More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • សូម្បីតែ​យួន​ខ្លួនឯង​មិន​ស៊ី​បន្លែ​ផ្លែឈើ​ក្នុងស្រុក ថែមទាំង​សម្រុក​នាំ​របស់​គីមី​ទៅ​ប្រទេសជិតខាង​
    Posted Tuesday, March 14, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Much More , Health / Beauty | Read 1867


    ​ហាណូយ ៖ យួន​បាន​ចំណាយ​ប្រមាណ​១៦៤​លាន​ដុល្លារ កាន់តែ​ចំណាយលុយ​ច្រើនឡើងៗ​ទៅលើ​ការ​នាំចូល​បន្លែ និង​ផ្លែឈើ មក​បំពេញតម្រូវការ​របស់​ប្រទេស​ខ្លួន ក្នុង​រយៈពេល​២​ខែ ដើមឆ្នាំ ២០១៧​នេះ ។ គេ​សង្កេតឃើញថា​ប្រជាជន​យួន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កាន់​តែមាន​ទំនោរ​ទៅរក​បន្លែ​-​ផ្លែឈើ​ដែល​នាំចូល​ពី​បរទេស​ជាពិសេស​ចិន​និង​ថៃ​តែម្តង ជាជាង​ការទិញ​ផលិត​ក្នុងស្រុក​របស់ខ្លួន ពី​ព្រោះតែ​បញ្ហា​នៃ​ការប្រើប្រាស់​ថ្នាំ​គីមី​ច្រើន​លើសលប់​ហួសកំណត់ ដោយហេតុតែ​ចង់បាន​ផលចំណេញ​ច្រើន​រហូត​បង្ក​ជា​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​បរិភោគ ។​

    ​បើ​យោងតាម​របាយការណ៍​ពី​មន្ត្រី​គយ​របស់​ប្រទេស​វៀតណាម ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​ស៊ិន​ហួរ​នៅក្នុង​ថ្ងៃនេះ បានអោយដឹងថា ការនាំ​ចូល​នេះ​មានការ​កើនឡើង ៥៥​ភាគរយ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ព្រោះថា យួន​ទំនងជា​មានការ​កើនឡើង​ក្នុងការ​ប្រើប្រាស់ ផ្លែឈើ និង​បន្លែ​ដែល​នាំចូល ជាពិសេស​នាំចូល​ពី​ប្រទេស​ថៃ និង​ប្រទេស​ចិន ។​

    ​យោងតាម​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ហាណូយ ពួកគេ​បាន​និយាយ​អោយដឹងថា ៖ ជាការ​ពិតណាស់ ផលិតផល​មាន​បន្លែ និង​ផ្លែឈើ បាន​នាំចូល​លក់​នៅតាម​ទីផ្សារ និង​ផ្សារ​ទំនើប​នៅ​ប្រទេស​វៀតណាម គឺ​ដោយសារតែ​ផលិតផល​បន្លែ និង​ផ្លែឈើ​នៅក្នុង​ស្រុក បាន​ប្រើប្រាស់​សារ​ធាតុគីមី​ច្រើនពេក ហេតុដូចនេះ​ហើយ​បានជា​ពួកគេ​ងាក​ទៅ​ទិញ​ផលិតផល​នាំចូល​វិញ ។​

    ​មួយវិញទៀត​រដ្ឋាភិបាល​ក៏បាន​ដាក់​បំរាម​យ៉ាង​តឹងរឹង​ជាមុន​ផងដែរ ទាក់ទង​ទៅនឹង​ការប្រើប្រាស់ សារធាតុ​គីមី​នៅក្នុង​វិស័យ​កសិកម្ម រីឯ​ផលិតផល​ក្នុងស្រុក​យួន មួយចំនួន​ត្រូវបាន​នាំ​ចេញទៅ​លក់ ឲ្យ​ប្រទេសជិតខាង​ក្នុង​នៅមាន​ប្រទេស​កម្ពុជា​ផងដែរ ដែល​ពុំ​សូវ​បាន​យកចិត្តទុកដាក់​ខ្ពស់ ទៅលើ​ការត្រួតពិនិត្យ​សារធាតុ​គីមី ហាមឃាត់​ប្រើប្រាស់​ទៅលើ​បន្លែ និង​ផ្លែឈើ​ទាំងអស់នោះ ។​

    ​ហេតុ​ដូច្នោះ​អាច​និយាយបានថា យួន​នាំចេញ​នូវ​ផលិតផល ដែលមាន​សារធាតុ​គីមី ទៅ​ឲ្យ​ប្រទេសជិតខាង​ប្រើប្រាស់​រួមមាន​កម្ពុជា ហើយ​ទិញយក​មកវិញ នូវ​ផលិតផល​សរីរាង្គ របស់​ប្រទេសជិតខាង​ដូចជា​កម្ពុជា​វិញ សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​វិញ ។​

    ​សូមបញ្ជាក់ថា យួន​ជា​ប្រទេស​កសិកម្ម ប៉ុន្តែ​បែរជា​ទិញ​ផលិតផល​កសិកម្ម​ពី​ប្រទេស​ក្បែរ​ខ្លួន យកទៅ​ប្រើប្រាស់​ក្នុងស្រុក​របស់ខ្លួន ហើយ​នាំចេញ​ផលិតផល​ក្នុងស្រុក​របស់ខ្លួន ទៅ​លក់​ឲ្យ​ប្រទេសជិតខាង​របស់ខ្លួន​ទៅវិញ តួយ៉ាង​នៅ​ឆ្នាំ​២០១៦ បាន​ចំណាយ​ប្រមាណ​៩២៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅលើ​ផលិតផល​កសិកម្ម​កើនឡើង​ជិត​៥០​ភាគរយ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៥ ៕
    (all readers's comments can help improve the information, as well as better social)