​អំពើពុករលួយ នេះ​ជាដាច់ខាត ព្រោះនេះ​ជា​បទបញ្ជា​ដ៏​ខ្ង​ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕
    (all readers's comments can help improve the information, as well as better social)