More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • Barca បង្កើត​ប្រវត្តិសាស្ត្រ​ដោយស៊ុតចូល៦គ្រាប់ទម្លាក់ PSG បានសម្រេច
    Posted Wednesday, March 08, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Sports , International | Read 1504


    កាប្រកួតជើងទី២ដ៏ធំក្នុងកម្មពិធី UEFA Champions League រវាង Barcelona និង PSG បានបញ្ចប់ដោយលទ្ធផល ៦-១ មុននេះបន្តិច។ បើទោះបីជាបានចាញ់ PSG ដោយលទ្ធផល ៤-០ កាលពីជើងទី១ Barca នៅតែអាចឡើងទៅវគ្គ៨ក្រុមចុងក្រោយបាន។
     
    ក្រុមម្ចាស់ផ្ទះបានចាប់ផ្តើមការប្រកួតជាមួយនឹងទំនុកចិត្តដ៏ខ្លាំងមែនទែនព្រោះថាត្រឹមតែ៣នាទី ពួកគេអាចរកគ្រាប់បាល់ទី១បានដោយខ្សែប្រយុទ្ធ Luis Suarez។ លុះដល់នាទី ៤១' កីឡាករ Kurzawa របស់ PSG បានធ្វើឲ្យមានកំហុសដែលបណ្តាលឲ្យ Barcelona រកគ្រាប់បាល់ទី២បានសម្រេច។
     
    លុះចូលដល់តង់ទី២ភ្លាមគិតត្រឹមនាទី ៥០' លោកអជ្ញាកណ្តាលបានផ្តល់បាល់ពិន័យ១១មែត្រដល់ Barcelona។ Messi ស៊ុតបាល់ប៉េណាល់ទីនៅខាងឆ្វេងដៃបើទោះបីជាអ្នកចាំទី Trapp ប៉ះបាល់បន្តិចក្តីក៏បាល់នៅតែរមៀលចូលទីដដែល។
     
    គ្រាប់បាល់នៅនាទី ៦២' ដោយខ្សែប្រយុទ្ធឆ្នើម Cavani ហាកបីជានឹងអាចបានបញ្ចប់ដំណើររបស់ក្រុមអ្នកមានបុណ្យ Barcelona នៅក្នុងកម្មពីធី UCL រដូវកាលនេះទៅហើយ។ Neymar បានស៊ុតចូល២គ្រាប់នៅចុងម៉ោងរួមមានបាល់ពិន័យ១១មែត្រក្នុងនោះមួយផងដែរ។ លុះដល់នាទី ៩០+៦ កីឡាករ Sergio Roberto បានរកគ្រាប់បាល់ជ័យជម្នះជូនក្រុម Barcelona។ ចប់ការប្រកួត៖ Barcelona ៦-១ PSG (សរុប៖ ៦-៥)៕
     
    ចំណែកឯការប្រកូតនៅប្រទេសអាល្លឺម៉ង់វិញ Pulistic ស៊ុ១គ្រាប់ និង Aubameyang ស៊ុត៣គ្រាប់ម្នាក់ឯងជួយឲ្យក្រុម Burrusia Dortmund យកឈ្នះ Benfica រួចឡើងបន្តទៅវគ្គ៨ក្រុមចុងក្រោយ។
    (all readers's comments can help improve the information, as well as better social)