ខេត្តឧត្តរមានជ័យ៖ ក្រុមហ៊ុនមួយដែលទទួលបានការប្រមូលផលអនុផលព្រៃឈើនៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចគ្រួសារកងទ័ពរបស់កងពលធំលេខ៣នៅក្នុងស្រុកជាំក្សាន្ដខេត្តព្រះវិហារ ដោយធ្វើការដឹកជញ្ជូនឈើអត់ច្បាប់ ហើយមិនមានការត្រួតពិនិត្យពីស្ថាប័ណជំនាញដើម្បីប្រម៉ូលថវិការចូលរដ្ឋ ដែលកំពុងតែល្បីថា តំណាងក្រុមហ៊ុនបានធ្វើការចែកចាយលុយដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័ណ រហូតដល់ទៅបីខេត្ត គឺខេត្តព្រះវិហារ ខេត្តឧត្តមានជ័យ និងខេត្តបន្ទាយមានជ័យ។
ប្រភពពីស្រុកជាំក្សាន្ដខេត្តព្រះវិហារមកថា មានព្រៃសហគមន៍ជាច្រើនដែលកំពុងតែរងការកាត់បំផ្លាញ់ពីសំណាក់ក្រុមហ៊ុនដែលបានត្រូវរ៉ូវគ្នាជាមួយនិងអាជ្ញាធរនិងស្ថាប័ណពាក់ព័ព្ធធ្វើសកម្មភាពដឹកជញ្ជូនយ៉ាងអនាធិប្បតេយ្យទាំងចេញពីព្រៃទាំងដឹកយកទៅចែកចាយទៅតាមដេប៉ូនៅ ខេត្តបន្ទាយមានជ័យ។
បើតាមការអោយដឹងពីនាក់ជិតស្និតនិងក្រុមហ៊ុនពឹងពាក់ជួយមើលការខុសត្រូវតាមដងផ្លូវខេត្តឧត្តរមានជ័យមកថា រហូតមកដល់ពេលនេះក្រុមហ៊ុនខាងលើបានធ្វើការដឹកជញ្ជូនឈើអត់ច្បាប់ទៅចែកចាយដេប៉ូនៅខេត្តបន្ទាយមានជ័យ មានចំនួន១១រថយន្ដម៉ាកយីឌុបហើយបើគិតត្រឹមយប់ថ្ងៃទី២០ ខែគុម្ភៈ ឆ្នាំ២០១៧នេះ ដែលរថយន្តនីមួយៗសុទ្ធតែដាក់ឈើលើសទម្ងន់ ដែលសាធារណការណ៍បានកំណត់ ដោយក្នុងមួយរថយន្ដម៉ាកយីឌុបផ្ទុកឈើបានជាង៥០ម៉ែត្រគូបឯណោះ។
យោងតាមរបាយការណ៍ដែលអ្នកយកព័ត៌មានយើងទទួលបានខ្លះៗនោះ៖ ១-នៅយប់ថ្ងៃទី១៥គុម្ភៈ ឆ្នាំ២០១៧ ក្រុមហ៊ុនខាងលើក៍បានធ្វើសកម្មភាពដឹកឈើចេញពីស្រុកជាំក្សាន្ដខេត្តព្រះវិហារឆ្លងកាត់ខេត្តឧត្តរមានជ័យទៅធ្វើការចែកចាយនៅខេត្តបន្ទាយមានជ័យពេញ ១រថយន្ដម៉ាកយីឌុប ២-ថ្ងៃទី១៧ ចំនួន៣រថយន្ត ៣-ថ្ងៃទី១៨ចំនួន៣រថយន្ត និងទី៤-យប់ថ្ងៃទី២០ ខែគុម្ភៈ ឆ្នាំ២០១៧នេះចំនួន៣រថយន្តទៀត។
ក្រុមហ៊ុននេះដែរត្រូវបានប្រជាពលរដ្ឋស្រុកជាំក្សាន្ដរាយការណ៍មកថា បានកាប់ អារជ្រៀកបំផ្លាញព្រៃឈើយ៉ាងអានាធិប្បតេយ្យមិនថា នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចគ្រួសារកងទ័ពគំរបព្រៃឈើអចិន្ត្រៃរបស់រដ្ឋឬក៏ព្រៃសហគមន៍នោះឡើយ ពោលគឺកាត់គ្មានសល់ចន្លោះឡើយ។
ក្រុមហ៊ុនមិនច្បាស់លាស់ខាងលើនេះ មិនត្រឹមតែបំផ្លិចបំផ្លាញធនធានធម្មជាតិប៉ុណ្ណោះទេថែមទាំង បំបាត់ពន្ធចូលរដ្ឋ និងថែមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដោយដឹកជញ្ជូនឈើលើសចំណុះដែលផ្វើអោយផ្លូវជាតិលេខ១៧៤ រងការទ្រុឌទ្រោមជាបន្ដើរហើយ។
ប្រភពពីអ្នកយកព័ត៌មានយើងបានអោយដឹងថា អ្នកចេញមុខរត់ការណ៍បង់លុយតាមដងផ្លូវ អោយរថយន្តដឹកឈើខាងលើនេះមានច្រើននាក់ ក្នុងនោះគេស្គាល់មនុស្ស២ពីរនាក់ម្នាក់ឈ្មោះ មាន ភេទប្រុស មានតួនាទីជាប៉ូលីសអត្តរាគមន៍ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ម្នាក់ទៀតឈ្មោះ តាប ភេទប្រុស ជាទាហ៊ាននៅកងពលលេខ៤។
ប្រជាពលរដ្ឋសូមអំពាវនាវដល់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន ជាពិសេសលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន តែងតាំងបន្ថែមក្នុងការបង្ក្រាបបទល្មើសព្រៃឈើសូមជួយដាក់ការស៊ើបអង្កេត និងចាត់វិធានការទៅលើក្រុមហ៊ុននេះដែលកំពុងតែបំផ្លាញសម្បត្តិធម្មជាតិដែលជាសម្បត្តិរួមរបស់រាស្ត្រ និងរដ្ឋ៕

(all readers's comments can help improve the information, as well as better social)