More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • លោក កឹម សុខា សរសើរ​រដ្ឋាភិបាល​លោក ហ៊ុន សែន​
    Posted Tuesday, March 14, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Political | Read 979


    ​ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ចាប់ផ្ដើម​សរសើរ​រដ្ឋាភិបាល​រប​ស់លោក ហ៊ុន សែន ក្រោយ​ទទួលបាន​ការលើកលែង​ទោស និង​ស្រប​ដែល​ពេល​ស្ថានការណ៍​នយោបាយ​ចាប់ផ្ដើម​ថយកម្ដៅ​។ លោក​កោតសរសើរ​ថា រដ្ឋាភិបាល​កំពុង​ដើរ​លើផ្លូវ​ត្រូវ​ក្នុង​វិស័យ​កីឡា​។ ចំណែក​បក្ស​កាន់អំណាច​ដែល​ទទួលបាន​ការសរសើ​រ មិន​បង្ហាញ​ការភ្ញាក់ផ្អើល​ទេ ដោយ​គ្រាន់តែ​យល់ថា លោក កឹម សុខា ចាប់ផ្ដើម​និយាយ​ការពិត​។​

    ​ជា​សារ​កម្រ​របស់​ប្រមុខ​បក្ស​ឆាំង​ដែល​តែ​ធ្លាប់តែ​រិះគន់​រដ្ឋាភិបាល​គ្រប់​វេទិកា​នោះ បែរជា​ចាប់ផ្ដើម​ប្រាប់​អ្នកគាំទ្រ​របស់ខ្លួន​ថា រដ្ឋាភិបាល​របស់លោក ហ៊ុន សែន មិនមែន​ធ្វើ​អ្វី​មិនបាន​នោះទេ​៖ «​បងប្អូន​ឃើញ​ទេ វិស័យ​កីឡា​ជឿនលឿន មិនមែន​ថា​រដ្ឋាភិបាល​អត់​ធ្វើ​អី​បាន​ទាំងអស់​ទេ បងប្អូន​ឃើញ​អ៊ីចឹង​ទេ  វិស័យ​កីឡា​ជឿនលឿន ខ្មែរ​យើង​ទៅយក​មេដាយមាស មេដាយ​សំខាន់ ហើយ​កីឡា​នេះហើយ​ជា​កិត្តិយស​របស់​ជាតិ​យើង ប៉ុន្តែ​ការរំលោភ​សិទ្ធិមនុស្ស​ជាការ​បង្អាប់​ប្រទេសជាតិ វា​បញ្ច្រាសទិស​គ្នា​អ៊ីចឹង​ណា​! រដ្ឋាភិបាល​កំពុង​ដើរ​លើផ្លូវ​ត្រូវ​លើ​វិស័យ​កីឡា យើង​សុំ​ចូលរួម​អបអរសាទរ​»​។​

    ​លោក កឹម សុខា ថ្លែង​បែបនេះ ក្នុង​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ប្រារព្ធ​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ដែលមាន​អ្នកចូលរួម​ប្រមាណ ៥០០​នាក់​។ សារ​នយោបាយ​របស់លោក កឹម សុខា បែបនេះ ស្របពេល​ដែល​លោក ហ៊ុន សែន និង​លោក កឹម សុខា ចាប់ផ្ដើម​ចាប់ដៃគ្នា​ឡើងវិញ​ដើម្បី​បញ្ចប់​ជម្លោះ​រវាង​គណបក្ស​ទាំងពីរ​។​

    ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយតប​ចំពោះ​ពាក្យ​សរសើរ​របស់​ប្រមុខ​គណបក្សប្រឆាំង​នៅពេលនេះ​ថា នេះ​ជាការ​និយាយ​ការពិត​ដែល​ខុស​ពីមុន​បក្សប្រឆាំង​តែង​និយាយ​ខុសពី​ការពិត​។ លោក​យល់ថា ប្រសាសន៍​របស់លោក កឹម សុខា នៅពេលនេះ គឺ​កាន់តែ​ជំរុញ​ស្ថានការណ៍​នយោបាយ​កាន់​តែមាន​ភាពល្អប្រសើរ​ថែមទៀត​៖ «​គាត់​ធ្លាប់តែ​និយាយ​ផ្ទុយ​ពី​ការ​ពិតតែ​ពេលនេះ មានការ​សម្របសម្រួល​នយោបាយ ក្រោយពេល​តុលាការ​បញ្ចប់​នីតិវិធី​នេះហើយ យើង​ឃើញថា សភាពការណ៍​ល្អ ហើយ​សភាពការណ៍​ល្អ​នេះហើយ​ធ្វើ​ឲ្យ​គាត់ (​លោក កឹម សុខា​) និយាយ​ពី​សច្ចធម៌​»​។​

    ​ទាក់ទង​ស្ថានការណ៍​នយោបាយ​នេះដែរ គេ​ឃើញ​ចាប់ផ្ដើម​មាន​សេរីភាព​ឡើងវិញ​រហូត​ចេញពី​ទីស្នាក់ការ​បក្ស​ទៅ​ចូលរួម​ប្រជុំ​សភា និង​ទៅ​សួ​សុខ​អ្នកទោស​នៅ​ពន្ធនាគារ ក្រោយ​ព្រះមហាក្សត្រ​ព្រះរាជ​ប្រទាន​ការលើកលែងទោស​តាម​សំណើ​លោក ហ៊ុន សែន​។ បន្ទាប់មកទៀត មេឃុំ​បក្សប្រឆាំង​មកពី​ខេត្តកំពង់ចាម លោក ស៊ា​ង ចែត ត្រូវបាន​ដោះលែង ដែល​តុលាការ​ទើបតែ​ផ្ដន្ទាទោស​ដាក់គុក ៥​ឆ្នាំ តាមរយៈ​ការ​រាជ​ប្រទាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ​ដែរ​។​

    ​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​វិញ​ម្ដង លោក​បណ្ឌិត មាស នី អ្នកសិក្សា​ការអភិវឌ្ឍ​សង្គម​យល់ថា អ្នកនយោបាយ​ទាំងពីរ​គណបក្ស​កំពុងផ្ដល់​ភាពកក់ក្ដៅ​ឲ្យ​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​លោក​យល់ថា គណបក្ស​សង្គ្រោះ​ជាតិ​ក៏ត្រូវ​តម្រង់​ទិសដៅ​ខ្លួនឯង​ច្បាស់លាស់​ឃើញថា​ល្អ ឃើញ​ខុស​រិះគន់​ដោយមាន​ភស្តុតាង​មក​បញ្ជាក់​ផង​៖ «​ខ្ញុំ​គិតថា នេះ​ជា​ច្រក​មួយ​យ​ដែរ​សម្រាប់​ឲ្យ​អ្នកនយោបាយ​មាន​ទំនុកចិត្ត​គ្នា ឬ​ភាពកក់ក្ដៅ​ឲ្យ​គ្នា​ទៅវិញទៅមក ព្រោះ​អី​នៅ​ស្រុក​យើងខ្ញុំ​សង្កេតឃើញថា ការដើរ​នៅលើ​ផ្លូវ​មួយ​ដែល​ក្ដៅ​រៀងៗ​ខ្លួន​វា​ហាក់ដូចជា​មិនបាន​ចេញទៅ​ណា​រួច​ទេ​»​។​

    ​ក្រោយពេល​លោក ហ៊ុន សែន ប្រកាសថា ដៃគូ​សន្ទនា​របស់លោក គឺ​លោក កឹម សុខា មិនមែន​លោក សម រង្ស៊ី ក្នុងពេល​ប្រជុំ​សភា​កាលពីពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ដែលជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា មន្ត្រី​សមាគម​អាដហុក និង​មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប លោក នី ចរិយា នឹង​លើក​ទៅ​ពិភាក្សា​នៅ​ចុងខែ​ធ្នូ ខាងមុខ ក្រោយ​ការដោះលែង​លោក​មេឃុំ ស៊ា​ង ចែត​។ ចំណែក​លោក កឹម សុខា បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​រឿងនេះ ពេល​មាន​ក្រុមអ្នកកាសែត​ស្កាត់​សួររក​លោក​ក្នុងពេល​ប្រារព្ធ​ទិវា សិទ្ធិមនុស្ស ១០ ធ្នូ​៕
    (all readers's comments can help improve the information, as well as better social)