បាត់ដំបង ៖
អំពើហឹង្សាមួយបានកើតឡើងដែលបង្កដោយជនស្រវឹងខួបម្នាក់
បានធ្វើអោយមនុស្ស៤នាក់រងរបួស
និងទារិកាម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម
បន្ទាប់ពីជននេះបានព្យាយាមចាប់កូនស្រីរបស់ស្ត្រីរងគ្រោះរំលោភនៅក្នុងបន្ទប់ទឹកមិនបានសម្រេច
ក៏បានបង្កើតទៅជាហឹង្សាកើតឡើងតែម្តង ។
យោងតាមសំដីរបស់លោក ស្ងួន សុង អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាពស្រុកសំណៅលូន ខេត្តបាត់ដំបង ដែលជាចំណុចកើតហេតុ បានអោយដឹងថា នៅវេលាម៉ោង ៩ និង ៣០ នាទី យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ លោកបានឮសំលេងក្មេងស្រីឈ្មោះ សួន ស្បៃ អាយុ១១ឆ្នាំស្រែកនៅក្នុងបន្ទប់ទឹក ខាងក្រោយផ្ទះរបស់វាខ្លួនក៏ គិតស្មានថា ម្តាយវាវ៉ៃដោយសារតែកូនស្រីរូបនោះមិនព្រមទៅងូតទឹក ។
សាក្សីបានបន្តថា លុះនៅពេលឮស្រែកជាលើកទី២ លោកក៏បានស្ទុះចេញមក ឃើញឈ្មោះ សី ភេទប្រុស អាយុជាង៣០ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នាដើរចេញមកពីក្នុងបន្ទប់ទឹកហើយបានយកវត្ថុអ្វីម្យ៉ាងមកវាយរូបលោកតែម្តង បណ្តាលអោយរងរបួសភ្លាមៗនោះដែរក៏មានរឿងកើតឡើងជាមួយនឹងម្តាយក្មេងស្រីនោះថែមទៀត រហូតធ្វើអោយមានការភ្ញាក់ផ្អើលដិយសារតែជនបង្ករូបនេះ បានលបចូលទៅសំលាប់ទារិកាដែលកំពុងដេកនៅក្នុងមុងខាងលើផ្ទះ ។
ស្ត្រីរងគ្រោះឈ្មោះ ប្រាក់ ផល្លា អាយុ៣០ឆ្នាំ រស់នៅតករង់ចំណុចកើតហេតុ បានរៀបរាប់ថា នៅពេលដែលឮកូនស្រីរបស់នាងស្រែនៅក្នុងបន្ទប់ទឹកបែបនេះ នាងក៏បានដាក់កូនតូចអោយដេកជាមួយបងប្រុសវានៅក្នុងមុង រួចក៏ចុះមកដីឃើញកូនស្រីប្រាប់ថា ពូ សី ចាប់ខ្លួនខ្ទប់មាត់ អោយនៅអោយស្ងៀម ទើបខ្លួនខំប្រឹងរើបម្រះចេញមកខាងក្រៅ ។
ស្ត្រីរងគ្រោះបានបន្តថា ភ្លាមៗនោះដែរជនសង្ស័យឈ្មោះ សី បានស្ទុះមកវ៉ៃខ្លួន ព្រមទាំងកូនស្រីផង ដោយគេបានប្រើប្រាស់ដុំឥដ្ឋចំនួនពីរដុំ ដែលបណ្តាលអោយពីរនាក់ម្តាយនិងកូនរងរបួសត្រង់ក្បាលដូចគ្នា ហើយនាងក៏បាននាំកូនស្រីរត់ចេញទៅក្រៅផ្ទះ ដើម្បីអោយផុតពីការប្រើហឹង្សាបែបនេះ ប៉ុន្តែការសំងំក្រៅផ្ទះបានប្រហែល ១៥ នាទីប៉ុណ្ណោះទើបនឹងឃើញដល់កូនតូចពីរនាក់ដែលកំពុងដេកក្នុងមុងខាងលើផ្ទះ ។
នៅពេលរត់ឡើងដល់ខាងលើផ្ទះគឺនាងមានអារម្មណ៍ស្លុតដោយសារតែឃើញមុងដែលកូនតូចៗដេកត្រូវដាច់ខ្ទេចខ្ទី ពេលបើកមុងឡើងឃើញកូនស្រីតូចឈ្មោះ សួន នុត អាយុជាងមួយខែ មានហូរឈាមតាមមាត់ និងច្រមុះ រីឯកូនប្រុសបងឈ្មោះ សួន ធិ អាយុ៤ឆ្នាំឮសម្រែកតែបន្តិចក៏ស្ងាត់មាត់ទៅវិញ ទើបខ្លួនបានត្រកងកូនទាំងពីរចុះមកដី ពឹងពាក់ម៉ូតូអ្នកភូមិអោយជួយដឹកមកកនា់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ទើបដឹងថាកូនស្រីបានស្លាប់បាត់ទៅហើយ ក្រោយសម្ពាធនៃដុំឥដ្ឋរបស់ជនសង្ស័យរូបនោះ ។
គួរបញ្ជាក់ដែរថា ជនសង្ស័យឈ្មោះ សី អាយុជាង៣០ឆ្នាំ កន្លងមកធ្លាប់បានក្មួយស្រីរបស់ស្ត្រីរងគ្រោះ ហើយក៏បានលែងលះប្រហែលជិត៣ឆ្នាំមកហើយ ដោយបច្ចុប្បន្នក្រោយពេលកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលទាំងយប់ ចំណែកសមត្ថកិច្ចទាំងកងរាជអាវុធហត្ថ ក៏ដូចជានគរបាល កំពុងដុតដៃ ដុតជើង តាមរកចាប់ខ្លួនឃាតករដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

(all readers's comments can help improve the information, as well as better social)