More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • សម្តេច​តេ​ជោ ហ៊ុន សែន ជួប​លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​សហ​ព័​ន្ឋ​រុស្ស៊ី​នៅ​វិមាន​សន្តិភាព
    Posted Saturday, February 18, 2017 |  | Posted in  Nation , Social News | Read 2035


    (​ភ្នំពេញ​)៖ នៅ​វិមាន​សន្តិភាពព្រឹក​ថ្ងៃទី​១៤​ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែននាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​អោយ លោក Nikolai Platonovich Patrushev លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​សហ​ព័​ន្ឋ​រុស្ស៊ី ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​។ លោក Nikolai ក៏បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​លោក នាយករដ្ឋមន្ត្រី និង លោក​ប្រធានាធិបតី​រុស្សី ជូន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ផងដែរ​។​

    ​លោក Nikolai Platonovich Patrushev បាន​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អំពី​ដំណើរ​ទស្សនៈកិច្ច​ពេលនេះ​ដើម្បី​ពិភាក្សា​ការងារ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា​រុស្សី​។ កិច្ចប្រជុំ​ព្រឹក​មិញ​នេះ គឺមាន​ការពិភាក្សា​ផ្លាស់ប្តូរ​យោបល់​មួយចំនួន​ផងដែរ​អំពី​បញ្ហា​ក្នុង​តំបន់ និង​បញ្ហា​អន្តរជាតិ ដូចជា​ការប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន គ្រឿងញៀន និង​បញ្ហា​ជនអន្តោប្រវេសន៍​ខុសច្បាប់ ជាពិសេស​ផ្តោតលើ​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​។ សម្តេច​តេ​ជោ បានស្នើ​សុំអោយ​តំណាង​ភាគី​កម្ពុជា និង​រុស្ស៊ី​បន្ត​ជួប​ពិភាក្សាគ្នា​អោយបាន ញឹកញាប់​ដើម្បី​រក​វិធី​ផ្សេងៗ​ជម្រុញ​ការប្រយុទ្ធ​ប្រឆាំងនឹង អំពើ​ភេរវកម្ម​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​។​

    ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់​អំពី​ការគាំទ្រ​ក្នុងការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​ភេ​វរ​កម្ម ហើយ​សម្តេច​តេ​ជោ បានស្នើ​សុំ​ឲ្យ​ភាគី​រុស្សី​រៀបចំ​ជា​ផ្លូវការ​នូវ ”​សន្និសីទ​អន្តរជាតិ ស្តីពី​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​” ដើម្បី​ប្រទេស​នានា និង​សហគម​អន្តរជាតិ​អាច​ចូលរួមបាន​។ លោក Nikolai នឹង​នាំ​សេចក្តីស្នើសុំ​នេះ​ទៅកាន់​ប្រធានាធិបតី​រុស្ស៊ី​ដើម្បី​សម្រេច​។

    ​កិច្ចប្រជុំ​ព្រឹក​មិញ​នេះ​គឺ​បាន​រឹតបន្តឹង​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង កម្ពុជា និង រុស្សី​ក្នុង បរិយាកាស​ស្និទ​ស្នាល​បំផុត​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​លោកនាយក​រដ្ឋមន្ត្រី និង លោក​ប្រធានាធិបតី​រុស្សី​ផងដែរ​៕
    (all readers's comments can help improve the information, as well as better social)