(ភ្នំពេញ)៖ ព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពសម្ភោធស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ ខេត្តកណ្តាល។ ស្ពាននេះ គឺជាប្រភេទស្ពានគុណភាពបេតុងសរសៃដែកមានប្រវែង ៤១៥ម៉ែត្រ លាតសន្ឋឹងលើផ្លូវជាតិលេខ២១ ពីត្រើយខាងលិចឆ្ពោះទៅផ្លូវជាតិលេខ ១១០ ទៅត្រើយខាងកើតទន្លេបាសាក់ ចំណាយទឹកប្រាក់សាងសង់អស់ប្រមាណ ១៩.៣៩ លានដុល្លារអាមេរិក ដែលជាកម្ចីសម្បទានពីមិត្តចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ២.៨លានដុល្លារ។ នេះជាស្ពានលើកទី៧ ហើយដែលមិត្តចិនបានជួយកម្ពុជា ហើយស្ពាននេះនឹងផ្តល់ឱកាសយ៉ាងច្រើនដល់ប្រជាពលរដ្ឋយើងទាំងក្នុងការធ្វើដំណើរ និងរកបការងារផ្សេងៗ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកោតសរសើរដល់ក្រសួងសាធារណៈការនិងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អជ្ញាធរមានសមត្ថកិច្ចទាំងអស់ដែលបានចូលរួមសហការជួយសម្របសម្រួលក្នុងការសាងសង់ស្ពាននេះ។
សម្តេចក៏បានថ្លែអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលមិត្តចិនដែលតែងតែយកចិត្តទុកដាក់ជួយកម្ពុជា ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ឋផ្លូវស្ពានថ្នល់។ សម្តេចក៏បានស្នើសុំអោយអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាស្ពានថ្មីនេះអោយបានល្អដើម្បីប្រជាពលរដ្ឋគ្រប់រូបប្រើប្រាស់បានយូរអង្វែង។
ក្នុងពិធីនេះដែរក៏មានការចូលរួមពីសំណាក់ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបផងដែរ។

(all readers's comments can help improve the information, as well as better social)