More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ​មន្ត្រី​យោធា​ម្នាក់​បើកឡាន​បុក​រនាំង​ថ្ម​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​របួសធ្ងន់​បាក់ដៃ​
    Posted Saturday, February 18, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 3441


    (​ភ្នំពេញ​)៖ ម៉ោង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧ មន្ត្រី​យោធា​ម្នាក់ បាន​រងរបួស​បាក់ដៃ ខណៈ​បើករថយន្ត Lexus470 ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-9990 ទៅបុក​ទ្រូងផ្លូវ​បាក់​ជាច្រើន​កង់ នៅតាម​ផ្លូវ​គឹម​អ៉ី​ល​ស៊ុ​ង ជិត​វិទ្យាស្ថាន​សុខភាព​សាធារណៈ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក​។​

    ​នៅវេលា​ខាងលើ​នោះ គេ​បានឃើញ​រថយន្ត Lexus ដែល​បើក​ដោយ​នាយទាហាន​ម្នាក់ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​បើក​មកដល់​ចំណុចកើតហេតុ ក៏បាន​រេ​ចង្កូត​ទៅបុក​ជាមួយ​ទ្រូងផ្លូវ យ៉ាង​ពេញទំហឹង​ដែល​បណ្តាលឱ្យ នាយទាហាន​រូបនោះ​របួស​បាក់ដៃ ទ្រូងផ្លូវ​បាក់​ជាច្រើន​កង់​។ ចំណែក​រថយន្ត​ខូចខាត​ផ្នែក​ខាង មុខ​ស្ទើរ​ទាំងស្រុង​។​

    ​បន្ទាប់មក​នាយទាហាន​រូបនោះ ត្រូវបាន​កូនចៅ ចុះមក​ជួយ​ដឹក​យកទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។ ចំណែក​រថយន្ត ត្រូវបាន​នគរ​បាលច​រាច​រណ៍ ស្ទួ​ច​យកទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕
    (all readers's comments can help improve the information, as well as better social)