សែនសង្វេគ! ក្មេងប្រុសតូច ត្រូវឪពុកវាយឡើងទក់សាច់ ខ្លាចដល់ថ្នាក់លែងហ៊ានទៅផ្ទះ សុខចិត្តដេកក្រោមរថយន្តគេ
ចិន៖ វីដេអូមួយបានបង្ហាញពីក្មេងប្រុស អាយុ៦ឆ្នាំម្នាក់ មានការភ័យខ្លាចជាខ្លាំង ដល់ថ្នាក់មិនហ៊ានទៅផ្ទះ បន្ទាប់ពីត្រូវឪពុករបស់គេវាយដំឡើងទក់សាច់អស់ បានធ្វើឲ្យអ្នកលេងអ៊ិនធើណេតជាច្រើននាក់មានការភ្ញាក់ផ្អើល និងរន្ធត់ជាខ្លាំង។
នៅក្នុងវីដេអូនោះមានស្រ្តីម្នាក់ បានពិនិត្យមើលស្នាមរបួសរបស់ក្មេងប្រុសរងគ្រោះ ហើយបានរកឃើញមានស្នាមជាំជាច្រើនកន្លែងនៅលើរាងកាយ ក៏ដូចជាខ្នងរបស់គេផងដែរ។ ដោយមានទឹកភ្នែកស្រក់ចុះបណ្តើរផង ក្មេងប្រុសតូចបានប្រាប់ថា ឪពុករបស់គេបានយកស្បែកជើងមកវាយរូបគេ គឺដោយសារតែរឿងភ្លេចបិទបង្អួចមួយ។
ក្រោយពីមានការវាយដំបែបនេះ ក្មេងប្រុសតូចបានចំណាយពេលពេញមួយយប់ ដេកនៅក្រោមរថយន្តមួយគ្រឿង ហើយនៅពេលដែលស្រ្តីខាងលើសួរគេថា ហេតុអ្វីមិនទៅផ្ទះ ស្រាប់តែគេស្រក់ទឹកភ្នែកភ្លាម ហើយនិយាយថា “ខ្ញុំខ្លាចប៉ារបស់ខ្ញុំ វាយខ្ញុំទៀត”។
ប្រភពព័ត៌មានបានឲ្យដឹងថា ឪពុកក្មេងប្រុសនោះ រស់នៅក្នុងទីក្រុង Changzhou ខេត្តជាំងស៊ូ (Jiangsu) ធ្លាប់ត្រូវចាប់ឃុំខ្លូនម្តងរួចមកហើយ លើករណីវាយដំកូនប្រុសខ្លួនឯង។
អ្នកលេងបណ្តាញសង្គម Weibo ម្នាក់បាននិយាយថា កាលពីពេលថ្មីៗនេះ ខ្ញុំបានឆែកមើលឯកសារចាស់ៗនៅក្នុងស្រុក ហើយខ្ញុំឃើញថា ក្មេងប្រុសតូចនេះធ្លាប់ត្រូវវាយដំស្ទើរតែស្លាប់ កាលពី ២-៣ឆ្នាំមុន។ នៅក្នុងឯកសារនោះបានឲ្យដឹងថា ឪពុករបស់គេត្រូវបានឃុំខ្លួនតែ២ខែប៉ុណ្ណោះ ហើយក៏ដោះលែងចេញមកវិញ។
ក្រោយមកក្មេងប្រុសនេះ ក៏ត្រូវឪពុកចិត្តខ្មៅវាយធ្វើបាបទៀត ដោយវាយធ្វើបាបស្ទើរតែរៀងរាល់ថ្ងៃ ហើយប្រសិននៅតែបន្តបែបនេះ មិនយូរមិនឆាប់ក្មេងប្រុសកម្សត់នេះនឹងត្រូវស្លាប់ក្រោមដៃឪពុករបស់គេជាក់ជាមិនខាន។
ប្រភពបានបន្តថា បច្ចុប្បន្នក្មេងប្រុសរងគ្រោះ ត្រូវបានគេបញ្ជូនទៅកាន់ទីស្នាក់នៅបណ្តោះអាសន្ន ដើម្បីសម្រាកព្យាបាលរបួស រីឯឪពុកចិត្តខ្មៅនោះវិញ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនហើយ។
គួរបញ្ជាក់ថា ក្មេងប្រុសនេះគ្មានសាច់ញាតិសម្រាប់ពឹងពាក់ទេ ដោយម្តាយរបស់គេ បានរៀបការប្តីថ្មី ហើយមិនត្រូវការគេនោះទេ ចំណែកយាយតា និងអ្នកមីងរបស់គេ ក៏មិនត្រូវការដូចគ្នាដែរ៕

(all readers's comments can help improve the information, as well as better social)