More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ​លោក ខាន់ ចំណាន អភិបាលរង​ខេត្តក្រចេះ​បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​ឈូសឆាយដី​ដាំ​ដំណាំ​របស់​ពលរដ្ឋ ចំនួន​៥៤ គ្រួសារ អត់​មាន​ដំណោះស្រាយ !!!!
    Posted Saturday, February 18, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 2061


    ខេត្តក្រចេះ​៖ មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​មក​ថា ! លោក ខាន់ ចំណាន  អភិបាលរង ខេត្តក្រចេះ​បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​ឈូស​ដី​ដាំ​ដំណាំ​របស់​ពលរដ្ឋ ចំនួន​៥៤ គ្រួសារ ដែលមាន​ទំនាស់​រ៉ាំរ៉ៃ មិនមាន​ដំណោះស្រាយ​ច្រើន​ឆ្នាំ ! តាំងពី​ថ្ងៃទី​០៧ ខែ​កម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច ព្រៃ​ស្ក្រំ ស្ថិត​ក្នុងភូមិ​ស្ទឹងធំ ឃុំ​ចំបក់ ស្រុក​ព្រែក ប្រសប់ ! ដែល​ពួកគាត់ អាស្រ័យ ផល រៀងរាល់ឆ្នាំ ! មាន​ពលរដ្ឋ​ខ្លះ​រស់នៅ​អាស្រ័យ​ផល តាំងពី​ឆ្នាំ ១៩៧៩ ទៀតផង ។

    ​ប្រជាពលរដ្ឋ​និយាយទៀតថា ! ការ​ឈួ​ស​ឆាយ​នេះ​មិនមាន​ដំណោះស្រាយ​អ្វីមួយ​សម្រាប់​ពួក គាត់​ទេ ! មានតែ​ការ​គម្រាមកំហែង ដាក់​ខ្នោះ​ប៉ុណ្ណោះ កន្លងមក​អាជ្ញាធរខេត្ត​បាន​អះអាងថា !  ជា​ដី​សម្បទាន​សង្គមកិច្ច​ដែល​រដ្ឋាភិបាល​ប្រគល់ជូន​ឃុំ​ចំបក់ សម្រាប់​ចែក​ជួន​ពលរដ្ឋ​ក្រីក្រ ចំនួន ៤០០ គ្រួសារ​មកពី​គ្រប់កន្លែង​ផ្សេងៗ​គ្នា ។

    ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់​បានបញ្ជាក់​ប្រាប់​អ្នកព័ត៌មាន​តាម​ទូរស័ព្ទ​ថា​៖ ពលរដ្ឋ​ក្រីក្រ​៤០០ គ្រួសារ​ដែល​អាជ្ញាធរ​រៀបចំ​នោះ សុទ្ធសឹង ជា​អ្នកមាន​ម៉ូតូ ល្អៗ​និង​ខ្សែ​រក​ធំៗ ! ពលរដ្ឋ ក្រីក្រ​ពិតប្រាកដ គឺ​ពួកគាត់​កំពុងតែ​រងគ្រោះ​នេះ​តែម្តង ព្រោះ​អាយុជីវិត​ពួកគាត់​ស្ថិតនៅលើ​ដីចំការ​នេះហើយ ។​

    ​ប្រជាពលរដ្ឋ​ទាំងអស់​បាន​បញ្ជាក់ថា​៖ រឿងរ៉ាវ​បានកើត​ចេញ​លោក តាវ ពេ​ង​ឡាយ មេឃុំ ចំបក់ បាន​ចុះហត្ថលេខា​ក្នុង​កិច្ចសន្យាលក់​ដី ចំនួន ( ១០៥១ ហិកតា ) ដែលមាន​ភាគី អ៊ឹង ម៉េង​តឹក ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ និង សុន សានី ភេទ​ស្រី អាយុ ៤៣ ឆ្នាំ អ្នក​ទាំងពីរ រស់នៅ ក្នុងភូមិ តា​ម៉ៅ​ក្រោម ឃុំ តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ បាន​លក់​ឲ្យ ឈ្មោះ សុខ ហេង ភេទ​ប្រុស អាយុ ៦០ ឆ្នាំ រស់នៅ​ខេត្តកំពង់ចាម !  មិនមាន​ដី​សម្បទាន ឲ្យ​ពលរដ្ឋ​ទាំង ៤០០ គ្រួសារ មក​ឈួ​ស​ឆាយ​យក​ដី​ពួកគាត់ ៥៤ គ្រួសារ ដោយ​ចោទថា ! ពួកគាត់​ទន្ទ្រាន​ដី​រដ្ឋ ដែល​អាជ្ញាធរ​បាន​បែងចែក​ឲ្យ ពលរដ្ឋ​៤០០​គ្រួសារ​ខាងលើ យក​ជា​កម្ម​សិទ្ធ !  ពលរដ្ឋ​ជា​ម្ចាស់ ដី​ពិតប្រាកដ គឺ​ពួកគាត់​ទាំង​៥៤ គ្រួសារ ដែល​កំពុង​រងគ្រោះ​នេះហើយ  ។

    ​ប្រជាពលរដ្ឋ​ទាំង​៥៤​គ្រួសារ​និយាយទៀតថា ! ទង្វើ​របស់​មេឃុំ​ខាងលើ ឯកឧត្តម អភិបាល ខេត្ត​មិន​មើល​ទេ បែ​ជាម​កជាន់ ( ក ) ពួកគាត់​ទៅវិញ ឫ​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ពីក្រោម​ដល់​លើ ជា​បក្សពួក​តែមួយ ។
    ​ប្រជាពលរដ្ឋ​ទាំង​៥៤​គ្រួសារ​កំពុង​រងគ្រោះ​ស្នើរ​សុំ​ឲ្យ​អ្នកព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​ដើម្បី​ជួន​ដំណឹង​នេះ​ទៅ​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន ជួយ​ពួកគាត់​ផង ! ក្តីសង្ឃឹម​របស់​ពួកគាត់ ទាំងអស់គ្នា​គឺ​សម្តេច​ទាំងពីរ ! មិន​ដូច្នេះ​ទេ ២ ឫ ៣​ថ្ងៃ​ខាងមុខ​ទៀត អាជ្ញាធរ​ក្រចេះ ឈួ​ស​ដល់ផ្ទះ​ពួកគាត់​ទាំង​ផ្ទះ​ទាំង​ដី គ្មាន​សល់​អ្វី​ឡើយ ។

    ​ពាក់ព័ន្ធ​ករណី​ខាងលើ អ្នកព័ត៌មាន​រក​លេខ​ទូរស័ព្ទ​មិនបាន​ដើម្បី​សុំ​ការបំភ្លឺ ពី​លោក ខាន់ ចំណាន អភិបាលរង​ខេត្តក្រចេះ​ឡើយ ៕
    (all readers's comments can help improve the information, as well as better social)