More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ​លោក​សៅ​ប៊ុន​រិ​ទ្ធ​មេ​ប៉ុ​ស្ដិ៏​ច្រកទ្វារ​អន្តរជាតិ​ដូង​កំពុង​កើប​ផលចំណេញ​ពី​ពលរដ្ឋ​ឆ្លងដែន​និង​ម្ចាស់​នាំ​ទំនិញ​ចេញចូល​គ្រប់​ប្រភេទ​
    Posted Wednesday, March 01, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 1655


    ​ខេត្តបាត់ដំបង  ឥទ្ធិពល​កម្ពុជា  មនុស្សម្នា​យ៉ាងច្រើន​បានធ្វើ​ដំណើរ​ចេញចូល​នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​ដូង​ស្ថិតនៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ទល់​និង​ភូមិ​ឡែ​ម ឃុំ​ទេព​និ​មិ្ត  ស្រុក​ប៉ោង​ណាំ​រ៉​ន ខេត្ត​ចាន់​ថាក់​បូរី ប្រទេស​ថៃ តែង​ជួប​នូវ​ហេតុ​ការ​ណ៏​ផ្សេងៗ​ជាច្រើន​ក្នុង​នោះបាន​នាំ​ទំនិញ​គ្រប់​ប្រភេទ​ចេញពី​ច្រក​ទ្វារធំ​និង​បាន​បង្កើត​ច្រករបៀង​តូចៗ​សម្រាប់​នាំ​ពលករ​ចូលធ្វើការ​នៅ​ប្រទេស​ថៃ​។​

    គេ​កំពុង​ដាក់​ការសង្ស័យថា មាន​ទំនិញ​បិទបាំង​ជាច្រើន​បាន​នាំ​ចេញពី​ច្រកទ្វារ​អន្តរជាតិ​ដូង​នេះ​ថា​ជា​កន្លែង​នាំ​ទំនិញ​ច្រើន​ប្រភេទ​ចូលមក​ដោយ​សេរី​ជា​ថ្នូរ​និង​ការឃុបឃិត​ជា​ប្រព័ន្ធ​របស់លោក​សៅ​ប៊ុន​រិ​ទ្ធ​និង​មន្ដ្រី​ប្រចាំ​ច្រកទ្វារ​ជាច្រើន​នាក់​ដោយ​ឃើញថា​មាន​រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​កំពុង​ផ្ទុកទំនិញ​យ៉ាង​សំពីងសំពោង​បើក​ចេញ​តាម​ច្រក​នេះ​។​

    ​ប្រភព​ពលរដ្ឋ​រស់នៅ​ភូមិ​កំរៀង ឃុំ​កំរៀង ស្រុក​កំរៀង ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា នាក់​អូស​រទេះរុញ​ស៊ីឈ្នួល​ដឹកទំនិញ​សព្វថ្ងៃនេះ​គឺ​រក​ព្រឹក​ខ្វះ​ល្ងាច​ហើយ​អូស​រទេះ​ដឹកទំនិញ​ឆ្លងកាត់​ម្ដងៗ​ត្រូវ​បង់លុយ​ឲ្យ​ប៉ូលិស​អន្តោ​ប្រវេ​ស​ន៏​កូនចៅ​លោក​សៅ​ប៊ុន​រិ​ទ្ធ​ចាប់ពី​២០០០​រៀល​ទៅ​៥០០០​រៀល​បើ​មិន​ឲ្យ​តាម​ការទាមទារ​របស់​បូលិស​អន្តោ​ប្រវេ​ស​ន៏​ទេ​គឺ​ប្រើ​ដំបងឆក់​ឬ​ឃាត់ខ្លួន​រាប់​ម៉ោង​ទើប​រួចខ្លួន​។​
     
    ប្រភពពី​ពលរដ្ឋ​រស់នៅ​ភូមិ​ត្រាង ឃុំ​ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង បាន​និយាយ​ដោយ​គ្មាន​លាក់លៀម​ថា  ប្រជាពលរដ្ឋ​កំពុងតែ​សម្ដែង​នៅ​ការខកចិត្ត​ដោយសារ​លោក​សៅ​ប៊ុន​រិ​ទ្ធ​មកកាន់​ជា​មេ​ប៉ូលិស​អន្តោ​ប្រវេ​ស​ន៏​អន្តរជាតិ​ដូង គឺ​ពោ​ពេញ​ទៅដោយ​មហិច្ឆតា​និង​បក្ខពួកនិយម​ដូចជា​ឃុបឃិត​ឲ្យ​មាន​ទំនិញគេចពន្ធ​មាន់​ឬ​ត្រី​ខូចគុណភាព​ត្រូវ​រូ​វ​ជាមួយ​មេខ្យល់​ឲ្យ​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ដែល​ក្នុងនោះ​ម្នាក់ៗ​ត្រូវ​បង់​ឲ្យ​ប៉ូលិស​អន្តោ​ប្រវេ​ស​ន៏​លោក​សៅ​ប៊ុន​រិ​ទ្ធ​(២០០០០ រៀល​ទៅ​៣០០០០​រៀល ឯ​ចំណែក​ប្រជាពលរដ្ឋ​ត្រូវ​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​ឬ​ផុត​ច្បាប់​អនុញាតិ​ត្រូវបាន​ប៉ូលិស​អន្តោ​ប្រវេ​ស​ន៏​ធ្វើការ​គាប​យកលុយ​ក្នុង​មួយ​នាក់ៗ​ចាប់ពី​៣០០០០​រៀល​ទៅ​៥០០០០​រៀល​បើ​គ្មាន​លុយ​ទេ​គឺ​ត្រូវ​តំរូវ​លាង​បង្គន់​ឬ​ទណ្ឌកម្ម​ផ្សេងៗ​ទៀត ហើយ​ក្នុង​មួយ​ថៃ្ងៗ​ពលករ​ធ្វើ​ចំណាកស្រុក​រាបរយ​រាបពាន់នាក់​។​

    អ្នកយកព័ត៌មាន​យើង​មិនទាន​សុំ​ការបំភ្លឺ​ពី​លោក​សៅ​ប៊ុន​រិ​ទ្ធ​មេ​ប៉ុ​ស្ត៏​ប៉ូលិស​អន្តោ​ប្រវេ​ស​ន៏ បានទេ​ដោយ​គ្មាន​ន​ណា​ម្នាក់​ហ៊ាន​ឲ្យ​ចូលជួប​ទើប​គ្មាន​ការបំភ្លឺ​។​
    (all readers's comments can help improve the information, as well as better social)