More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ថ្មីៗ​នេះ​អាណា​ត្តិ​ទី​៤ នៃ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា សម្រេចបាន​សមិទ្ធផល និង​ស្នាដៃ​ធំៗ​ជាច្រើន​
    Posted Saturday, February 18, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Sports , Local | Read 2207


    ​ភ្នំពេញ៖ រយៈពេល​ថ្មីៗ​នេះ​កាលពី ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ កន្លងទៅនេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​បូកសរុប សកម្មភាព​ការ​របស់​សហព័ន្ធ​កីឡាបាលទះ​កម្ពុជា អាណា​ត្តិ​ទី​៤ (២០១១-២០១៦) និង​ទិសដៅ​ការងារ ឆ្នាំ​២០១៧ នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​

    ​ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ថ្លែង​កោតសរសើរ​ដល់​គណៈកម្មាធិកា​រ​ប្រតិបត្តិ នៃ​សហព័ន្ធ​កីឡា​បាល់ ទះ​កម្ពុជា ដែល​អាណា​ត្តិ​ទី​៤​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​ស្មារតី​ធ្វើ​ឲ្យ​សហព័ន្ធ​ទទួលបាន​ស្នាដៃ ជាច្រើន និង​បានធ្វើ​ឲ្យ​កីឡាបាល់ទះ​មួយ​នេះ​មានការ​រីកចម្រើន​ពីថ្ងៃ​ទៅមួយថ្ងៃ​លើ​ឆាក​ជាតិ និង​អន្តរជាតិ​។ ក្នុង​នោះបាន​ខិតខំ​រៀបចំ​ការប្រកួត​ពានរ​ង្វាន់​ជា​លក្ខណៈ​ជាតិ និង​បាន​ចូលរួម​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ផងដែរ​។​

    ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន មានប្រសាសន៍ថា សន្និបាត​អាណា​ត្តិ​ទី​៥ (២០១៧-២០២១) ខាងមុខនេះ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា គ្រោង​នឹងដាក់​បញ្ចូល​នូវ​សមាជិក​ថ្មី​បន្ថែមទៀត និង​គ្រោង​ចុះ អនុសារណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​មួយ ដើម្បី​ជួយ​ជា​ស្មារតី និង​ធនធាន ក្នុងន័យ​ឲ្យ​សហព័ន្ធ កាន់តែ​មានលទ្ធភាព​រៀ​ប​ចំការ​ប្រកួត​បានកា​ន់​តែ​ច្រើន​ថែមទៀត​។ ជាមួយគ្នា​នោះ ឯកឧត្តម ក៏បាន​ជំរុញ​ឲ្យ សហព័ន្ធ​រៀបចំ​កម្មវិធី​ប្រកួត​កីឡាបាល់ទះ​ឲ្យ​បាន​ញឹក​ញ៉ាប់ និង​ច្រើន​កន្លែង រួមទាំង​ការបង្កើត​កម្មវិធី​ប្រកួត​ជា លក្ខណៈ​ជាតិ និង​អន្តរជាតិ ដើម្បី​ដកស្រង់​បទពិសោធន៍​បច្ចេកទេស និង​ជ្រើសរើស​ប្រមូលផ្តុំ​កីឡាករ​គ្រប់ កម្រិត​អាយុ សំដៅ​ត្រៀមលក្ខណៈ​ចូលរួម​ក្នុងការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ញឹក​ញ៉ាប់ ជាពិសេស​ការធ្វើជា​ម្ចាស់ ផ្ទះ​រៀបចំ​ការប្រកួត SEA GAMES នៅ​ឆ្នាំ​២០២៣ ៕
    (all readers's comments can help improve the information, as well as better social)