More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • រាំ​ហុយ​ដី​ក្នុងឱកាស​ចូលឆ្នាំថ្មី ជាមួយនឹង​បទ «​ក្រមុំ​ខ្ញុំ​អ្នកណា​សង​» របស់ សុខ ពិសី !
    Posted Wednesday, March 01, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Entertainment , Karaoke | Read 2313


    (​ភ្នំពេញ​)៖ តោះ​នៅចាំ​អី​ទៀត នាំគ្នា​មក​រាំលេង​កម្សាន្ត ចង្វាក់​ញាក់​ក​ន្ទ្រា​ក់​អារម្មណ៍ ជាមួយនឹង​បទ​ថ្មី​មាន​ចំណងជើង​ថា «​ក្រមុំ​ខ្ញុំ​អ្នកណា​សង​» ដែលជា​ការបកស្រាយ​យ៉ាង​ពីរោះ​ជក់ចិត្ត របស់​តារាចម្រៀង​បែប​យុវវ័យ សម្បូរ​ដោយ​មន្ត​ស្នេហ៍​រយ​ពាន់ គឺ​កញ្ញា សុខ ពិសី ក្នុង​ផលិតកម្ម សាន់​ដេ ដើម្បី​ត្រៀម​ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ខាងមុខនេះ​។​

    ​បទ «​ក្រមុំ​ខ្ញុំ​អ្នកណា​សង​» ជា​បទ​ចម្រៀង​និពន្ធ​ទំនុកច្រៀង តាម​បទ​មរតក​ដើម ដែលជា​ការបកស្រាយ របស់​អ្នកស្រី សុង សេង​ហ៊​ន ប៉ុន្តែ​ពេល​បន្ថែម​នូវ​សាច់ភ្លេង​ថ្មី ធ្វើ​ឲ្យ​អ្នក​ស្ដាប់ ហាក់​ចាប់អារម្មណ៍​ខ្លាំង ជាពិសេស​យុវវ័យ ហើយ​ពួកគេ​រំពឹងថា នឹង​រាំ​ហុយ​ដី​ទ្រលោម​ទៀតហើយ ជាមួយ​បទ​ដ៏​ពីរោះ ញាក់​តាមបែប​បុរាណ​មួយ​នេះ​។​

    ​គ្រាន់តែ​បទ​នេះ ចេញ​នៅតាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ភ្លាម បានធ្វើ​ឲ្យ​យុវវ័យ ចាប់អារម្មណ៍​ខ្លាំង រហូត​អ្នកគាំទ្រ​ខ្លះ បាន​បញ្ចេញមតិ​ថា ឲ្យ​ផលិតកម្ម សាន់​ដេ បញ្ចេញ​បទ​ចម្រៀង​ឲ្យ​អស់​មក ព្រោះ​សុទ្ធតែជា​បទ​ពីរោះៗ គួរ​ឲ្យ​ចង់​ស្ដាប់ ហើយ​ពួកគេ​បាន​ត្រៀម​រួចហើយ​ថា នឹង​រាំ​យ៉ាង​សប្បាយរីករាយ ជាក់​ជាមិនខាន ជាពិសេស គឺ​បទ​ចម្រៀង ញាក់​របស់​កំពូល​តារា​ចម្រៀង លេចធ្លោ​ជាងគេ គឺ​កញ្ញា សុខ ពិសី «​ក្រមុំ​ខ្ញុំ​អ្នកណា​សង​» នេះ​តែម្ដង​។​

    ​ស្ដាប់​បទ​នេះ​បន្តិច​មើល​ជឿជាក់ថា នឹងធ្វើ​ឲ្យ​រញ្ជួយ​អារម្មណ៍ ចង់តែ​ឡើង​រាំ​ជាមិនខាន​នោះទេ​៖
    (all readers's comments can help improve the information, as well as better social)