More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ហួសហេតុ! នារីៗគួរប្រុងប្រយ័ត្ន អ្នកបើកតាក់ស៊ីថៃម្នាក់ លូកលាន់កេរ្តិ៍ខ្មាសនារីខ្មែរ
    Posted Wednesday, March 08, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  World , Social News | Read 7588


    ថៃ៖ អ្នកបើកតាក់ស៊ីថៃម្នាក់ បានសារភាពថាខ្លួនពិតជាបានចាប់សុដន់នារីរងគ្រោះជាជនជាតិខ្មែរម្នាក់ ពិតមែន ព្រោះរូបគេជឿថានាងមិនហ៊ានប្តឹងទេ ដោយសារនាងគ្រាន់តែជាជនចំណាកស្រុកម្នាក់។ នេះបើយោងតាមការចុះផ្សាយដោយវេបសាយកូកូណាត់របស់ថៃ កាលពីថ្ងៃទី៧ មីនា ម្សិលមិញ។

    ជនល្មើសជាអ្នកបើកតាក់ស៊ីរូបនេះ មានឈ្មោះ Thaworn Rammakien អាយុ ៤៨ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃចន្ទ ក្រោយពេលវីដេអូឃ្លីបនៃអំពើបៀតបៀនកេរ្តិ៍ខ្មាសនេះថតឡើងនៅព្រឹកថ្ងៃដដែល ត្រូវបានបង្ហោះ និងទទួលបានការចាប់អារម្មណ៍ខ្លាំង មានអ្នកចុចមើលយ៉ាងច្រើនរួចមក។ ជននេះបានសារភាពថាខ្លួនបានធ្វើសកម្មភាព នៅពេលដឹកនារីរងគ្រោះនិងមិត្តភក្តិរបស់នាង ទៅកាន់មន្ទីរពេទ្យមួួយកន្លែង នៅក្នុងខេត្តសាមុតប្រាកាន។ នេះបើយោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Morning News។

    យោងតាមការឲ្យដឹងពីជនរងគ្រោះដែលមិនត្រូវបានស្គាល់អត្តសញ្ញាណ នាងនិងមិត្តរបស់នាងបានឡើងជិះតាក់ស៊ីនៅតំបន់ Bang Pu។ អំឡុងពេលកំពុងជិះនោះ អ្នកបើកតាក់ស៊ីបានប្រាប់នាងឲ្យហុចដៃមកឲ្យគេមើល និងប្រាប់ថាគេចេះទាយ។ ផ្ទុយទៅវិញ បន្ទាប់ពីហុចដៃរួច គេបែរជាទាញដៃនាងជាប់ ហើយលូកដៃម្ខាងចូលទៅក្នុងអាវរបស់នាង។ ចំណែកមិត្តនារីរងគ្រោះ ឃើញដូចនេះ ភ័យតក់ស្លុតយ៉ាងខ្លាំង រួចក៏បានទាញទូរស័ព្ទដៃថតវីដេអូឃ្លីបតែម្តង។

    នារីរងគ្រោះបានរៀបរាប់ប្រាប់ខាងសមត្ថកិច្ចថៃថា ក្នុងពេលកើតហេតុ នាងមិនហ៊ានតបតទេ ព្រោះខ្លាចជនល្មើសប្រើអំពើហិង្សាមកលើនាង។

    គួរឲ្យដឹងថា ចុងក្រោយអ្នកបើកតាក់ស៊ីនោះ ត្រូវបានជាប់ទោសពីបទបំពានផ្លូវភេទ ដែលអាចនឹងត្រូវជាប់គុកដល់ទៅ១០ឆ្នាំ និងពិន័យជាប្រាក់ ២ម៉ឺនបាត (ប្រមាណ ៥៦៨ដុល្លារអាមេរិក ឬ ២លាន៣សែនរៀល)។ នេះបើតាមប្រភពព័ត៌មាន Thairath បានរាយការណ៍៕
    (all readers's comments can help improve the information, as well as better social)