More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ហ្វីលីពីន និង​រុស្ស៊ី រំពឹងថា​នឹង​ឈានដល់​កិច្ចព្រមព្រៀង​សន្តិសុខ នៅពេល​លោក ឌូ​តឺ​តេ ទស្សនកិច្ច​ទៅកាន់​ទីក្រុង​មូ​ស្គូ​
    Posted Saturday, February 18, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  World , Social News | Read 1522


    (​ម៉ានីល​)៖ ហ្វីលីពីន និង​រុស្ស៊ី កំពុងតែធ្វើការ​ងារ​ជាមួយគ្នា ជុំវិញ​កិច្ចព្រមព្រៀង​សន្តិសុខ ដែល​ភាគី​ទាំងពីរ​សង្ឃឹមថា​នឹងត្រូវ​បាន​ចុះហត្ថលេខា​នៅ​អំឡុងពេល នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ ទៅកាន់​ប្រទេស​រុស្ស៊ី នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​រដ្ឋាភិបាល​ហ្វីលីពីន ដកស្រង់ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន សិន​ហួរ នៅ​យប់​ថ្ងៃ​សុក្រ ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​។​

    ​យោងតាម​សេចក្ដីថ្លែងការណ៍​ដដែល លោក ឌូ​តឺ​តេ បាន​ជួបពិភាក្សា​ការងារ​ជាមួយនឹង​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​រុស្ស៊ី លោក Nikolay Patrushev នៅក្នុង​ទីក្រុង ដា​វ៉ៅ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ជជែក​គ្នា​ពី​កិច្ចព្រមព្រៀង​ផ្នែក​សន្តិសុខ រួមទាំង​ការចែករំលែក​ព័ត៌មាន​យោធា និង​ការពង្រឹង​ច្បាប់​ផ្លូវ​សមុទ្រ​ជាដើម​។ បន្ថែម​ពី លើ​នេះ នៅក្នុង​ជំនួប​ទ្វេភាគី​នោះ អ្នក​ទាំងពីរ ក៏បាន​ពិភាក្សាគ្នា​ផងដែរ ពាក់ព័ន្ធ​នឹង​អា​នាគ​ត់នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ នៅក្នុង វិស័យ​សន្ដិសុខ ការ​ស៊ើប​ការសម្ងាត់ ការពារជាតិ យោធា ការប្រយុទ្ធប្រឆាំង​ក្រុម​ភេរ​វករ ក៏ដូចជា​ឧក្រិដ្ឋជន​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។​

    ​គួរ​បញ្ជាក់ថា លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ និង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ជួបគ្នា​លើកចុងក្រោយ នៅក្នុង​ឱកាស​ដែល​អ្នក​ទាំង​ពីរបាន​ចូលរួម​នៅក្នុង កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​ស​ដ្ឋ​កិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅក្នុង​ទីក្រុង​លី​ម៉ា ប្រទេស​ប៉េ​រូ​៕
    (all readers's comments can help improve the information, as well as better social)